ករណី​ស្ត្រី​ក្មេង​ម្នាក់​ប្រើ​ថ្នាំញៀន​​ក្នុង​ម​ជ្ឍ​ម​ណ្ដ​លកំ​សាន​រ៉ុ​ក​ស្លាប់សម​ត្ត​កិច្ច​សំងំ​ឈឹង​ព្រោះ​លុយ​ឬ​ខ្លាច​!!!?

kill-rock

​ភ្នំពេញ ៖ ស្ត្រី​ក្មេង​ម្នាក់​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត​នៅ​​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក  រហូតដល់​គាំង​បេះ​ដូច​ស្លាប់ ក្រោយពេល​ដឹក​ប​ញ្ជួ​ន​ទៅដល់​​មន្ទីរពេទ្យ​កាល់ម៉ែត កាលពី​ថ្ងៃទី​៣១​តុលា​ឆ្នាំ​២០១៧​សម​ត្ត​កិច្ច​សម្ងំ​ឈឹង​និង​ឆ្លើយ​ដាក់គ្នា​។​​ប្រភពពី​សម​ត្ត​កិច្ច​និង​មិត្ត​ភ​ក្រ័​បាន​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ បូ សំភី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ

ស្នាក់នៅ​ស្រុក​ក្រែក ស្រុក​ត្បូងឃ្មុំ​។ ចំណែក​មិត្តភក្តិ​ពីរ​នាក់​ទៀត​ដែល​មកជា​មួយ មានឈ្មោះ មុំ នារ​តី ហៅ​លីន​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ដូចគ្នា​ស្នាក់នៅ​កន្លែងធ្វើការ និង​មិត្តភក្តិ​ទី​២ កុយ សុភឿន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។​​ពួកគេ​ទាំងបី​នាក់​រួម​និង​ជនរងគ្រោះ បាននាំគ្នា មក ដល់​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែ តុលា ឆ្នាំ ២០១៧ ក្នុង គោលបំណង​មកលេង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ។​

​ក្រោយពី​ហូបបាយ​និង​នាំក្នា​ដើរ​កំសាន្ត​លុះដល់​ម៉ោង​០០​និង​១០​នាទី​កណ្ដាលអធ្រាត្រ ក៏​នាំគ្នា ចូល​ម​ជ្ឃ​មណ្ឌល​កំសាន្ត​រ៉ុ​ក ដើម្បី​រាំលេង​កំសាន្ត បន្ត​ដោយ ផឹក ថៃ​ហ្គ័​រ លាយ កូកាកូឡា និង​បាន​ប្រើប្រាស់ ថ្នាំញៀន ប្រភេទ ក្រវី ។​នៅវេលា ម៉ោង​៣​និង​០០​នាទី​រំលងអធ្រាត្រ ជនរងគ្រោះ អ្នកស្លាប់ មាន​អាការ​:​ស្លេកស្លាំង​ខ្លួនប្រាណ​មាន​ទន់​ក៏​ពឹង​សន្តិសុខ​ក្នុង​ម​ជ្ឃ​ម​ណ្ឌ​កំសាន្ត​រ៉ុ​ក ឲ្យ​ជួយ ហៅ រថយន្ត​ដឹក មក​ផ្ទះសំណាក់ វ​ល្លិ៍​មាស​បន្ទប់​លេខ​១២៣ ហើយ​ពេល​ចូលមក​ដល់ផ្ទះ​សំណាក់​បាន​ប្រហែល​២០​នាទី ក៏​មិត្ត​ភ័ក្ត្រ​គាត់​សន្លប់​បាត់មាត់បាត់ក ហើយក៏​ប្រញ្ញាប់​ហៅ​ម៉ូតូ​រឺ​ក​ម៉ក​កង់​បី​ដឹក​យកមក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដើម្បី​ធ្វើការ​សង្គ្រោះ ប៉ុន្តែ​ពេល ដឹក​ទៅដល់ នៅ​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ​គ្រូពេទ្យ​ក៏បាន​ឆ្លើយ​ប្រាប់ថា​អស់​លទ្ធភាព​សង្គ្រោះ​ហើយ​។​

​សមត្ថកិច្ច​បានមក​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ពិនិត្យ​សព​រក​មូលហេតុ​ដើម្បី​ឆ្លើយ​ប្រាប់​ក្រុមគ្រួសារ​អោយបាន​ច្បាស់លាស់​ត្រឹមត្រូវ​ដោយ​ស្លាប់​ស្រស់ៗ​ពេក​ហើយ​គ្មាន​អ្នកណា​បាន​ប្រព្រឹត្ត​អ្វី​មកលើ​មិត្ត​ភ័​ក្រ​គាត់​ដែរ ។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ស្លាប់​ដោយ​គាំង​បេះ​ដូច​ដោយសារ ប្រើប្រាស់ សារជាតិ ញៀន ជ្រុល ។ សព​ត្រូវ​គ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត តាម​ប្រពៃណី​។​

ពាក់​ព​ន្ធ័​នឹង​សេចក្តីរាយការណ៍​ថា មជ្ឈមណ្ឌល កំសាន្ត រ៉ុ​ក ក្លាយជា​កន្លែង ប្រើប្រាស់ ថ្នាំញៀន ធ្វើ​ឲ្យ​នារី​ម្នាក់ គាំង បេះ​ដូច​ស្លាប់ សារ​ព​តិ​មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​ភាគី​អ្នកចាត់ចែង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក​បានទេ​ជាងនេះទៅទៀត​សម​ត្ត​កិច្ច​ដែនដី​ខណ្ឌចំការមន​ដែល​ចូល​ពិនិត្យ​បានគេច​មិន​ព្រម​ពន្យល់​ឬ​បកស្រាយ​អំពី​ចំណាត់ការ​បែបណា​របស់​អាជ្ញាធរ​ចំពោះ​ម​ជ្ឃ​មណ្ឌល​កំសាន្ត​រ៉ុ​ក​ដែល​គេ​ដឹងថា​ថៅកែ​ជា​ឧក​ញ៉​ដ័​មាន​ឥទ្ធិពល​នោះឡើយ ៕

kill-rockkill-rock1rock-die2