អតីត​តារា​សម្តែង​ស៊ិ​ច​ស៊ី​កែ​សុរិយា​ស្លាប់​ទាល់តែ​បាន​ព្រោះ​តុកស៊ិក​!

die-keo5

​ភ្នំពេញ​៖ អ​តី​តារា​សម្តែង​ស៊ិ​ច​ស៊ី​នាង​កែវ​សុរិយា​បាន លាចាក​ពិភព​ដែល​នាង​យល់ថា​លែង​មានន័យ​សម្រាប់​នាង​ហើយ​នា​រសៀល​ថ្ងៃទី​២៣​តុលា​ឆ្នាំ​២០១៧​នេះ​។​
​អតីត​តារា​សម្ដែង​កែវ សុរិយា​ធ្វើអត្តឃាត​ដោយ ចងក​សម្លាប់ខ្លួន​នៅ រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ ប្តី នៅ​ចំណុច​ផ្ទះជួល​លេខ​១០ ផ្លូវ​M14 បុរី​ប៉េង​ហួត ស្ថិតក្នុង​ភូមិ​ឈូក សង្កាត់​

និរោធ ខណ្ឌ​ច្បារអំពៅ​ដែលជា​គេហដ្ឋាន​របស់​នាង ។ ជនរងគ្រោះ​បាន​លែងលះគ្នា​ជាមួយ​ប្តី​ដែល​នាង​និយាយថា​បានធ្វើ​បាប​រូបរាងកាយ​នាង កន្លះ​ឆ្នាំ​មកហើយ (​មាន​សាលក្រម​តុលាការ​) ដោយ​សារភាព​រកាំរកូស​។​

កែវ សុរិយា​មានឈ្មោះ​ពិត វ៉ា នួន​សុភាព អាយុ​២៩​ឆ្នាំ​នាង​ធ្លាប់​លេបថ្នាំ​សម្លាប់ខ្លួន ម្តង​រួចមកហើយ តែ​ត្រូវ​បងប្អូន ជួយសង្គ្រោះ​ទាន់ យកទៅ​ពេទ្យ  លុះដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​យក​ក្រមា​ចងក ធ្វើអត្តឃាត​នៅ​ធ្នឹម​បង្អួច ក្នុង​បន្ទប់ដេក​សា្ល​ប់ ពេលនោះ​អ្នកបំរើ​ក្នុងផ្ទះ​ឃើញ ក៏​ប្រាប់​សន្តិសុខ រួចមក​រាយការណ៍ ប្រាប់​សមត្ថកិច្ច ។​ក្រុមគ្រួសារ​របស់​នាង សម្រេច​បូជា​នៅ​រសៀល​នេះ នៅ​វត្ត​ឬ​ស្សី​ស្រស់ ទល់មុខ​វត្ត​និរោធ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​

die-keo5die-keo4die-keo3die-keo2