បងប្រុស​វិ​រៈនា​រី​តៃ​ក្វាន់​ដូ​ស៊ន​ស៊ា​វ​ម៉ី​ឌឺ​សហ​ព​ន្ធ័​កីឡា​តេ​ក្វាន់​ដូ​!

b-sorn


ភ្នំពេញ​៖ ថ្មីៗ​នេះ​អ្នកលេង​បណ្តាញ​សង្គម​មានការ​ចាប់អារម្មណ៍​ចំពោះ​កីឡាករ​តៃ​ក្វាន់​ដូ​លោក​ស៊ន​អេ​លី​ត​បងប្រុស​វិ​រៈ​នារី​តៃ​ក្វាន់​ដូ​ខ្មែរ​គឺ​ក​ញ្ញ​ស៊ន​ស៊ា​វ​ម៉ី​ដែល​បោះពាក្យ​ឌឺ​ពីរ​បី​ម៉ាត់​ចំពោះ​គណៈកម្មាធិការ​កីឡា​អូឡាំពិក​ខ្មែរ​ក័​ដូចជា​សហ​ពន្ធ​កីឡា​តៃ​ក្វាន់​ដូ​។​ករណីនេះ​គឺ​ដោយសា​​ក្រោយពី​បានឈ្នះ​មេដាយមាស​ជូន​ជាតិ អំឡុងពេល​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​

កន្លងទៅ វីរៈ​កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី មិនទាន់​ធូរស្បើយ​ពីរ​បួស​ជង្គង់​នៅឡើយ​ទេ ។​ប្រហែលជា​ក្តៅ​រឿង​គេ​អត់​យកចិត្តទុកដាក់​បាន​ជា បងប្រុស​របស់​នាង លោក ស៊ន អេ​លី​ត​បាន​លាតត្រដាង​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​នៅលើ​បណ្តាញ​សង្គម​ជុំវិញ​បញ្ហា​នេះ​។​
 

ហ្វេ​ស​ប៊ុ​ក លោក ស៊ន អេ​លី​ត បាន​បង្ហោះ​ថា «​ពេលខ្លះ​ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​អាណិត​ប្អូនស្រី​ពេក ខំប្រឹង​តស៊ូ​ដើម្បី​មុខមាត់​ជាតិ ឡើង​ប្រកួត​ទាំង​ជើង​ដាច់​សរសៃ​ដើម្បី​យក​មេដាយ​ជូន​ជាតិ​​តែ​ពេល​គ្នា​ចង់​វះ​ជង្គង់​ត្រូវ​ចេញ​លុយ​ដោយ​ខ្លូន​ឯង ចេញ​ប្រកួត​ស៊ី​ហ្គេម​ថា​យកលុយ​មក​ព្យាបាល​ជើង​តែ​ឥឡូវ​លុយ​មេដាយ​អត់​ទាន់​បើក​ហើយ​ត្រូវ​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​កូរ៉េ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ពេល​ប្រកួត​យើង​ចាញ់ គេ​ថា​យើង​វៃ​មឹន​កើត ពេល​យើង​វៃ​ឈ្នះ គេ​ក៏​សប្បាយ​ចឹ​ត្ត​ទៅ តែ​ពេល​មាន​បញ្ហា ដោះស្រាយ​ខ្នួ​ន​ឯង សូម​ក្រសួង​ដែល​ពាក់ព័ន្ធ​គួរតែ​គិតដល់​គ្នា​ផង​ណា​» ។​មិនទាន់​ឃើញ​មានប្រតិកម្ម​ពី​ស្ថាប​ន័​ខាងលើ​និង​ក​ញ្ញ​ស៊ន​ស៊ា​វ​ម៉ី​ផ្ទាល់ខ្លួន​នៅឡើយ​ទេ​!។សូមបញ្ជាក់ថាកញ្ញស៊នស៊ាវម៉ីមានបងប្អូន៣នាក់គឹលោកស៊នអេលីតអ្នក

នាងស៊នដាវីននិងនាងផ្ទាល់ស៊នស៊ាវម៉ីដែលសុទ្ធតែជាកីឡាករកីឡាការិនីតៃក្វាន់ដូ៕

b-sornb-sorn2g-sorn-medaig-sorn-koh2g-sorn-davin-and-vorn