ល្បី​ក្រុមមន្ត្រី របស់​ឧ​ត្ត​ម​សេនីយ៍​ទោសោ​ម សោ​ភ័​ណ្ឌ​ទីប្រឹក្សា​សម្តេច​ក្រឡាហោម​យក​លិខិត​បេសកកម្ម ក្រសួងមហាផ្ទៃ ដើរ​កាប់​និង​គោះ​ជំនួស​ការបង្ក្រាប​!

dul-keun

​ក្រចេះ ៖ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សោម សោ​ភ័​ណ្ឌ ត្រូវបាន​គេ​ស្គាល់​ថា ជាទី​ប្រឹក្សា របស់​ម្តេច​ក្រឡាហោម​ស ខេង ឧ​បក​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​។​
​កាលពីពេល​ថ្មីៗ កន្លងទៅនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម សោ​ភ័​ណ្ឌ បានទទួល​លិខិត បង្គាប់ការ​មួយ​ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​ចុះហត្ថលេខា​ដោយ​លោកនាយ​ឧ​ត្ត​ម​

សេនីយ៍​សន្តិ​បណ្ឌិត​ឌុល​កឿ​ន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹកនាំ​កូនចៅ​ដែល​ភាគច្រើន​មន្ត្រី​នៅ​នាយកដ្ឋាន​បច្ចេកទេស​ព្រុំដែន​ទៅ​បំពេញបេសកកម្ម​ការងា​រ បន្ត​ផែនការ​សកម្មភាព លេខ​០១ ផ​ក​. ចុះ​ថ្ងៃទី​០១ កុម្ភៈ ឆ្នាំ​២០១៦ របស់​គណៈកម្មការ​ស្តីពី​វិធានការ បង្កើន​ប្រសិទ្ធភាព ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាប​បទល្មើស ការសាងសង់​សំណង់ និង​ប៉ុស្តិ៍​អណាធិបតេយ្យ​នានា នៅតាម​បណ្តា​ខេត្ត​ដូចជា ស្ទឹងត្រែង​, មណ្ឌល​គី​រី​, រតនៈគីរី​, ក្រចេះ​, ត្បូងឃ្មុំ​, ព្រៃវែង​, ស្វាយរៀង​, កណ្តាល​, តាកែវ ជាដើម​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ ។​

​នៅក្នុង​លិខិត​បេសកកម្ម​នោះ បាន​បង្គាប់​ឲ្យ​លោក សោម សោ​ភ័​ណ្ឌ អនុវត្ត​ក្នុង​បំណង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាប​បទល្មើស ការសាងសង់​សំណង់ និង​ប៉ុស្តិ៍​អណាធិបតេយ្យ​នានា តាម​បណ្តោយ​ព្រុំដែន​ប៉ុន្តែ​ក្រុម​ន្ត្រី​របស់លោក​លោក សោម សោ​ភ័​ណ្ឌ​ដែល​ដឹកនាំ​ត្រូវបាន​គេ​រាយការណ៍​ថា​៖ បែ​ជា​ឆ្លៀត​ឳ​កាស​យក​ឱកាស ដើរ​គៀប​អ្នករកស៊ី​យកលុយ​ទៅវិញ ដោយ​ចោទ​ប្រជាពលរដ្ឋ ថា​រកស៊ី​បទល្មើស  ។​បើ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​ម៉េច​មិន​បង្ក្រាប​?​។​

