ក្រោយពេល​បុណ្យ​៧​ថ្ងៃ​បែកធ្លាយ​ព​តិ​មាន​ថា​សាន​ស្រី​ឡៃ​មាន​ហាង​មួយ​និង​ទំនាយ​ចៅ​អ​ធិ​ការ​វត្ត​!

g-srey-rest

​ភ្នំពេញ​៖​ពិធី​បុណ្យសព​គម្រប់​ខួប​៧​ថ្ងៃ​របស់​អ្នកនាង​សាន​ស្រី​ឡៃ​ដែល​ផលិតកម្ម​ហង្ស​មាស​រៀបចំ​នៅ​វត្ត​ទួល​ទំពូង​បានបញ្ចប់​ហើយ​។​តែ​ក្រោយពី​ការធ្វើ​បុណ្យ​៧​ថ្ងៃនេះ​មានព​តិ​មាន​បែកធ្លាយ​ថា​៖​តារាចម្រៀង សាន ស្រី​ឡៃ មាន​ហាង​ផ្ទាល់ខ្លួន​មួយ ដែល​ទើបតែ​សម្ភោ​ធ​បាន​១​ខែ​តែប៉ុណ្ណោះ​។​ហាង​នោះ​មាន​ឈ្មោះថា​” ឆៅ​កួយ​តេង​ណឹ​ង​” ដែល​ដែលជា​ផលិតផល​

នាំចូល​ពី​ប្រទេស​ថៃ​ជា​ញើស​ឈាម​ផ្ទាល់​របស់​អ្នកនាង​និង​មិត្ត​ភិ​ក្ដ​មួយរូប​ទៀត​រួមគ្នា​បើក​ហ៊ាង​មួយ​នេះ​ឡើង តែ​គួរអោយ​សោយ​ស្ដាយ​ពេលនេះ​អ្នកនាង សាន ស្រី​ឡៃ លែង​បាន​មើលថែរក្សា​ហ៊ាង​មួយ​នោះ​ទៀតហើយ​។​ពិតណាស់​ការស្លាប់​រប​ស់​តារាចម្រៀង សាន ស្រី​ឡៃ ពិតជា​ធ្វើអោយ​មហាជន​មានការ​រន្ធត់ចិត្ត​យ៉ាងខ្លាំង ជាពិសេស​នោះ​គឺ​អាណិត​ដ៏​ក្រុមគ្រួសារ​អ្នកនាង​តែម្ដង​ព្រោះថា​សព្វថ្ងៃនេះ​មានតែ​អ្នកនាង​មួយរូប​តែប៉ុណ្ណោះ​ដែលជា​ទីពឹង​សំរាប់​គ្រួសារ ដោយ​ត្រូវ​មើលថែ​ម្ដាយ និង​កូន​របស់ខ្លួន​ចំនួន​ពីរ​អ្នក​ថែម​ទៀតផង​។​

ព្រោះ​ប្តី​អត់​ខាន់ស្លា​របស់​នាង​បើទោះបីជា​មន្ត្រី​គយ​តែ​គាត់​ក៏​មិនមាន​អ្វី​ផ្គត់ផ្គង់​នាង​ឲ្យ​សម​ឈ្មោះថា​មាន​ប្តី​ធើ​គយ​ដែរ​ក្រៅតែពី​ហួងហែង​ស្រលាញ់​តែប៉ុណ្ណោះ​។​ក្រោយពី​មានលទ្ធភាព​រស់​ខ្លួនឯង​អ្នកនាង​សាន​ស្រី​ឡៃ​ត្រូវបាន​ប្តី​មក​បញ្ចប់ជីវិត​នាង​ត្រឹម​អាយុ​មិនទាន់​គ្រប់​៣០​ឆ្នាំ​ផង​។​​ហេតុអ្វី​ទេវតា​មិន​ប្រណី​ចំពោះ​តារាចម្រៀង​មួយរូប​នេះ ដែល​ខិតខំ​តស៊ូ​រហូតដល់​សព្វ​ថ្ងៃ តែ​បែរជា​មកជួប​រឿង​អាណោចអាធម្ម​បែបនេះ​ទៅវិញ​៕

