ប្តី​សុគន្ធ​នីសា​អនិកជន​ខ្មែរ​នៅ​អាមេរិក​និង​ជា​អ្នកមាន​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ម៉ា​នូ​ឡៃ​ហ្វ​!

g-sokun-h1

​ភ្នំពេញ​៖​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ ក​ញ្ញ​សុគន្ធ​នីសា​តារាចម្រៀង​ហង្ស​មាស​នឹង​លែង​ជា​ស្រី​នៅ​លីវ​ទៀតហើយ​។​នេះ​បើតាម​នាង​ទទួលស្គាល់​។​តើ​អ្នកណា​ជា​កូន​ក​ម្លោះ​របស់​ក​ញ្ញ​សុគន្ធ​នីសា​? ក​ញ្ញ​សុគន្ធ​នីសា​មិន​ប្រាប់ថា​ប្តី​នាង​ជា​អ្នកណា​នោះទេ​គ្រាន់តែ​បដិសេធថា​មិនមែន​មន្ត្រី​ប៉ូ​ន​លិ​ស​ដេ​ល​អ្នកខ្លះ​ថា​ជា​ប៉ាៗ​របស់​កុមារា​ឡុង​លី​គ័ង​កូនក្រុម​ប្រឡង​ចម្រៀង​នោះទេ​។

​ប៉ុន្តែ ទោះជា​សុគន្ធ និសា មិនបាន​ប្រាប់ថា អនាគត​ស្វាមី​នាង​ជា​ប្រុស​មួយណា​ក៏ដោយ ក៏​អ្នក​ដែល​ស្និទ្ធ​នឹង​អ្នកចម្រៀង​ល្បីឈ្មោះ​ព្រោះ​រូប​ស្អាត​រូបនេះ ប​ង្ហ​យើ​ប​ថា​ច្បាស់​ណាស់​ថា បណ្តូលចិត្ត​របស់​នាង គឺ​១០០​ភាគរយ គ្មាន​អ្នកណា​ក្រៅពី​លោក​សាំ​បា ជា​អាណិកជន​ខ្មែរ នៅ​រដ្ឋ​ឡូ​វែ​ល សហរដ្ឋអាមេរិក នោះឡើយ​ហើយ​ជា​អ្នកមាន​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Manulife​។​

​ប្រភព​បានឱ្យដឹងថា ពេលនេះ សុគន្ធ និសា បាន​សម្រិតសម្រាំង​ឈ្មោះ​តារា​សិល្បករ​ល្បីឈ្មោះ​ទាំងអស់​នៅក្នុង​ស្រុក ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ពិសេស​របស់​នាង ដែល​ក្នុង​១​ជីវិត​មានតែ​ម្តងនោះ ហើយ​សម្រាប់​តារា​ដែល​នាង​ត្រូវ​អញ្ជើញ​នោះ គឺ​សឹងតែ​គ្រប់រូប​គ្មាន​ចន្លោះ​អ្នកណា​ឡើយ គឺ​ឱ្យតែ​ល្បីឈ្មោះ​នាង​ហៅ​ទាំងអស់​។​

​ភ្ញៀវ​របស់​ប្តី​សុគន្ធ និសា វិញ​ភាគច្រើន​លោក​សាំ​បា បាន​ហៅ​អ្នកជំនួញ​ធំ​ដែល​រកស៊ី​ជាមួយ​លោក​នៅ​ក្រុមហ៊ុន Manulife និង​អាណិកជន​ខ្មែរ​-​អាមេរិក មួយចំនួន​ផងដែរ ហេតុនេះហើយ​មង្គលការ​របស់​និសា និង​លោក​សាំ​បា មានការ​ចំណាយ​ទឹកប្រាក់​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​ឡើយ ហើយ​មង្គលការ​របស់ និសា នឹង​រៀបចំឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ សូ​ហ្វី​តែ​ល​ភ្នំពេញ​។​

​សុគន្ធ និសា បាន​ស្វែងយល់​ចិត្តថ្លើម​អាណិកជន​ខ្មែរ នៅ​អាមេរិក លោក​សាំ​បា ដោយ​ពួកគេ​បាន​រួមរស់​ជាមួយគ្នា​ក្នុងនាម​គូ​ដណ្តឹង រយៈពេល​ជាង​៦​ឆ្នាំ ទម្រាំ​សម្រេចចិត្ត​ជ្រើសរើស​ស្នេហ៍ “​ជួញ​ឆ្ងាយ​ប្រសើរ​ជាង​ជួញ​ជិត​” នេះ​។​

​កា​រលា​ភាព​នៅ​លីវ​របស់​សុគន្ធ និសា នេះដែរ គឺ​ស្រប​ពេលដែល​អតីត​សង្សារ​៧​ឆ្នាំ​របស់​នាង លោក​សុខ ជំនោរ បាន​ដឹក​ដៃ​សង្សារ​ថ្មី ស្រី សុរ​ង្សី ភ្ជាប់ពាក្យ​ជា​ចំហ កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧ ហើយ​ពួកគេ​នឹង​ចូល​រោងការ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

g-sokun-h1g-sokun-hb-sok-chum-no1