ជាក់ស្តែង​ឡាន​ក្រុម​ម៉ា​ស្ទ​រ័​ខេ​សាន់​របស់​ឧក​ញ៉​សឹង​សំអុល​ឡាន​ឧ​ញ៉​ល​ក្ស័​ចែ​វី​ប្រពន្ធ​លោក​ហួត​ប៊ុន​គិ​ម​ទា​ហ៊ាន​ការពារ​ព្រុំដែន​ដឹកឈើ​ស្ទើ​រូងដី​ចេញទៅ​វៀតណាម​មិនឃើញ​ក្រុម​លោក​ឧ​ត្ត​ម​សេនីយ៍​សោម​សុភ​ណ្ឌ័​បង្ក្រាប​ឡើយ​បើទោះជា​គេ​ដឹងថា​លួច​បន្លំ​ដឹក​លើស​ច្បាប់​អនុញ្ញាត​ក៏ដោយ​។​ក្រុម​នេះ​បើ​សុំ មិនមែន​សុំ​ត្រឹម​លុយ​ថ្លៃ​បាយ ឬ​លុយ​ចាក់​សាំង​នោះទេ គឺ​យកឈ្មោះ​អ្នកធំ​មួយចំនួន​ពី​ក្រសួងមហាផ្ទៃ​ទៅ​គំរាម ទៅ​គាប​យកលុយ​ដុំ​តែម្ដង​ក្រោមលេស​មក​ប្រមូល​លុយ​យកទៅ​ជូន​មេៗ​ទុក​ទៅ​បុណ្យ​ភ្ជុំបិណ្ឌ​ទៀតផង​។​គេ​បានឃើញ​ក្រុម​នោះ​ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង ប្រដាប់​ដោយ​អាវុធ​វែង ខ្លី ជាច្រើន​ដើម​ស្ថិតនៅតាម​ព្រំដែន​ក្នុង​ខេត្តក្រចេះ ហើយ​បាន​ប្រើប្រាស់​កូនចៅ​ប្រដាប់​ដោយ​អាវុធ​វែង ខ្លី រថយន្ត​ស៊ី​រ៉ែ​ន​ពាក់​ស្លាក​នគរបាលជាតិ​យកទៅ​ចត​ប្រចាំការ​នៅតាម​ផ្លូវ​ក្នុងព្រៃ​ក្បែរ​ព្រំដែន​D3​តែម្ដង​។
​តាម​ប្រភព​ព​អ្នកដឹង​រឿង និយាយថា ឥឡូវនេះ ក្រុម​របស់លោក សោម សោ​ភ័​ណ្ឌ បានធ្វើ​ឲ្យ​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ ដែល​រកស៊ី​តូចតាច មានការ​ថ្នាំងថ្នាក់​, ត្អូញត្អែរ ចង់​ឲ្យ​មាន​ទប់ស្កាត់ និង​លប់បំបាត់​ប៉ុ​ស្ដ៍​ត្រូតពិនិត្យ តាម​ដងផ្លូវ ដែល​មិន​ប្រក្រតី​បែបនេះ​។​

​មិនដឹងថា​តើ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជ្រាប ពី​ទង្វើ​ត្រីងៀត​ឆ្លៀត​ពង របស់​ក្រុម​លោក សោម សោ​ភ​ណ្ឌ័ នេះនោះ​ដែរ​ឬ​អត់​នោះទេ​ព្រោះ​អ្នក​ស៊ី​ញ៉េ​លិ​ខិ​បេសកកម្ម​ជា​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ឌុល​កឿ​ន​ហ្នឹង​?​។ ពាក់ព័ន្ធ​ជុំវិញ​ករណី​ខាងលើនេះ អង្គភាព​សារ​ពិត​មាន​យើង មិនអាច​ស្វែងរក ធ្វើការ​ទំនាក់ទំនង សំ​ការបំភ្លឺ ពី​លោក សោម សោភ័ណ បានទេ ។

​ប៉ុន្តែ​បើតាម​សារ​ព​តិ​មាន​ដែល​ស្និទ្ធ​និង​ក្រុម​លោក​សោម​សុភ​ណ្ឌ័​បាន​បកស្រាយ​ថា​មកពី​ឈ្មួញ​និង​សម​ត្ត​កិច្ច​មិន​សប្បាយចិត្ត​និង​ក្រុម​លោក​សោម​សុភ​ណ្ឌ័​ដែល​មក​បំបែក​ឆ្នាំងបាយ​គេ​?​។​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ក្រុម​ចុះ​ត្រូតពិនិត្យ​តាម​ព្រុំដែន​នេះ​គឺ​យោងតាម​ការ បង្ហោះ​ព័ត៌មាន តាម​បណ្ដាញ​សង្គម ពី​សំណាក់ ប្រជាពលរដ្ឋ និង​តាម​គេហទំព័រ នានា​ជាច្រើន របស់​ក្រុម​អ្នកសារព័ត៌មាន​ថា​មានការ​ឃុបឃិត​គ្នា​បើកភ្លើង​ខៀវ ឱ្យមាន​ការ​លួច​រត់ពន្ធ​នាំ​ឈើ​ឆ្លងដែន​ចូលទៅ​ប្រទេស​វៀតណាម បាន​កក្រើក ឡើង វិញ​នោះ​ក្រោយពី​បាន​ស្ងាត់​ដោយ​ក្រុម​បង្ក្រាប​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​កាលពីដើមឆ្នាំ​២០១៦​។

