តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​សាន​ស្រី​ឡៃ​ស្រី​ស្អាត​តែ​អភ័ព​ព្រោះ​ស្លាប់​ដោយ​សារ​ប្រុុសបង្ខំ​!

g-san-meas

​ភ្នំពេញ​៖​តារាចម្រៀង​មេម៉ាយ​កូន​ពីរ​អ្នកនាង សាន ស្រី​ឡៃ​ស្រី​ស្អាត បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២​និង​ជា​សមាជិក​ផលិតកម្ម​ហ្ងស​មាស ត្រូវបាន​បាញ់សម្លាប់ នៅ​គ្លីនិក​កែ​សម្ផស្ស​មួយ​ឈ្មោះ​វ៉ា​យ តា​ឡុង​ហ្គា ក្បែរ​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​អប្សរា រួចហើយ​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​ខ្លួនឯង​ដែរ​នៅ​រសៀល​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ ។

នៅកន្លែងកើតហេតុ នៅលើ​ខ្លួន​ជនដៃដល់​នោះ មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ មាន​ប័ណ្ណ​សម្គាល់​មន្ដ្រីរាជការ និង​មាន​ប័ណ្ណបើកបរ ព្រមទាំង​លុយ និង​សម្ភារៈ​មួយចំនួនទៀត​។ ជាមួយគ្នានេះ សមត្ថកិច្ច​បាន​ប្រទះឃើញ​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ ដែល​ជនដៃដល់​ប្រើប្រាស់​បាញ់​លើ​ស្ដ្រី​រងគ្រោះ និង​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ អស់​ចំនួន​៤​គ្រាប់​។

ជនល្មើស​គឺជា​មន្ត្រី​គយ មាន​ឈ្មោះថា ជ័យ រិ​ន គឺជា​អតីត​ស្វាមី របស់​ជនរងគ្រោះ​ផ្ទាល់​តែម្តង​ហើយ​បច្ចុប្បន្ន​ជាម​ន្ដ្រី​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច​ដែល​ព​តិ​មាន​ខ្លះ​ថា​មាន​តួនាទី​ជា​អនុប្រធាន​សាខាគយ​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​មាន​ទីលំនៅ​ផ្ទះ​លេខ​២៥២ ភូមិ​កំពង់​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

អ្នក នាង សាន ស្រី​ឡៃ និង​ស្វាមី​រៀបការ​(សែនព្រេនព្រោះមានប្រពន្ធនិងកូនហើយ)តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ មកដល់​បច្ចុប្បន្ន មាន​បុត្រ​២​នាក់​ហើយ ក្នុងនោះ ម្នាក់​អាយុ ៧​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​៤​ឆ្នាំ​។ គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង សាន ស្រី​ឡៃ និង អតីត​ស្វាមី​របស់ខ្លួន​បានធ្វើការ លែងលះគ្នា ទើបបាន​បាន​ប្រមាណ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ដោយ​មិន​នឹកស្មានថា​ថ្ងៃនេះ អតីត​ស្វាមី​របស់​តារាចម្រៀង​រូបនេះ​ជ្រើស​រើសយក​វិធី​នេះ ដើម្បី​បញ្ចប់ជីវិត​របស់ខ្លួន និង អតីត​ភរិយា​ដូច្នេះ​សោះ​។ បើតាម​ការ​អោយដឹងពី​សម​ត្ត​កិច្ច ហេតុការណ៍​បាញ់សម្លាប់​នេះ​អាច​កើតឡើង​ចេញពី​ភ្លើង​ប្រច​ណ្ឌ័​(​ស្រលាញ់​ខ្លាំងពេក​)​។​

 

