លោក​តាក ហាប់​ប្រធាន​មន្ទីរអប់រំ​ខេត្តកំពត​បកស្រាយ បោក​ACU​ពី​រឿង បែកធ្លាយ​ព​តិ​មាន​អាស្រូវ ?

education-kom1

​កំពត​៖ មាន​សេចក្តីរាយការណ៍​ថ្មី​ទៀតថា​៖​លោក​ប្រធាន​មន្ទីរ តាក់ ហាប់ បានធ្វើ​សេចក្ដីបំភ្លឺ​ធ្វើ​សេចក្ដីបំភ្លឺ​បោក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ACU​និង ថ្នាក់​ដឹក ក្រសួង​អប់រំ ផងដែរ​ក្រោយពី​បណ្ដាញ​ព័​ត៌​ក្នុងស្រុក​ជាច្រើន បាន​លាតត្រដាង​នូវ​អំពើពុករលួយ របស់​ប្រធាន​មន្ទីរអប់រំ​ខេត្តកំពត ដោយ​រិះគន់ថា​កាសែត​ស​សេរ​ផ្តេសផ្តាស​!​។​ទាក់ទង​បញ្ហា​នេះ

អ្នកយកព័ត៌មាន បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ ពី​លោក​រដ្ឋលេខា​ក្រសួង​អប់រំ ណាត ប៊ុន​រឿន តែ​ត្រូវបាន​លោក​បដិសេធ​មិន​បកស្រាយ ។​

​ប្រភព​ចេញ​ជិតស្និទ្ធ​មន្ត្រី​នៅក្នុង​មន្ទីរ​មន្ទីរអប់រំ​ខេត្តកំពត បាន​អះអាងថា ការបំភ្លឺ​របស់ តាក ហាប់ គ្រាន់តែ​ជាការ​បំ​ភ័​ណ្ឌ​ភ្នែក​តែប៉ុណ្ណោះ សំខាន់ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​អប់រំ​គួរ​ចុះ​ស្រាវជ្រាវ​អោយបាន​ស៊ីជម្រៅ​នឹង​រកឃើញ​ការពិត​ឃើញ​ជាមិនខាន​មិនគួ​មើល​តែ​របាយការណ៍​ដោះ​បន្ទុក​នោះទេ ។​

​សូមបញ្ជាក់ថា ចាប់តាំងពី ខែមករា ឆ្នាំ ២០០៩ មក​ដែល​លោក តាក ហាប់ បាន​ឡើងកាន់តំណែង​ជា​ប្រធានស្ដីទី​មន្ទីរ​មួយរយៈ​ខ្លី និង​ឡើងជា​ប្រធាន​មន្ទីរ​នោះ ជំនួស​លោក​អតីត​ប្រធាន​មន្ទីរ​ចូលនិវត្តន៍ ភូ តឹ​កុក លោក តាក ហាប់ បាន​ពង្រឹង​អំណាច និង​បង្កើត​បក្ខពួក ជាច្រើន​នៅក្នុង​មន្ទីរ​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​។​

​តាម​សេចក្ដីរាយការណ៍ បានអោយដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៥ ទោះបី​រាជរដ្ឋាភិបាល បាន​កែទម្រង់​ប្រព័ន្ធ​ចំណាយ​ថវិកាជាតិ ហើយ​ថវិកា​ដូចជា​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស (​បេសកកម្ម​) បន្ទុក​បុគ្គ​លឹក (​ប្រាក់​បៀ​វ​ត្តិ​ន៍​) ត្រូវបាន​បញ្ចូល​ទៅ គណនី សា​ម៉ី​ខ្លួន​មន្ត្រី​និ​មួយៗ រួម​និង​ថវិកា​បញ្ចូល​ទៅ​ការិយាល័យ​ជំនាញ និង​ប្រាក់​PB ត្រូវ​ផ្ដល់​ទៅ​មូលដ្ឋាន​ផ្ទាល់ បានធ្វើអោយ​ចំណូល​ពុករលួយ​របស់លោក តាក ហាប់ និង​បក្ខពួក​បាត់បង​មួយ​ភាគ​ធំ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​លោក​ប្រធាន​មន្ទីរ និង​បក្ខពួក​មិន​ខ្វះ​ប្រាក់​ចាយ​ដែរ ដោយនៅ​កិបកេង​ប្រាក់​ជាច្រើនបាន​ទៀត​។