​ដោយឡែក​ទាក់ទង​និង​ទំនាយ​របស់​ចៅអធិការ​វត្ត​ហាម​មិន​ឲ្យ​ស្រី​ឡៃ​និង​មន្ត្រី​គយ​ឈ្មោះ​ម៉ៅ​យកគ្នា​នោះ​លោកយាយ បូ ដែល​អះអាងថា ត្រូវជា​ម្តាយមីង​ខាង​ប្តី​បានឱ្យដឹងថា តាមពិត​លោក​ជ័យ រិ​ន មានឈ្មោះ​ពិត គឺ​ខៀវ ម៉ៅ អាយុ​៤៧​ឆ្នាំ​។ ចំណែក​ឈ្មោះ ជ័យ រិ​ន អាយុ​៥៣​ឆ្នាំ​នោះ គឺជា​ឈ្មោះ​ដែល​គាត់​ទិញ​ពី​គេ (​កូតា​ហ្វ៊ុនស៊ិនប៉ិច​) ដើម្បី​ចូលធ្វើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​គយ​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន គយ​ម៉ៅ មាន​តួនាទី​ជា​ជំនួយការ​ប្រធាន​សាខាគយ​ខេត្តកំពង់ចាម ដែល​ទើប​ទៅ​បំពេញការងារ​នៅ​ទីនោះ បាន​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។

នៅមុន​ពេល​លោក​មក​បំពេញការងារ​នៅ​កំពង់ចាម លោក​ធ្លាប់ធ្វើ​គយ​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​កាល​លោក​ទៅ​ឈរជើង​នៅ​ប៉ោយប៉ែត នេះហើយ ដែលនាំឱ្យ​លោក​មាន​ទំនាក់ទំនង​ជាមួយ​សាន ស្រី​ឡៃ ខណៈ​លោក​មាន​ប្រពន្ធ​កូន​រួចទៅហើយ​នោះ​។​​គយ​ម៉ៅ បាន​ជួប​និង​ស្រលាញ់គ្នា​ជាមួយ​សាន ស្រី​ឡៃ តាំងពី​ឆ្នាំ​២០០៨ ហើយ​អ្នក​ទាំង​២​ពិតជា​ស្រលាញ់គ្នា​ខ្លាំងណាស់ រហូតដល់​ព្រម​រួមរស់​នឹង​គ្នា​ដោយ​មិនបាន​សែនព្រេន ឬ​រៀបការ​អ្វី​ទាំងអស់ ហើយ​ទោះជា​ដឹងថា គយ​ម៉ៅ មាន​ប្រពន្ធ​និង​កូន​ដល់​ទៅ​៤​នាក់​ទៅហើយ ក៏​សាន ស្រី​ឡៃ នៅតែ​មិនអាច​ដកចិត្ត​ស្នេហ៍​ពី​គយ​ម៉ៅ បាន​នោះឡើយ ។​

គេ​បាន​ជួល​ផ្ទះ​រួមរស់​ជាមួយគ្នា​នៅក្នុង​ស្រុក​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ក្រោយពី​រួមរស់​នឹង​គ្នា​បាន​រយៈពេល​ប្រមាណ​១​ឆ្នាំ ដោយសារ​តែមាន​រឿងរ៉ាវ​រកាំរកូស​កើតឡើង​ច្រើនពេក ទើប​គយ​ម៉ៅ បាន​នាំ​សាន ស្រី​ឡៃ ទៅ​ស្រោច​ទឹក​នៅ​វត្តភ្នំ​ធំ ស្ថិត​ក្នុងស្រុក​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ អំឡុងពេល​ទៅ​ស្រោច​ទឹក​នោះ ព្រះចៅអធិការ​វត្តភ្នំ​ធំ (​មិន​ស្គាល់​ព្រះនាម​) បាន​ទស្សន៍ទាយ​ឱ្យ​ប្តី​ប្រពន្ធ​គយ​ម៉ៅ និង​សាន ស្រី​ឡៃ ថា​អ្នក​ទាំងពីរ​មិនអាច​យកគ្នា​ជា​ប្តី​ប្រពន្ធ រួមរស់​នឹង​គ្នា​បានទេ ព្រោះ​តាម​ជើង​លេខ អ្នក​ទាំងពីរ​មិនល្អ​សោះ មិនអាច​ជួបគ្នា​ដល់​ចាស់​រៀងខ្លួន​បាន​នោះទេ និង​អាច​ឈានដល់​ការ​ព្រាត់​ស្លាប់​ទៀតផង​។

ទោះជា​ព្រះចៅអធិការ​ទស្សន៍ទាយ​ជោគ​ជាតា​រាសី​ឱ្យ​អ្នក​ទាំងពីរ​យ៉ាងណា ក៏​គយ​ម៉ៅ និង​សាន ស្រី​ឡៃ មិន​ព្រម​ជឿ និង​ថែមទាំង​ជម្នះ​លើ​សង្ឃដីកា​ព្រះចៅអធិការ​អង្គ​នោះ​ទៀត ព្រោះតែ​ទំហំ​ក្តី​ស្នេហ៍​អ្នក​ទាំងពីរ​ខ្លាំង​លើសលប់​ពេក​ទៅហើយ មិនអាច​បក​ក្រោយ​បានឡើយ​។​

g-srey-restg-srey-rest2g-srey-dayg-srey-rin