ក្លឹប​ជប៉ុន​មិន​ពន្លេច​កីឡាករ​បាល់ទាត់​ខ្មែរ​លោក​ចាន់​វឌ្ឍនាកា​ឡើយ​ទោះបីជា​ជិត​ត​ផុត​កុងត្រា​ក៏ដោយ​!

chan-ja

​ភ្នំពេញ ៖​លោក​ចាន់ វឌ្ឍនាកា​កីឡាករ​បាត់​ទាត់​ឆ្នើម​ក្នុង​ដួងចិត្ត​អ្នក​និយម​កីឡាបាល់ទាត់ ចាប់តាំងពី​លោក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ផ្ញើខ្លួន​នៅលើ​ទឹកដី​ជប៉ុន​ជិត​ចប់​កុងត្រា​រយៈពេល​១​ឆ្នាំ​ហើយ​តែ​គេ​មិនឃើញ​មាន​អ្វីដែល​ថ្មី​កើតឡើង​សម្រាប់​កីឡាករ​រូបនេះ​នៅឡើយ​។​រយៈពេល​ជិត​មួយឆ្នាំ​ក្រោយ​ការចូល​ជ្រកកោន​ក្នុង​ក្រុម​លី​គ​លំដាប់​ទី​៣​ជប៉ុន គេ​ឃើញ

​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​រូបនេះ​មានឱកាស​បង្ហាញ​សមត្ថភាព​តិចតួច​បំផុត ខណៈដែល​ការប្រឹងប្រែង​របស់លោក​ក៏ត្រូវ​បាន​ក្រុម​ជប៉ុន​ផ្ដល់ឱកាស​ឱ្យចូល​លេង​ក្នុង​ការប្រកួត​ធំដុំ​តែម្ដង​គត់ កាលពី​ពាក់កណ្ដាល​ខែតុលា ខណៈដែល​ការប្រកួត​នោះ​ក៏​ស្ថិតក្នុង​វិនាទី​ចុងក្រោយ​ដែល​មិន​អាចឱ្យ​លោក​បញ្ចេញ​ថ្វី​ជើង​ឱ្យមាន​ភាពលេច​ធ្លោ​ទៅទៀត ។​

មាន​អ្នកគាំទ្រ​ជាច្រើន​បានបង្ហាញ​ការខកចិត្ត​បន្ទាប់ពី​គេ​ឃើញ​កីឡាករ​រូបនេះ​បាន​រង់ចាំ​យ៉ាងយូរ​នៅលើ​ទឹកដី​ជប៉ុន ប៉ុន្តែ​ចុងក្រោយ​គេ​បាន​បង្ហាញខ្លួន​នៅលើ​ទីលាន​ប្រមាណ​ជា​៧​នាទី​មិន​ខុសពី​ចូល​បង្គ្រប់កិច្ច​ក្នុងពេលដែល​ក្រុម​របស់លោក​ចូល​ជ្រក​គឺ​ក្រុម Fujieda ឡើង​ប្រកួត​ជាមួយ​ក្រុម​Sagamihara ក្នុង​ក្របខ័ណ្ឌ​លី​គ​លំដាប់​ទី​៣ ឬ​ហៅថា J3 ប្រចាំ​ប្រទេស​ជប៉ុន កាលពី​ប៉ុន្មាន​ថ្ងៃមុន ។

ចានវឌ្ឍនាកា​ត្រូវបាន​ប្រធាន​ក្រុម​ក្លិប​Fujieda ដាក់ឱ្យ​លេង​ក្នុង​រូបភាព​មិនសូវ​ឱ្យមាន​ភាពលេច​ធ្លោ​នោះទេ ទើប​ធ្វើឱ្យ​អ្នកគាំទ្រ​លោក​មាន អារម្មណ៍​ខកចិត្ត ។
​ទោះជា​យ៉ាងណា អ្វីដែល​ច្បា​ស់គឺ​ចាន់ វឌ្ឍនាកា បាន​រៀនសូត្រ​ច្រើន​ពី​ក្លិប​ថ្មី​របស់លោក​ជ្រកកោន​នៅក្នុង​ប្រទេស​ជប៉ុន ប៉ុន្តែ​គ្រាន់តែ​ការប្រឹងប្រែង និង​សមត្ថភាព​របស់លោក​គឺ​មិនគួរ​នឹង​ស្ថិតក្នុង​សភាព​ជា​កីឡាករ​បម្រុង​នោះទេ ដោយសារតែ​លោក​ក៏​ត្រូវគេ​មើលឃើញថា​ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព​ខ្ពស់ ។

​កីឡាករ​កម្ពុជា​រូបនេះ​អាច​ទទួលបាន​កន្លែង​ដ៏​ល្អ និង​អាច​បោះជំហាន​មួយ​នៅលើ​ផ្លូវត្រូវ​សម្រាប់​កីឡាករ ។ ក្រុម​កំពូលៗ​របស់​ថៃ​ដូចជា Buriram United និង Muangthong United ដែល​កំពុង​ប្រជែង​គ្នា​នៅក្នុង​ក្របខ័ណ្ឌ​ជើងឯក​លី​គ​អាស៊ី ក៏​អាចជា​ជម្រើស​ដ៏​ល្អ​មួយ​របស់​កីឡាករ​កម្ពុជា​រូបនេះ​ផងដែរ បើ​ធៀប​នឹង​វត្តមាន​របស់លោក​ដែល​បាន​បង្ហាញខ្លួន​នៅ​ជប៉ុន​នាពេល​ជិត​មួយ​ឆ្នាំនេះ ។

​យ៉ាងណាមិញ គេ​មិនទាន់​ឃើញ​មានការ​បញ្ចេញ​អារម្មណ៍​ខកចិត្ត​ពី​កីឡាករ​រូបនេះ​ពាក់ព័ន្ធ​នឹង​ការដាក់ឱ្យ​លេង​មិនសូវ​លេចធ្លោ​នាពេល​កន្លងមក​នៅក្នុង​លី​គជ​ប៉ុន​កម្រិត​៣​នោះទេ តែ​គេ​ឃើញ​កីឡាករ​ចាន់ វឌ្ឍនាកា បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ភាគច្រើន​ដោយ​លោក​តែងតែ​ផុស​រឿង​នឹក​ស្រុក ដែល​ហាក់ដូចជា​ចង់​ឆាប់​ឱ្យបាន​ចប់​កុងត្រា​ពី​ជប៉ុន​ដើម្បី​ត្រឡប់មកវិញ​នោះ​ផង ។ មានការ​បញ្ជាក់ថា លោក​អាច​នឹងមិន​កុងត្រា​បន្ត​នោះទេ ប្រសិនបើ​គ្មាន​លក្ខខណ្ឌ​កក់ក្ដៅ​ណាមួយ​ពី​ក្រុម​ជប៉ុន​ដូច​អំឡុង​ពេលនេះ ។​

chan-jachan-ja1