​បើតាម​សេចក្តីរាយការណ៍ ចាប់តាំងពី​ឆ្នាំ​២០១៥ រហូតដល់​សព្វថ្ងៃនេះ នៅ​មន្ទីរអប់រំ​ខេត្តកំពត ដែលមាន លោក តាក ហាប់ ជា​ប្រធាន​មន្ទីរ  និង​បក្ខពួក​នៅតែ​បន្ត ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ ដែល​បានធ្វើអោយ​ប៉ះពាល់​ដល់ គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក៏​ជា​ក្រសួង​អប់រំ​ដេ​ល​ខិតខំ ធ្វើការ​កែទម្រង់​និង​លុបបំបាត់​អំពើពុករលួយ ។ ប្រភពពី​ផ្ទៃក្នុង​មន្ទីរ​បាន​បង្ហើប​ឲ្យ​ដឹងថា​៖​ការចំណាយ​ប្រាក់​PB នៅតាម​សាលារៀន បានកើត​មាននូវ​ភាពមិនប្រក្រតី​ជាច្រើន ដោយសារ​នាយក​សាលារៀន និ​មួយៗ ត្រូវតែ​កេង​បន្លំ​បំប៉ោង តួលេខ​ចំណាយ​ខ្យល់ ដើម្បី​យកប្រាក់​មួយផ្នែកធំ សំរាប់​ផ្ដល់ជូន​លោក ប្រធាន​មន្ទីរ និង​បក្ខពួក បើ​មិន​ដូច្នេះ​គឺ ទប់​កៅអី​នាយក​សាលា​មិន​បានទេ ។

ក្រៅពីនេះ​ការចំណាយ​ប្រាក់ នៅតាម​បណ្ដា​ការិយាល័យ​ក្នុង​មន្ទីរ និង​ការិយាល័យ​អប់រំ​ក្រុង ស្រុក ក៏​សុទ្ធតែ​បានផ្ដល់​ផលប្រយោជន៍ ដល់​លោក​ប្រធាន​មន្ទីរ និង​បក្ខពួក​ដដែល ដោយ​គ្រាន់តែ មាន​រូប​ភាពខុស​ពីមុន​តិចតួច ដោយសារតែ​កញ្ចប់​ថវិកា និ​មួយៗ ត្រូវបាន​ទម្លាក់​ដល់​សាលារៀន និង​ការិយាល័យ​ផ្ទាល់ ជាហេតុ​ធ្វើអោយ​ពួកគេ​ជួប​ការលំបាក​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ជាង​មុន​បន្តិច ប៉ុន្តែ គេ​នៅតែ​ក្បៀស​បាន ដដែល ។

ប្រភព​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦ នឹង​២០១៧​នេះ លោក តាក ហាប់ បាន​សហការ​ជាមួយ​លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ លោក អ៊ូ ភា​ង ដែលជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ នឹង​លោក សូ លិ​ន​ដា មន្ត្រី​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ធ្វើការ​កិបកេង​ថវិកា​ចំណាយ​ជាច្រើន​មានទឹក​ប្រាក់​សរុប​ខ្ទង់​៥០០​លាន​រៀល ហើយ​ក្នុងនោះ​មួយផ្នែកធំ​បាន​ទៅលើ លោក​ប្រធាន​មន្ទីរ តាក ហាប់ និង​មួយផ្នែក​ទៀត​បាន​ទៅលើ​បក្ខពួក​។ ពួកគេ​បានធ្វើ​ឯកសារ​ខ្យល់​បំ​ភ័​ណ្ឌ​ភ្នែក​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម យ៉ាង​ជំនាញ់​បំផុត​។​

ថវិកា​ដែល​លោក តាក ហាប់ និង​បក្ខពួក​កិបកេង​ភាគច្រើន​គឺ ប្រាក់​បុរេប្រទាន ប្រាក់​ទូទាត់​ត្រង់ ដូចជា​ការចំណាយ​លើ​ផ្នែក​សម្ភា​រះ​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល ការថែទាំ​អគា​រៈ ថែទាំ​សម្ភា​រះ​ប​ចេ្ច​ក​ទេស ជុស​ជុល​មធ្យោបាយ​ដឹកជញ្ជូន ការចំណាយ​លើ​កា​ប្រជុំ និង​សិក្ខាសាលា ការចំណាយ​ផ្នែក​ជំនួយ​សង្គម​ដល់​ពលរដ្ឋ ការឧបត្ថម្ភ​ដំណើរ​លំហែ​និង​សិក្សា ការឧបត្ថម្ភ​ផ្នែក​កីឡា ។​ល​។​​

