អ៊ុំ​គ​ន្ធា​មាន​ជម្ងឺអេដស៍​ហើយ​គ្រឿងញៀន​ទៀត​អ្នក​ជួយ​ខកចិត្ត​!

a-kun-thea

​ភ្នំពេញ​៖​មានការ​ខកចិត្ត​បន្ទាប់ពី​អតីត​តារាចម្រៀង​អ្នកនាង អ៊ុំ គ​ន្ធា​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួន​ជាមួយ​មនុស្ស​៣​នាក់​ទៀត​ពេល ចុះបង្ក្រាប​កន្លែង​លេងល្បែង​បាញ់​ត្រី​មួយកន្លែង ។​
 ​សូមបញ្ជាក់ថា​៖ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ​គណៈបញ្ជាការ​ប្រចាំ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះបង្ក្រាប​ទីតាំង Game បាញ់​ត្រី​លួចលាក់​

មួយកន្លែង​ស្ថិតនៅ​ផ្ទះ​លេខ​២៧៣ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ហើយ​ចាប់បាន​ជនសង្ស័យ​នឹង​គ្រឿងញៀន​ចំនួន​៣​នាក់ ។​ក្រុម​សមត្ថកិច្ច​ដកហូត​បាន​ទូ​បាញ់​ត្រី​ចំនួន​២​និង​ឃាត់ខ្លួន​បុរស​ម្នាក់ និង​ស្ត្រី​២​នាក់​ដែល​ក្នុងចំណោម​ស្ត្រី​២​នាក់​នោះ​មាន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​តារាចម្រៀង​ជើងចាស់​ឈ្មោះ អ៊ុំ គ​ន្ធា ហើយ​អ្នក​ទាំង​៣​ក៏ត្រូវ​សមត្ថកិច្ច​សង្ស័យថា​បាន​សេព​គ្រឿងញៀន​ផង​។​

​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ ដែលជា​អ្នកដឹកនាំ​ប្រតិបត្តិ​ការណ៍​នោះ បាន​ឲ្យ​ដឹងថា​នោះ​ជាទី​តាំង Game បាញ់​ត្រី​លួចលាក់ ដែលជា​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ខាង​សមត្ថកិច្ច​ទើបនឹង​បាន​រកឃើញ​ក្រោយ​ការស្រាវជ្រាវ​អស់​រយៈពេល​មួយរយៈ​។ លោ​កថា​ម្ចាស់ផ្ទះ​ដែល​លួច​បង្កប់ Game បាញ់​ត្រី​ដោយ​ខុសច្បាប់​នៅ​ទីតាំង​នោះ មានឈ្មោះ ទឹ​ន យូ​ឡង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ តែ​គេ​បាន​រត់គេចខ្លួន​បាត់ស្រមោល​តាំងពី​ខាង​មន្ត្រី​សមត្ថកិច្ច​ចុះទៅ​ដល់​នោះ​ម្ល៉េះ​។

ក្រោយ​ការទម្លាយ​អោយដឹងពី​ករណី​ចុះបង្ក្រាប​នេះហើយ ស្រាប់​តែមាន​អតីត​តារាចម្រៀង អ៊ុំ គ​ន្ធា នៅក្នុង​ផង​​បានធ្វើអោយ​ម្នាក់ៗ​ហួសចិត្ត​គ្រប់គ្នា ដែល​អ្នកនាង អ៊ុំ គ​ន្ធា ទើបតែ​បាន​អំពាវនាវ​សុំ​ជំនួយ​ឡើង​ផ្អើល​ស្រទាប់​មហាជន ស្រាប់តែ​ទៅជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ ហើយ​ថែមទាំង​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​សេព​គ្រឿងញៀន​ទៅទៀត ដែល​នេះ​មិនគួរ​កើតឡើង​ចំពោះ​អតីត​តារា​មួយរូប​ដែល​តែងតែ​ស្វែងរក​ជំនួយ​នៅពេល​ក្រលំបាក​ម្ដងៗ​។​

