តារាចម្រៀង​សាន​ផានិត​ចេញមុខ​ការពារ​សាន​ស្រី​ឡៃ​

b-phanit-srey

​ភ្នំពេញ​៖​សព​អ្នកនាង​សាន​ស្រី​ឡៃ​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ និង​ជា​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​ដែល​ត្រូវ​ប្តី​បាញ់សម្លាប់​និង​ធ្វើអត្តឃាត​តាម​នោះ​ត្រូវបាន​បូជា​រលាយបាត់​ពី​ផែង​ដី​ទៅហើយ​។​តែ​នៅ​បន្សល់​បញ្ហា​ជាច្រើន​ទាក់ទង​និង​ពាក្យ​មិនគួ​គប្បី​ចោំះ​ពោះ​នាង​ដូច​ថា អ្នកនាង មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ប្រុស​ម្នាក់ ឈ្មោះ​បញ្ញា​សិទ្ធ​

ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យថា​ព្រោះតែ​ភាព​ផ្អែមល្ហែម​នេះហើយ​ទើប​ធ្វើ​ឲ្យ​អតីត​ប្តី​របស់​នាង ដាច់ចិត្ត​លើ​ដៃ​បាញ់កាំភ្លើង​ប្រហា​ល​នាង​យ៉ាង​សាហាវ​បែបនេះ​។​​តែ លោក​បញ្ញា​សិទ្ធ​ផ្ទាល់​ចេញមក​បញ្ជាក់​ហើយ​ថា​ពួកគេ​គ្រាន់តែ​ជា​មិត្តភក្តិ​រួមការ​ងារ​តែ​ប៉ុន​ណោះ​។​ឯ​អ្នកសិល្បៈ​ជា​មិត្ត​ភ​ក្រ័​ខ្លះ​ថា​សម្រាប់​លោក​បញ្ញា​សិទ្ធ​គេ​សុំ​ធានា​នា​ថា​គ្មានទេ​។

​ដោយ​ឡែ​ង​ថ្មីៗ​នេះ​តារាចម្រៀង លោក សាន ផានិត មិន​អស់ចិត្ត​និង​មានការ​អាណិត​ដល់​អ្នក​នាង សាន្ត ស្រី​ឡៃ លោក​បានមក​បញ្ជាក់បន្ថែម​ទៀត​អំពី​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​ថា ពួកគេ​គ្រាន់តែ​រាប់អាន​គ្នា​ជា​មិត្ត​រួមការ​ងារ​និង​គ្មាន​ទំនាក់ទំនង​អ្វី​ពិសេស​នោះទេ ។​

​លោក សាន ផានិត បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​:​ថ្ងៃនេះ​ខ្ញុំ​សូម​បកស្រាយ​តាម​page ជា​ផ្លូវការ​របស់ខ្ញុំ​ដើម្បីអោយ​វិញ្ញាណក្ខន្ធ ស្រី​ឡៃ​ទៅអោយ​បាន​ស្ងប់ស្ងាត់​ចំពោះ​ពត៍​មាន​មិន​ពិត​ពី​កា​បែកធ្លាយ​ផ្សេងៗ​ប៉ះពាល់​ដល់​កិត្តិយស​គ្នា​ដែល​បាន​ស្លាប់​ទៅហើយ​តាមពិត​រូបភាព​ទាំង​ខ្ញុំ និង​បញ្ញា​សិ​ទ្វ​ស្រដៀងៗ​គ្នា​ដោយសារតែ​ស្រី​ឡៃ​ចូលចិត្ត Drama លេង​ជាមួយ​បងប្អូន​ក្នុង​បន្ទប់​អ្នកចម្រៀង​ពេល​ម៉ោង​សំរាក​តែប៉ុណ្ណោះ​មិន​ដូច​ពត៍​មាន ដោយសារ​តែមាន​ប្រុស​ក្មេងប្រុស​ចាស់​អី​នោះទេ.។

ស្រី​ឡៃ​តែងតែ​ប្រាប់​បងប្អូន​អោយជួយ​ការងារ​រហូត​ព្រោះ​មាន​បន្ទុកគ្រួសារ​ជា​ទម្ងន់​និង​បញ្ហា​សេ​ដ្ថ​កិ​ច្ចក៍​ដូចគ្នា​ចង់អោយ​ខ្ញុំ​ជួយ​ទម្លាក់​original song ល្អៗ​អោយតែ ប​ណ្ណោះ ស្រី​ឡៃ​ច​រីក​ល្អ​មិនសូវ​រវល់​រឿង​ប្រុស​ឈ្មោល​អី​ទេ គ្រប់ពេល​គិតតែ​បទ​ចម្រៀង​និង​ជីវភាព​គ្រួសារ​និង​ជីវិត​កំសត់ សុំ​ជ្រាប​ផង​ចុះ !​សំរាប់​ការ​បែកធ្លាយ​រូបអាក្រាត​បែកធ្លាយ​សូមអោយ​សម្ថ​កិច្ច​ដាក់​ទោសទណ្ឌ​ជនល្មើស​អោយ​ធ្ងន់​ទ្វេ​ផង​ចុះ​”៕

b-phanit-sreyb-phanit-srey1b-panha-sit-srey