សរុបទៅ​ការចំណាយ​លើ​ការទិញ​ជំ​ពួក​៦០ សេវាកម្ម​ជំ​ពួក​៦១ និង អន្តរាគមន៍​សាធារណៈ​ជំ​ពួក​៦២ របស់​មន្ទីរអបរំ សរុប​មួយឆ្នាំៗ​មាន​ទឹកប្រាក់​រាប់ពាន់​លាន​រៀល ប៉ុន្តែ​ក្នុងនោះ​មាន​ភាពមិនប្រក្រតី ដែល​ផ្ដើមចេញពី​ការឃុបឃិត​គ្នា រវាង​លោក​ប្រធាន​មន្ទីរ តាក ហាប់ និង​លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ លោក អ៊ូ ភា​ង ដែលជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ នឹង​លោក សូ លិ​ន​ដា មន្ត្រី​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​ផលប្រយោជន៍​រៀងខ្លួន​។​

​សកម្មភាព​ពុករលួយ​នេះ​គឺ​បាន​កើតឡើង​តាំង​ពីស​ម៏​យ លោក តាក ហាប់ ឡើងជា​ប្រធាន​មន្ទីរ​ស្ដីទី និង​ជា​ប្រធាន​ពេញសិទ្ធិ ដំបូង​មក​ម្លេះ ដោយ​កាលនោះ​មាន​លោក សូ វុត្ថា អតីត​ប្រធានការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ជា​អ្នក​ជួយ​រៀបចំ​ឯកសារ​បន្លំ​ភ្នែក​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម យ៉ាង​ស្ទាត់ជំនាញ​។ ដោយ​បញ្ហា​ពុករលួយ​កន្លងទៅ មាន​មន្ត្រី​មួយចំនួន​បានធ្វើ​ពាក្យ​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពុក​រលួយ និង​ត្រូវ​អង្គភាព​ប្រឆាំង​អំពុក​រលួយ ចុះ​ស្រាវជ្រាវ​និង​អោយ​បំភ្លឺ​ទៀតផង ហើយ​ក្រោយមក​រឿងនេះ​បាន​ស្ងាត់​មកដល់​សព​ថ្ងៃ​តែម្ដង​។​ក្រោយពី​រឿងអាស្រូវ​ពុករលួយ​យូរ​ឆ្នាំ​ត្រូវបាន​បែកធ្លាយ ដោយ​បណ្ដា​ព័ត៌មាន ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​នោះ បានធ្វើអោយ មានការ​ភ្ញាក់ផ្អើល ។​

​ក្រោយពី​រឿងអាស្រូវ​ពុករលួយ​យូរ​ឆ្នាំ​ត្រូវបាន​បែកធ្លាយ លោក​ប្រធាន​មន្ទីរអប់រំ​ខេត្តកំពត តាក ហាប់ ក្ដៅក្រហាយ​និង បាន​កោះប្រជុំ​មន្ត្រី​សំខាន់ៗ កាលពី​ថ្ងៃ​ទ​០១ សីហា ឆ្នាំ​២០១៧ ដើម្បី​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង និង​ហាម​ទម្លាយ​រឿង​ផ្ទៃក្នុង​ចេញទៅ​ក្រៅ​មន្ទីរ ជាមួយគ្នា​នោះ លោក​តាក ហាប់ ក៏​បន្ទោស​បង្អាប់​ដល់​អ្នកសរសេ​រ​ព័​ត៏​មាន​នេះ​មិនតិច​នោះឡើយ ។ ហើយ​លោក​ប្រធាន​មន្ទីរ ក៏បាន​បង្គាប អោយ​ប្រធាន​កា​រិ​យា​លល័យ​និ​មួយៗ របស់​មន្ទីរ ប្រកាស​អោយ​មន្ត្រី​ថ្នាក់ក្រោម ត្រូវ​ប្រុងប្រយ័ត្ន​រាល់​ការ ទម្លាយ​រឿង​ចេញ​ក្រៅ​ថែមទៀត ។​
​ចំពោះ​មន្ត្រី​មួយចំនួន បានកើត​ការភ័យខ្លាច ក្រោយ​លោក​ប្រធាន​មន្ទីរ តាក ហាប់ បានធ្វើការ​កោះប្រជុំ​នោះ ប៉ុន្តែ​មន្ត្រី​មួយចំនួន​មិនសូវ​ខ្លាច​ទេ ដោយ​ពួកគាត់​យល់ថា អ្វីដែល​ខុសត្រូវ​តែ​និយាយ​ដើម្បី​កុំអោយ​លោក​ប្រធាន​មន្ទីរ តាក ហាប់ និង​បក្ខពួក​ជិះសេះ​លែងដៃ​ត​ទៀត​។​

