សុគន្ធ​និសា​បដិសេធថា​នាង​ការ​មែន​តែ​ប្តី​មិនមែន​ប៉ា​កុមារី​ណូ​ឈួ​សៀវ​ហេង​ទេ​!

kid-sokun

​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ហ្ងស​មាសក​ញ្ញ​សុគន្ធ និសា បាន​ទួល​ល​ស្គាល់​ថា នាង​នឹង​ចូល​រោងការ​ជាមួយ​គូស្នេហ៍​ពិតប្រាកដ​របស់​នាង​មែន នៅ​ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះ​។ តែ​បុរស​ជា​អនាគត​ប្តី​របស់​នាង​នោះ ជា​មនុស្ស​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ ពុំមែន​ជា​លោក​ផ្កាយ​៣ ឪពុក​របស់​កុមារី ណូ ឈួ​ស៊ីវ​ហេង កូនក្រុម​របស់​នាង​ក្នុង​កម្មវិធី “The voice kids cambodia”

ដូច​ពាក្យ​លេចឮ​កន្លងមកនេះ​ទេ​។​កញ្ញា​សុគន្ធ និសា បាន​បកស្រាយ​ថា “​នាង​ខ្ញុំ​ចង់ដឹងថា បងប្អូន​ទស្សនិកជន​ពិតជា​ចង់ដឹង​ពាក្យសម្តី​ពិតប្រាកដ​របស់​នាង​ខ្ញុំ សូម​ជម្រាបជូន​ទៅដល់​បងប្អូន​ទាំងអស់​ថា ព័ត៌មាន​នោះ គឺ​អត់​ពិត​ទេ​។

នាង​ខ្ញុំ​អរគុណ​ដល់​បងៗ​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​បាន​សរសេរ​ល្អៗ​ពី​នាង​ខ្ញុំ សរសេរ​ព័ត៌មាន​ដែល​ពិតប្រាកដ ប៉ុន្តែ​ចំពោះ​ព័ត៌មាន​នេះ គឺ​នាង​ខ្ញុំ​សូម​អះអាងថា មិនមែនជា​រឿង​ពិត​ទេ នាង​ខ្ញុំ​មាន​គូ​កំណាន់​របស់​នាង​ខ្ញុំ​ផ្សេង​ហើយ ហើយ​គាត់​គឺជា​អ្នក​ធម្មតា​ប៉ុណ្ណោះ ហើយ​មិនមែន​ជាមាន​ទំនាក់ទំនង​អី​ជាមួយនឹង​ប៉ា​របស់​ស៊ីវ​ហេង ទេ អត់​មាន អត់​មាន​ពិតប្រាកដ​តែម្តង ចំណែក​រឿង​គូជីវិត​នោះ គឺ​ជិត​ដល់ពេល​ហើយ​…”​។​


​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ហង្ស​មាស​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​សុគន្ធ និសា បាន​សារភាពថា “​នាង​ខ្ញុំ​រស់នៅ​ដោយ​ជីវភាព​ធម្មតា ដៃគូ​របស់​នាង​ខ្ញុំ ក៏​គាត់​ជីវភាព​ធម្មតា មិនមែនជា​អ្នករាជការ ឬ​មានមុខ​មាន​មាត់​អី​ទេ គ្រាន់តែ​ជា​អ្នក​ដែល​ចង់បាន​ជីវិត​មួយ​ដែល​ធម្មតា​ដូច​ទស្សនិកជន​ប៉ុណ្ណឹង​ឯង​… គឺ​នាង​ខ្ញុំ​នឹង​ចូល​រោងការ​នៅ​ចុងឆ្នាំ​ហ្នឹង គឺ​ខែ​១២ (​ធ្នូ​) ហើយ​មង្គលការ​របស់​នាង​ខ្ញុំ ក៏​មិនមែន​ជាការ​លុបលាង​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​តែង​កើតមាន​ចំពោះ​នាង​ខ្ញុំ  កាលពីពេល​កន្លងមក​នោះទេ ពិសេស​ព័ត៌មាន​ដែលថា នាង​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយនឹង​ប៉ា​របស់​ស៊ីវ​ហេង នោះទេ ព្រោះ​អី​គម្រោង​មង្គលការ​មួយ​នេះ នាង​ខ្ញុំ​រៀបចំ​ទុក​មកជា​យូរហើយ​…”​។​
 

