ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ករណី​ប្រមូល​ទិញ និង​ស្តុក​ឈើ​ខុសច្បាប់

21733383_1931605923744635_2030048477_n

ខេត្ត​រនះ​គិរី ៖ ជនជាតិ​វៀតណាម​ចំនួន​០២​នាក់​បាន​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៥.៣០​នាទី​ល្ងាច​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៧​បន្ទាប់ពី​ឆែកឆេ​រុករក​ឃើញ​មាន​លួច​ស្តុ​ប​ឈើប្រណិត​ខុសច្បាប់​ជាច្រើន​ដុំ​។​


​ការចុះ​បង្ក្រាប់​របស់​កំ​លាំង​ចំរុះ​ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​នោះ​ស្ថិតនៅ​ភូមិ​ជ័យជំនះ​.​សង្កាត់​ឡា​បាន​សៀក​.​ក្រុង​បាន​លុង​.​ខេត្តរតនគិរី និង​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​២​នាក់​ពីបទ​ប្រមូល​ទិញ​និង​ស្តុ​ប​ឈើ​ដោយ​ខុសច្បាប់​។​
​ទី​១-​ឈ្មោះ​ង្វៀង​.​វ៉ាន់​កុង ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ខេត្ត​បាក់​និ​ញ​.​កាន់​លិខិតឆ្លងដែន​.B2856663​។ ទី​២​ឈ្មោះ​ខៀវ​.​ធី​ហា​ញ់​ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​រស់នៅ​ខេត្ត​ថា​ញ់​ហ័​រ​.​លិខិតឆ្លងដែន​.B8931758​។​
  ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ដំណើរការ​តាម​នីតិវិធី​នៅ​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​។ ឯ​វត្ថុតាង​ធ្វើការ​រិ​ប​អូស​យក​រក្សារ​ទុក​ប្រគល់ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់កា​តាមច្បាប់​ព្រៃឈើ​៕

21733383_1931605923744635_2030048477_n21733252_1931605927077968_1371911154_n