បែកធ្លាយ រឿង​ឈ្មោះ​ ​លោក ឌី​ន ត្រូវជា​ប្អូន​របស់លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី នា​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ល្បីល្បាញ​ខាង​ដេញ​ប្រ​ម៉ាញ់ រថយន្ត​ដឹកឈើ​ទារប្រាក់​

k-deun1

 (​កំពង់ឆ្នាំង​)៖  ក្រុម​ឈ្មួញ​ឈើ​បាន​ខ្សឹប​ថា មេព្រៃ​កំពង់ឆ្នាំង​មួយរូប ឈ្មោះ ឌី​ន​ថ្មីៗ​នេះ​បានធ្វើ​សកម្មភាព​ចាប់​រថយន្ត​តូ​រី​សព​ណ៌​ផ្ទៃមេឃ​កែច្នៃ​លួច​បង្កប់​ឈើ​ប្រណីត​ធ្នង់​មួយគ្រឿង​(​ធ្យូង​ពីលើ ធ្នង់​ពីក្រោម​) ស្ថិតនៅ​ចំណុច​សង្កាត់រដ្ឋបាល​ព្រៃឈើ​បរិបូរណ៍ ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​ហើយ​ជំរិត​ទារប្រាក់​ទាំង​កណ្តាលថ្ងៃត្រង់​ចំនួន​

២០០០$(​ពីរពាន់​ដុល្លា​)​បើ​មិនបាន គេ​នឹងមាន​វិធានការ​បញ្ជូន​ឡាន​ដឹកឈើ​នេះ​ទៅ​ថ្នាក់លើ​។​លោក​ឌី​ន បានធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​តាំងពី​១១​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ទើប​ឈ្មួញ​យល់ព្រម​ប្រគល់​លុយ​តាម​ប្រព័ន្ធ​ផ្ទេរប្រាក់​អ៊ី​ម៉ាន់​នី​(E-money) ឲ្យ​លោក​ឌី​ន ដើម្បី​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​បន្តដំណើរ​ទៅដោយ​រលូន ។​

​ប្រភព​បាន​បន្ត​អោយដឹងថា​ការដែល​លោក​ឌី​ន ជំរិត​ប្រាក់​រហូតដល់​២​ពាន់​ដុល្លារ​ពី​ម្ចាស់​រថយន្ត​ដឹកឈើ​ខាងលើ ដោយសារ កាលពី​គ្រាកន្លងមក​ជា​ញឹកញាប់ រថយន្ត​នេះ​ចូល​បង់លុយ​ឲ្យ​គាត់​តែ​៤​ទៅ​៥​ពាន់​រៀល​ប៉ុណ្ណោះ ដោយ​កុហកថា ជា​ឡាន​នេះ​ដឹក​តែ​ធ្យូង ដឹកអុស ប៉ុណ្ណោះ​។​លុះ​មកដល់ពេលនេះ ត្រូវ​បែកការណ៍ ថា​ដឹកឈើ​ប្រណិត​ទើប​លោក​ឌី​ន ក៏​ធ្វើ​សកម្មភាព​ទារលុយ​សរុប​ស្រង់ដើម​តែម្តង​។​

​ប្រភព​ខ្សឹបប្រាប់​អោយដឹងទៀតថា លោក​ឌី​ន ត្រូវជា​ប្អូន​របស់លោក​ថោង វ៉ាន់​វី​រ៉​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា តើ​លោក​ឌី​ន ជា​មេព្រៃ​កំពង់ឆ្នាំង​ពិត ឬ​មិន​ពិត​នោះទេ​។​