 តារាចម្រៀង​អ្នក​នៃ​ក្រុមហ៊ុន​រស្មី​ហង្ស​មាស​នាង សាន​ស្រី​ឡៃ គឺជា ក្មេងស្រី ដែលមាន ដុង​ច្រៀង   ពិ​រោះ​តាំងពី​តូច កុមារី  សាន ស្រី​ឡៃ ត្រូវបាន​មិ​ត្ដ​ភ​ក្រ័ កោតសរសើរ ថា​ច្រៀង​ពីរោះ ហើយ​នៅ​តំបន់ ប៉ោយប៉ែត​កុមារី សាន​ស្រី​ឡៃ បានដាក់​ពាក្យ​ប្រឡង ចម្រៀង   សម័យ​នៅ វត្ត​បា​លិ​លេ​យ្យ​បានទទួល និទ្ទេស​ល្អ​ហើយ​ជា​ក្មេងស្រី​គួរអោយ​ស្រឡាញ់ ចេះ​គោរព​ចាស់ទុំ  ។​​មុន​ឈានចូល​ប្រឡង the voice  អ្នកនាង​សាន​ស្រី​ឡៃ បាន​ប្រឡូក​ក្នុង វិស័យ​សិ​ល្បះ​នៅលើ​ទឹកដី ប៉ោយប៉ែត ជាច្រើន​ឆ្នាំ​ទទួលបាន​ការគាំទ្រ ពី​មហាជន ប៉ុន្តែ​ដល់ពេល​គាត់​ចាប់ដៃគ្នា​ជាមួយ​ប្ដី ឈ្មោះ ជ័យ រិ​ន​បានកូន​​ប្រុស​ពីរ​នាក់​។

​អ្នកនាង​សាន​ស្រី​ឡៃ​មិនសូវ​បាន​លេចមុខ លើ​ឆាក​សិ​ល្បះ ទៀត​ទេ ទើបតែ​មានកម្ម​វិធី The voice cambodia កើតឡើង​ទើប​អ្នកនាង សាន ស្រី​ឡៃ ចាប់ផ្ដើម​យក​ចិ​ត្ដ​ទុកដាក់ ព្យាយាម​ដាក់ពាក្យ​ប្រឡង​។​តែ​ប្ដី​ចេះ​​តែ​រា​រាំង​មិនអោយ​ដាក់ពាក្យ ប្រឡង​តាមពិត​អ្នកនាង សាន ស្រី​ឡៃ មាន   បំណង​ប្រឡង​The voice cambodia តាំងពី​រដូវ​កាល​ទី​១​ម្លេះ​តែ នៅក្នុង​គ្រួសារ មិន​ចុះសំរុង​និង​គ្នា​រហូតដល់ រដូវ​កាល​ទី​២ អ្នកនាង​សម្រេច​ចិ​ត្ដ​ត្រូវតែ​ដាក់ពាក្យ ប្រឡង អោយ​ទាល់តែ​បាន​​ដោយមាន​ការគាំទ្រ​ពី​ម្ដាយ​និង បងប្អូន របស់​អ្នកនាង​និង​មិត្ត​ភ​ក្រ័​។

​សូម​បញ្ចាក់​ថា​អ្នកនាង​សាន​ស្រី​ឡៃ​មាន​បងប្អូន​សុ​ទ្ទ​តែ​ស្រី​ចំនួន​០៤​នាក់​អ្នកនាង​ជា​កូនច្បង​គេ​បង្អស់​ហើយ​ម្ដាយ​របស់​អ្នកនាង​ជា​ស្រី​មេម៉ាយ​ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំមុន​
​ម្ដាយ​របស់​អ្នកនាង សាន ស្រី​ឡៃ ត្រូវបាន​ប្ដី​ក្រោយ​​គាត់​កាប់​ប៉ង​សម្លាប់​ម្ដាយ របស់​អ្នកនាង ដោយ​រងរបួស​យ៉ាង  ធ្ងន់ធ្ងរ​ក្នុងពេល​នាង​កំពុង​ប្រកួត ។ ក្រោយពី ម្ដាយ​បាន​ធូរស្បើយ អ្នកនាង សាន ស្រី​ឡៃ ក៏មាន​ភ​ព្វ័​​វាសនា ទទួលបាន TOP 6 ក្នុង​កម្មវិធី​The voice cambodia រដូវ​កាល​ទី​២ ​ត្រូវបាន​ក្រុមហ៊ុន​រស្មី​ហង្ស​មាស ទទួលយក​ជា​អ្នកចម្រៀង ប្រចាំ​ក្រុមហ៊ុន​។​

​ករណី​តារាចម្រៀង​សាន​ស្រែ​ឡៃ​នេះ​លោក មាស រិទ្ធី បាន​បញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស នឹង​ចំណាយ​ថវិកា​ទាំងស្រុង​លើ​កា​រៀបចំ​បុណ្យសព​របស់​នាង ។ នៅពេលនេះ​ក្រុមការងារ​មួយក្រុម​របស់​ក្រុមហ៊ុន បាន​នឹង​កំពុង​រៀបចំ​កិច្ចការ​ផ្សេងៗ​ដូចជា ជួយ​ចាត់ចែង​រថយន្ត​ដឹក​សព និង​ចាត់ចែង​ការងារ​បុណ្យសព​នៅ​វត្ត​សែន​សុខ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ ចំណែក​សាកសព​ខ្មាន់កាំភ្លើង​ដែលជា​ប្តី ត្រូវបាន​បញ្ជូនទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត ខេត្តព្រៃវែង​។​