​ករណី​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​របស់​ម្ដាយ​អ្នកនាង អ៊ុំ គ​ន្ធា​ទទួលស្គាល់ថា​មិនមែនជា​លើក​ទី​១​នោះទេ គឺ​តាំងពី​អ្នកនាង​មាន​ជំងឺអេដស៍​ដំបូងៗ​ម្ល៉េះ ដោយ​ម្ដាយ​របស់​អ្នកនាង​ធ្លាប់​បានផ្ដល់​សម្ភាសន៍​ប្រាប់ថា​អ្នកនាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​កែប្រែ​គ្រឿងញៀន​កាលពី​មួយរយៈ​មុន​នោះ​ផង​។​

តារា​សិល្បៈ​ដែល​បាន​ពាំនាំ​ជំនួយ​ជួយ​ដល់​អ្នកនាង​ក្នុងពេល​អ្នកនាង​ដង្ហោយហៅ​បាន​ករណី​ពាក់ព័ន្ធ​របស់​អ្នកនាង​ថា​ជា​ទង្វើ​អស់​កែ ដោយសារតែ​ក្រោយ​ចាក​ចេញពី​មណ្ឌល​កែប្រែ​អ្នកនាង អ៊ុំ គ​ន្ធា បានប្រកាស​ចេញពី​មាត់​របស់ខ្លួន​ហើយ​ថា​មិន​ពាក់ព័ន្ធ​នឹង​ករណីនេះ​ជាថ្មីទៀត​ទេ អោយ​តែមាន​ក្រុម​សប្បុរសជន​ជួយ​ដល់​អ្នកនាង​អោយបាន​រស់​និង​មាន​ម៉ូតូ​ជិះ​ទុក​គ្រាន់​ទៅធ្វើ​ការ​នឹង​គេ​។​

​ប៉ុន្តែ​ផ្ទុយ​ពីអ្វី​ដែល​បាន​សន្យា​គឺ​អ្នកនាង​ទើប​ត្រូវគេ​ដឹងថា​មាន​សប្បុរសជន​រួមគ្នា​ប្រមូល​លុយ​ទិញ​ម៉ូតូ ស្កូ​ប​ពី​អោយ​មួយគ្រឿង និង​ទទួលបាន​លុយកាក់​ឧបត្ថម្ភ​យ៉ាង​សន្ធឹក​មុននេះ ស្រាប់​តែមាន​ដំណឹង​ថា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​ករណី​លេងល្បែង​ស៊ីសង និង​ជាប់​ពាក់ព័ន្ធ​នឹង​ការសេព​គ្រឿងញៀន​ផង​ក្នុងពេល​ចូលទៅ​លេងល្បែង​ខុសច្បាប់​នោះបាន​ធ្វើ​ឲ្យ​ពួកគេ​ខកចិត្ត​។​នេះ​បើតាមលោក សា​វិ​ន ហ្វី​លី​ព តារា​ជើងចាស់​ដែល​អះអាងថា​ជា​អ្នក​អំពាវ​រកលុយ​យក​អោយ​អ្នកនាង​ទិញ​ម៉ូតូ​បាន​​មួយគ្រឿង ។​ឯ អ្នកនាង ខ្ញុង បាន​ហៅ​ការពាក់ព័ន្ធ​របស់​អ្នកនាង អ៊ុំ គ​ន្ធា ថា​ជា​ទង្វើ​ដាំ​មិន​ដុះ និង​ថា​ជា​អ្វីដែល​អ្នកសិល្បៈ​មិនអាច​ទទួលបាន​។យ៉ាងណាមនុស្សអស់សង្ឃឹមក្នុងជីវិតដូចនាងចឹងគេមិនគួប្រកាន់នាងខ្លាំងពេកដែរ៕

a-kun-thea