​ពាក់ព័ន្ធ​និង​សេចក្តីរាយការណ៍​ពី​ប្រភពព័ត៌មាន​ខាងលើ​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ អ្នក​ដែលមាន​លេខ​ទូរ​សព្ទ័​លើ​ប័ណ្ណ​វេរ​លុយ​អ៊ី​ម៉ា​នី​បានអោយដឹងថា រូបគាត់​ពិតជា​បាន​វេរ​លុយ​ចំនួន​២០០០​ដុល្លា​អោយ​បុរស​ម្នាក់​ដែល​អះអាងថា​ជា​មេព្រៃ​កំពង់ឆ្នាំង ឈ្មោះ ឌី​ន កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧​ពិតមែន ដោយ​ក្រដាស់​វេ​លុយ​មួយ​សន្លឹក​មានទឹក​ប្រាក់​ចំនួន​១០០០$ និង​មួយ​សន្លឹក​ទៀត​មាន​ទឹកប្រាក់​១០០០​ទៀត​។​

​ករណីនេះ លោក ហោ ដា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដែលមាន​សមត្ថកិច្ច​គ្រ​ប់​គ្រង​នៅ​ចំណុច​ដែល​ឃាត់​រថយន្ត​ជម្រិត​យកប្រាក់​នោះ នៅ​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧ នេះ ពេល​អ្នកកាសែត​សួរ​បំភ្លឺ លោក​បានធ្វើ​ការបដិសេធ​ថា​លោក​មិនបាន​ដឹង​ឡើយ ។

​ដោយឡែក លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ន បាន​ប្រាប់​អ្នកកាសែត​ថា ករណីនេះ​លោក​នឹងធ្វើ​ការស្រាវជ្រាវ​តែ​មកដល់ពេលនេះ​ស្ងាត់ឈឹង ៕
​គួរ​រំ​លឹ​ថា​៖​ករណី​ឈ្មោះ​ឌី​ន​ដែល​អះអាងថា​ជា​មេព្រៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ឃាត់​រថយន្ត​ដឹកឈើ​ប្រណិត​ជំរិត​ទារប្រាក់​នេះ​មិនមែន​ទើបតែ​កើតមាន​មួយ​លើក​នេះ​ទេ គឺ​បាន​កើតមាន​ជាច្រើនលើក​មកហើយ ដូចជា​កាលពី​ប៉ុន្មាន​ខែ​មុន ក្នុងអំឡុង​ខែមិថុនា​/២០១៧/​ឈ្មោះ​ឌី​ន នេះ​បាន​ឃាត់​រថយន្ត​យី​ដឹកឈើ​ប្រណិត​ជំរិត​ទា​ប្រាក់​ចំនួន​៣០០០$(​បី​ពាន់​ដុល្លា​)​ចំណុច​ស្នាក់​រដ្ឋបាល​ព្រ​ឈើ​ស្រុក​បរិបូរណ៍​(​ត្រពាំង​ចាន់​)​នេះដែរ​។

លុះ​ក្រោយមក​រយៈពេល​បាន​ប៉ុន្មាន​៣​ថ្ងៃ​ក៏បាន​ចាប់​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណិត​មួយគ្រឿង​ទៀត​ជំរិត​ទា​ប្រាក់​ដែល​ប្រមាណ​៣០០០$​ទៀត​ដែលមាន​ម្ចាស់​ឈ្មោះថា​ចែ​នី​នៅ​ខេត្តពោធិ៍សាត់ ប៉ុន្តែ​ត្រូវបាន​បែកការ​ដល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ទើប​លោក​ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី​បញ្ជារ​អោយ​ចាប់​តែម្ដងទៅ​។​

​ករណី​មេព្រៃ​កំពង់ឆ្នាំង​ឈ្ម្មោះ​ឌី​ន​ល្បី​ខាង​ដេញ​ប្រ​ម៉ាញ់​ចាប់​រថយន្ត​ដឹកឈើ​ជំរិត​ទារប្រាក់​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​និង​ដាក់​ការសង្ស័យថា​មាន​ប្រយោជន៍​ដល់​ថ្នាក់លើ​ហើយ​ទើប​មិនមាន​ការដក​ឬ​ដូរ​បុគ្គល​ឈ្មោះ​ឌី​ន​នេះ​ចេញពី​អង្គភាព​បែបនេះ​៕

k-deun1k-dink-din1