​សូមបញ្ជាក់ថា​៖​មន្ទីរអប់រំ​ខេត្តកំពត សព្វថ្ងៃ ដឹកនាំ​ដោយ​លោក តាក ហាប់ កើត​នៅ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​១៩៦៥ មាន​ក្របខ័ណ្ឌ ក ១. ៦ ជា​ប្រធាន​មន្ទីរ នឹងត្រូវ​ចូល​និ​វ​ត្តិ​ន៌​នៅ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០២៥ ។ ចំណែក​លោក កៅ រិ​ទ្ធ អនុប្រធាន​មន្ទីរ នឹងត្រូវ​ចូល​និ​វ​ត្តិ​ន៌ នៅ​ថ្ងៃទី ០១ ខែ ១១ ឆ្នាំ​២០២០ ដោយ​រូបលោក​បាន​ចូល​បំរើ​ការងារ​នៅ​ឆ្នាំ​១៩៧៩ ពោលគឺ មុន​លោក​លោក​ប្រធាន​មន្ទីរ តាក ហាប់ ចំនួន​៧​ឆ្នាំ ដោយ​សព្វថ្ងៃ​លោក កៅ រិ​ទ្ធ​ទទួលបាន​ក្របខ័ណ្ឌ ក​.២.១ ។​

លោក ទូច សម្បត្តិ និង​លោក សូ ភា​រិ​ទ្ធ ដែល​ទើប​ទទួល​ការតែងតាំង​ជា​អនុប្រធាន​មន្ទីរ​ក្រោយពេល​លោក​អតីត​ប្រធាន​មន្ទីរ ភូ តឹ​កុក ចូល​និវត្ត​ន៌ និង​ប​ច្ជុ​បន្ន​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្នើ​អនុរដ្ឋលេខាធិការ​។​

​សំរាប់​អនុប្រធាន​មន្ទីរ​ទាំងបី​រូប គឺមាន​លោក សូ ភា​រិ​ទ្ធ ជា​មនុស្ស​ស្និត និង​លោក​ប្រធាន​មន្ទីរ​ជាងគេ ក្នុងចំណោម​កា​រិ​យាយ​ល័យ​ទាំង​១១ និង​មន្ត្រី​ចំនួន​៩២ រូប​ដែល​បំរើ​ការងារ​នៅក្នុង​មន្ទីរ​ផ្ទាល់ មនុស្ស​ដែលជា​បក្ខពួក​សំខាន់​លោក​ប្រធាន​មន្ទីរ គឺមាន​រូបលោក ខៀវ ធន​វុ​ឌ្ឍី ប្រធានការិយាល័យ​បុគ្គលិក និង​បណ្ដុះបណ្ដាល ព្រោះថា លោក ខៀវ ធន​វុ​ឌ្ឍី ជា​មនុស្ស​ពូកែ​រកលុយ​ពី​ការតែងតាំង​នាយក​សាលា និង​ការផ្លាស់ប្ដូរ​គ្រូ​ជូន​លោក​ប្រធាន តាក ហាប់ ធ្វើអោយ​លោក តាក ហាប់ ពេញចិត្ត​ជាងគេ​។

ដោយឡែក លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ក៏​ជាម​នុស្ស​ជំនិត​ខ្លាំង​លោក​ប្រធាន​មន្ទីរ​ដែរ រហូត​ត្រូវ​លោក តាក ហាប់ ស្នើរ​សុំ​តែង​ជា​ប្រធានការិយាល័យ​ពេញ​សិទ្ធ​ថែមទៀត​។​

education-kom1bak-dub-om