​នៅ​កន្លែងកើតហេតុ​នោះ សមត្ថកិច្ច​ក៏បាន   ប្រទះឃើញ​រថយន្ដ​រប​ស់​ស្ដ្រី​រងគ្រោះ ម៉ាក Luxes RX300 ពណ៌​ស ពាក់​ស្លាក     លេខ​ភ្នំពេញ   2AL-0836 និង   ម៉ូតូ​ម៉ាក Honda Dream C125 របស់​ជនដៃដល់​។ ចំណែក​កាមេរ៉ា​សុវត្ថិភាព ត្រួវបាន​គេ​ថត​ចែកចាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ប្រមាណ​២​ម៉ោង​ក្រោយ​ការបាញ់ប្រហារ​។​

​មុន​ការបាញ់ប្រហារ​៣០​នាទី តារាចម្រៀង សាន ស្រី​ឡៃ បាន​ថត Live ខ្លួនឯង​នៅលើ Facebook ជជែក​លេង​កំសាន្ត​ជាមួយ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​៕​គួររំលឹកថា អ្នក​មេម៉ាយ​វ័យក្មេង​រាង​ខ្ញង់ សាន ស្រី​ឡៃ បាន​ទម្លាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ថា នាង​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​មួយ លំបាក ដោយសារ​ខ្លួន​មួយ​ត្រូវ​រ៉ាប់រង​បន្ទុកគ្រួសារ​ទាំ​ង​មូល​មាន​សមាជិក ៦​នាក់​សុទ្ធតែ​មិនទាន់​ការងារ ប្អូន​និង​កូនៗ ៤​នាក់ កំពុង​នៅ​សិក្សា និង​មាន​ម្ដាយ​នៅ​មើលថែ​ផ្ទះសម្បែង​។ លើកលែង នាង​កំពុង​ច្រៀង​រក​ថវិការ​ទំនុកបម្រុង​គ្រួសារ​ម្នាក់ឯង ។​

អតីត​បេក្ខភាព The Voice Camboida រដូវ​កាល​ទី​២ សាន ស្រី​ឡៃ បាន​ឲ្យដឹងថា នាង​លំបាក​ណាស់ យើង​ជា​ស្រី ត្រូវ​រ៉ាប់រង​មួយ​គ្រួសារ ទាំង​មិនទាន់មាន​នរណា​មានការ​ងារ​ធ្វើ​។ ម្យ៉ាង​ឥឡូវ​ក៏​រៀង​ស្ងាត់​ការប្រគំ​តន្ត្រី​ទៀត ចឹ​ង​ចំណូល​ក៏ មិនសូវមាន​ដែរ ។ សព្វថ្ងៃ​រស់នៅ​ផ្ទះជួល​ដូច្នេះ​ទាមទារ​ការចំណាយ​ក៏​រឹតតែ​ច្រើន​ថែមទៀត​។ “​ក្រោយពី​លក់​ផ្ទះ​រួចមក ឥឡូវ​ខ្ញុំ​រើម​កនៅ​ផ្ទះជួល​បាន ជាង​២​ខែ ហើយ​។ ការលំបាក​មាន​សព្វ​មុខ ជួនកាល ពិបាក​ពេក ខ្ញុំ​លួច​គេង​យំ​តែម្នាក់ឯង​ក៏មាន​។ ប៉ុន្តែ​រាល់ថ្ងៃ​បាន​ម៉ាក់ កូនៗ ជា​កម្លាំងចិត្ត ទើបតែ​ចេះតែ​តស៊ូ​ទៅ ។​សូមបញ្ជាក់ថា៖តារាចម្រៀង​ពេជ្រ​សោភា​បាន​សោកសង្រេង​ជាងគេ​ព្រោះ​មុននឹង​ស្រាប់​សាន​ស្រី​ឡៃ​ទើប​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រាប់​ពី​បំណង​ចង់​រៀន​រាំ​ឲ្យ​ពូកែ​ដូច​នាង​។​

g-srey-l2

g-san-measg-srey-l1g-srey-l2g-srey-l7g-srey-l3g-srey-l9g-srey-l6g-srey-l5