ចាប់បាន សាច់ក្រក​ប្រហិត​នាំចូល​ពី​សៀម​តាម​ច្រក​អូរ​រំដួល​គ្មាន​ច្បាប់​ពីរ​ឡាន​យី​ឌុប​កុង​តឺ​នឺ​រ័​!!

car-phal1

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​យី​ឌុប ឃ្លុប​កុង​ទឺ​ន័​រ​២​គ្រឿង ដឹក​ប្រភេទ​ប្រហិត​ពី​ប្រទេស​ថៃ​ឆ្លង​មក​កម្ពុជា​តាម​ច្រក អូរ​រំដួល ឋិត​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ត្រូវបាន​កម្លាំង​គណៈកម្មាធិកា​រ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​មាន​ហានិភ័យ នៃ​ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ កាលពី​ម៉ោង​២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​-​

ខេត្តកំពង់ឆ្នាំង​ព្រោះ​ការដឹក​សាច់ក្រក​ប្រហិត​នាំចូល​ពី​ទឹកដី​ថៃ គ្មាន​លិខិត​អនុញ្ញាតិ​អ្វី​ឡើយ ។​រថយន្ត​យី​ឌុប​ទាំងពីរ​គ្រឿង មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ព​ណ៍ស កន្ទុយ​កុង​ទឺ​ន័​រ​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​3D-6113 និង​មួយគ្រឿង​ទៀត​ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៍​ប្រផេះ កន្ទុយ​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​3D-4087​។​

 អ្នកបើកបរ​២​រូប ទី​១-​ឈ្មោះ សេង ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២-​ឈ្មោះ នេ​ត សូ​រិ​យ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ បានអោយ​សម​ត្ត​កិច្ច​ដឹងថា​៖ ពួកគាត់​ជា​អ្នក​ស៊ី ឈ្នួល​បើកបរ យក​កម្រៃ​កម្លាំង​ពលកម្ម​មួយ​ជើង ពី​១៥​ម៉ឹ​ន​រៀល ទៅ​២២​ម៉ឹ​ន​រៀល បូក​ជាមួយ​សោហ៊ុយ​បាយទឹក​។​អ្នកបើកបរ អះអាងថា​៖ ប្រហិត​ទាំងនេះ​បាន​យកទៅ​ស្តុក​ទុក​នៅ​ម្តុំ​ផ្លូវ​៥៩៨ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​រួច បន្ត​ចែកចាយ​តាម​បណ្តា​ផ្សារ​នៅ​រាជធានី​ភ្នំពេញ និង​ផ្សារ​ទំនើបៗ​ដូចជា ផ្សារ​អ៊ី​អន ផ្សារ​ឡាក់​គី​ជាដើម​។​ល​។​

 នៅ​រសៀល ថ្ងៃ​ដដែល​គណៈកម្មការ​ចម្រុះ​រួម​ខាង​កម្លាំង​គណៈកម្មាធិកា​រ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​មាន​ហានិភ័យ ខាង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត ខាង​កាំកុងត្រូល ពេទ្យសត្វ និង​មានការ​សម្រប​សម្រួលកា​រងារ​ពី​លោក​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត កំពង់ឆ្នាំង​ក៏បាន​រៀបចំ​ព្រួត​ពិនិត្យ​រួមគ្នា​នៅក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត​។​

 

​គេ​កំពុង​ឆ្ងល់​ថា​ឈ្មួញ​ណា​អី​ក៏​ថ្លើមធំ​ហ៊ាន​ដឹក​ប្រហិត​គ្មាន​លិខិត​អនុញ្ញាតិ​ដែល ងាយ​និង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទាំង​ឡាន​កុង​តឺ​នឺ​រ័​ចឹ​ង​?
​តើ​មន្ត្រី​មាន​សម​ត្ត​កិច្ច​គ្រប់​ស្ថាប័ន​មាន​គយ​កាំកុងត្រូល​នៅ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ធើ​ការ​អី​បានជា​បណ្តោយ​ឲ្យ​មានការ​នាំចូល​ទំនិញ​ដោយ​គ្មាន​លិខិតស្នាម​គ្មាន​ការត្រួតពិនិត្យ​ពី​ជំនាញ ចឹ​ង​។​គិត​ទៅ​អា​ឈ្មួញ​នេះ​ថ្លើម​ដុះ​ម​មិ​ស​ហ្ម៉​ង​ឬក៏​មានការ​ឃុ​ប​ឃឹ​ត​ពុករលួយ​?!!!​។​ចាំ​មើលថា​រកឃើញ​អ្នកទទួលខុសត្រូវ​ទេ​?៕

car-phal1car-phal2car-phal3car-phal