​ចឹ​ង លោក ឧត្ដម សេ នី​យ៍​ទោ សោម សោភ័ណ ក៏ បាន រាយការណ៍ ទៅ​ឯក ឧត្ដ ម សន្តិ​បណ្ឌិត រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា ប្រ​ធា ន​គណៈកម្មការ​ជំនាញ​ការចុះពិនិត្យ ការរក្សា សន្តិសុខ ស ណ្ដា​ប់​ធ្នាប់ ការបង្កា​ប​បទ ល្មើ ស ការសាងសង់​សំណង់​និង​ប៉ុស្តិ៍​អនាធិបតេយ្យ​នានា នៅតាម ខ្សែបន្ទាត់ ព្រំដែន ដើម្បី​សុំ​គោលការណ៍ ចុះ​ទប់ស្កាត់ ។ បន្ទាប់ពី​លោក​បាន លិខិត បង្គាប់ការ និង លិខិត​បញ្ជា បេសកកម្ម ឱ្យ​ចុះ ទប់ស្កាត់​ភ្លាមនោះ នៅ​ដើមខែ កញ្ញា ឆ្នាំ​២០១៧​នេះ លោក សោម សោភ័ណ​ក៏បាន​ដឹកនាំ​កម្លាំង នគរបាល​ក្រសួងមហាផ្ទៃ ជា ច្រើន​នាក់ ចុះ​ទប់ស្កាត់ រាល់​សកម្មភាព​បទល្មើស​ផ្សេងៗ ជាពិសេស​ការ​លួច​រត់ពន្ធ​នាំ​ឈើ ឆ្លងដែន​ខុសច្បាប់ នៅតាម​បណ្ដារ ច្រករបៀង និង​ច្រក​អន្តរជាតិ​នានា​ដូចជា ៖​ច្រក​ឡា​ប៉ា​ខេ ស្ថិតក្នុង ស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី​ច្រក ០៦~០៧ ~ ជ័យ​ឃ្លាំង ស្ថិតក្នុង ឃុំ​ក្រញូង​សែន​ជ័យ ដេ​២ ដេ​៣ ត្រពាំង​ស្រែ ស្ថិតក្នុង​ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្ត ក្រចេះ​ច្រក​បឹង​ច្រូង​,​ទន្លេ​ចាម ច្រក​ដូនរ័ត្ន ស្ថិតក្នុង ស្រុក​មេ មត់ ខេត្ត​ត្បូងឃ្មុំ​។

​ដោយសារ​ក្រុម​លោក សោម សោភ័ណ បាន​ចុះមក ទប់ស្កាត់​នេះ​ហើ យ ទើប​ធ្វើឱ្យ​បាត់បង់​ផល​ប្រ យោជន៍​របស់​ក្រុម​ឈ្មួញ និង​មន្ត្រី​ខិលខូច មួយចំនួន ក្នុង​ខេត្ត ដែល​ជាប់​ពាក់ព័ន្ធ មួយ ចំនួន​ខាងលើនេះ ជាពិសេស​មន្ត្រី​ខិលខូច​ដែលមាន​តួនាទី និង​ភារកិច្ច ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន (​កម្ពុជា ~ វៀតណាម​) ខាងលើនេះ ។ តាម​ការពិត​ប្រជាពលរដ្ឋ និង ម​ន្រី​រាជការ នៅ​ទូទាំង​ប្រ ទេស​ជាពិសេស​នៅ​ខេត្ត​ស្ទឹង ត្រែង​,​មណ្ឌលគិរី​,​ក្រចេះ​,​ត្បូងឃ្មុំ ដែល​គ្មាន​ការជាប់​ពាក់ ព័ន្ធ ទៅនឹង​សកម្មភាព​លួច​រត់ពន្ធ​ឈើ​ឆ្លងដែន​ខុសច្បាប់ ប្រមាណ​៩៩% មានការ សា ទរ ទៅវិញ​នោះទេ.

ព្រោះ​បើ​គ្មាន​ក្រុម​លោក សោម សោ ភ័ណ ចុះមក​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា ទេនោះ ច្បាស់ ជា​ផលប្រយោជន៍​ជាតិ រាប់លាន​ដុល្លា នឹងត្រូវ​បាត់បង់ ក្រោម​កណ្ដាប់ដៃ​ពួក​ឈ្មួញ និ​មន្ត្រី​ខិលខូច​មួ​ក្ដាប់​តូច ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់ ព្រំដែន (​កម្ពុជា​~​វៀតណាម​)​នៅតាម​ស្រុក ខេត្ត​មួយចំនួន​ដូចខាងលើ​នេះ ជាក់​ជាពុំខាន(sic) ។​ទោះជា​ខំ​លើកជើង​ចឹ​ង​ក៏ដោយ​ក៏​គ្មាន​សេចក្តីរាយការណ៍​ពី​តួរ​លេច​ដែល​ក្រុម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សោម​សុភ​ណ្ឌ័​បង្ក្រាប​ឬ​មាន​មនុស្ស​ប្រព្រឹត្ត​ត្រូវបាន​ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស​នោះឡើយ​គឺ​ឮ​តែ​ពាក្យ​អាស្រូវ​ក្រុម​លោក​ឧ​ត្ត​ម​សេនីយ៍​សោម​សុភ​ណ្ឌ័​យក​លិខិត​បេសកកម្ម​ដើរ​កាប់​ដើរ​គោះ​ជំនួស​ការបង្ក្រាប​ទៅ​វី​ញ​ក្នុង​រយៈ​ជិត​១​ខែ​នេះ​៕

dul-keunpolice-dulchae-vy-army31car-sing-1