​តារាចម្រៀង​សុគន្ធ និសា​ក៏បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់ថា​នាង​មិន​ច្រើស​យក​កុមារី​អ៊ុក​សុ​វណ្ណា​រី​ហើយ​យក​កុមារី​ណូ​ឈួ​សៀវ​ហេង​ថា​៖​ការធ្វើជា​គ្រូបង្វឹក (Coach) នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក The Voice Kids Cambodia ថា ការជ្រើសរើស​កូនក្រុម​នីមួយៗ​របស់​នាង ចាប់តាំងពី​វគ្គ​មួយ ឆ្លងទៅ​កាន់​វគ្គ​មួយ ក្នុង​កម្មវិធី The Voice Kids Cambodia ធ្វើឡើង គឺ​មិនមែន​តាម​មនោ​ស​ញ្ចោ​ត​នា​នោះទេ តែ​ជ្រើស​តាម​សមត្ថភាព​របស់​កុមារ​ម្នាក់ៗ​យ៉ាងពិត​ប្រាកដ ព្រោះ​តាម​គោលការណ៍​នៃ​ការងារ គឺ​មិន​អាចយ​កមនោស​ញ្ចោ​ត​នា​មកប្រើប្រាស់​បានឡើយ​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចំពោះ​ការជ្រើសរើស​យក​កុមារី​ស៊ីវ​ហេង ឱ្យ​បន្ត​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​មិន​ជ្រើស​យក​កុមារី​អ៊ុក សុ​វណ្ណា​រី ដែល​ទស្សនិកជន​មួយចំនួន​ថា មាន​សំឡេង​ល្អ​ជាង​នោះ សុគន្ធ និសា បាន​បញ្ជាក់ថា ជាធម្មតា​មហាជន​ម្នាក់ៗ​ស្តាប់​សំឡេង បេក្ខភាព​ម្នាក់ៗ​តែងមាន​អារម្មណ៍​ផ្សេងៗ​គ្នា មានន័យថា ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ គឺ​ផ្សេងគ្នា​។

ប៉ុន្តែ​ចំពោះ​ការជ្រើសរើស​របស់​នាង គឺធ្វើឡើង​ដោយ​ភាពប្រាកដប្រជា ព្រោះ​នៅមុន​ពេលដែល​នាង​ជ្រើសរើស​អ្នកណាម្នាក់  នាង​បានដឹង​និង​ថ្លឹងថ្លែង​ពី​សមត្ថភាព​របស់​ពួកគាត់​អស់​ទៅហើយ ដោយសារ​នាង​ធ្លាប់បាន​បង្ហាត់​ដោយផ្ទាល់ ហេតុនេះ​នាង​ដឹង​ច្បាស់​ថា ក្មេង​ម្នា​ក់ណា​អាចមាន​ភាព​វៃឆ្លាត មាន​សមត្ថភាព​អាចឈាន​ទៅ​វគ្គ​បន្តទៅទៀត​បាន​។

យ៉ាងណា ចំពោះ​ពាក្យពេចន៍​រិះគន់​របស់​មហាជន ទោះជា​ល្អ​ក្តី មិនល្អ​ក្តី គឺ​នាង​ទទួលយក​ទាំងអស់ ព្រោះ​នាង​យល់ថា ទាំងនោះ​គឺជា​អារម្មណ៍​ពិត​របស់​មហាជន ប៉ុន្តែ​នាង​គ្រាន់តែ​ចង់​សំណូមពរ​ថា គួរ​រិះគន់​មកលើ​នាង​បាន ហើយ​កុំ​វាយប្រហារ​ទៅលើ​ក្មេងៗ ព្រោះ​ពួកគេ​មិនដឹង​អ្វី​នោះទេ​។​kid-sokung-sokun-nisa2g-sokuny2g-sokuny3kid-nos