ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​នៅតែ​បន្ត​រងកម្ម​លើ​បញ្ហា​សំបុត្រ​ចូល​ផ្សារ​ថៃ

nak-pass

​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​ជា​អាជីវករ​រាប់រយៈ​នាក់​ខកខាន​មិនបាន​ចូលទៅ​លក់ដូរ​នៅ​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ ដោយសារ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​មិន​ផ្តល់​សំបុត្រ​ចូលដល់​ពួកគាត់​បាន​ចូល ។ ប្រជាពលរដ្ឋ​ដែល​ខកខាន​មិនបាន​ចូល​ដី​ថៃ​ទាំង​នោះបាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​នា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៥​វិច្ឆិកា​២០១៧ ថា​ពួកគាត់​បាន​ខឹងសម្បារ​យ៉ាងខ្លាំង​ដល់​អាជ្ញាធរ​

ក្រុង​ប៉ោយប៉ែត ដែល​មិនបាន​យកចិត្តទុកដាក់​ចំពោះ​មុខរបរ​បស់​ពួកគាត់​។ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ដៃ​កាន់​អាវ​រងា​នៅ​ក្នងដៃ​បាន​បញ្ចេញ​ប្រតិកម្ម​ហាក់​ខឹង​ត​ច្រឡោត ខណៈ​ដឹងថា​៖​គាត់​ត្រូវ​ខកខាន​ចូល​បើក​អាជីវកម្ម​លក់ដូរ​នៅក្នុង​ផ្សារ​ក្នុង​ដី​ថៃ​។​ស្ត្រី​រូបនោះ​បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួកគាត់​ខឹង​អាជ្ញាធរ​ក្រុង ដោយសារ​មិនបាន​យក​ទំនិញ​ឲ្យ​ម៉ូយ​មានតម្លៃ​រាប់សែន​បាត​ប្រាក់​ថៃ ។​

​សូម​រំលឹកថា​៖ កន្លងទៅ​សំបុត្រ​ចូល​ផ្សារ​ថៃ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​អន្តោ​ប្រវេ​ស​ន៏​ប្រចាំ​ច្រកទ្វារ​ប៉ោយប៉ែត​ជា​អ្នកលក់​ឲ្យ​ពលរដ្ឋ​សម្រាប់​ម្នាក់​តម្លៃ​១០​បាត​ចូល​ម្តង​ហើយ​មួយថ្ងៃៗ​ពលរដ្ឋ​ខ្លះ​ប្រើ​សំបុត្រ​អស់​៣​ទៅ​៥​សំបុត្រ ប៉ុន្តែ​ក្រោយមក​នៅ​ដើមឆ្នាំ​២០១៧​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លោក​ង៉ោ​ម៉េង ជ្រូ​ន​បានចេញ​មុខ​ធនា​រ៉ាប់រង​ក្នុងការ​បោះពុម្ព​ជូន​ពលរដ្ឋ ដើម្បី​កាត់បន្ថយ​ការចំណាយ ។ តែ​ថា​ការចេញមុខ​ដោះស្រាយ​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លើ​បញ្ហា​សំបុត្រ​មិនបាន​ធើ្វ​ឲ្យ​ក្រុមអាជីវករ​ធូ​ស្រាល​បន្ទុក​ដូច​ការគិត​របស់​អាជ្ញា​ធរ​ទេ ព្រោះ​ថ្ងៃ​ខ្លះ​សំបុត្រ​មាន​ថ្ងៃ​ខ្លះ​សំបុត្រ​ខ្វះ ដែលជា​ហេតុ​ធើ្វ​ឲ្យ​ពួកគាត់​ប្រឈម ។​

​ប្រជាពលរដ្ឋ​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មេត្តា​ដោះស្រាយ​លើ​ករណី​ប​ណ្ណ័​ចូល​ផ្សារ​ថៃ​ឲ្យ​បានល្អ​ប្រសើ ជៀសវាង​ធើ្វ​ឲ្យ​ពលរដ្ឋ​ខកខាន​ដូច​សព្វថ្ងៃ ។​
​លោក ង៉ោ មេ​ង​ជ្រូ​ន អភិបាលក្រុង​ប៉ោយប៉ែត​ដែល​ពលរដ្ឋ​ដាក់​ងារ​ថា​ជា​អភិបាល​ដែល​ផ្តល់​មរតក​កម្ម​ឲ្យ​រាស្ត្រ​ច្រើនជាងគេ​នោះ មិនអាច​ទាក់ទង​សុំ​ឲ្យ​លោក​បកស្រាយ​បាន​នៅឡើយ​ទេ​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃទី​០៥​វិច្ឆិកា​២០១៧ នេះ គេ​សង្ឃឹមថា លោក​ង៉ោ​មេ​ង​ជ្រូ​ន នឹង​កែខៃ​លើ​បញ្ហា​សំបុត្រ​ចូល​ថៃ​ឲ្យ​បានល្អ​ជាជាង ធើ្វ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​ពាណិជ្ជកម្ម របស់​អាជីវករ​ដូច​ពេលនេះ​តទៅទៀត ! ៕

nak-passnak-pass1