ឥណ្ឌា​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នាវាមុជទឹក​បំពាក់​មី​ស៊ី​ល​-​នុយក្លេអ៊ែរ​នៅ​ខែក្រោយ​

fn-2017-09-13-09-52-32-2

ញូ​ដេលី ៖ កងទ័ពជើងទឹក​ឥណ្ឌា​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​នាវាមុជទឹក​នុយក្លេអ៊ែរ​ជំនា​ន់ទី​០២​របស់ខ្លួន​នៅ​ខែក្រោយ​នេះ បន្ទាប់ពី​ការសាងសង់​រួចរាល់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​


​បើតាម​សារព័ត៌មាន Indian Times ផ្សាយ​ថា នាវាមុជទឹក​នេះ​គ្រោង​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​សាកល្បង ក្រោយ​បញ្ចប់​ការសាងសង់​រួចរាល់ តាម​គំរោង​នៅ​ខែ​ក្រោយនេះ ហើយ​ក្រៅតែពី​នាវាមុជទឹក​នេះ ឥណ្ឌា​ក៏​ធ្លាប់បាន​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផងដែរ នាវាមុជទឹក INS Arinhant ទី​០១ កាលពី​ឆ្នាំ​២០០៩ នៅពេលដែល​ភរិយា​អតីត​នាយករដ្ឋមន្ត្រី លោក ម៉ាន់​ម៉ូ​ហាន់ ស៊ី​ញ (Manmohan Singh) គឺ​លោកស្រី ហ្គួ​រ​ហ្សា​រ៉ា​ន កូរ (Gursharan Kaur) ទស្សនាការ​សាកល្បង​ដោយផ្ទាល់​។ នាវា INS Aridhaman គឺជា​នាវាមុជទឹក​ដែល​អាច​បំពាក់​មី​ស៊ី​ល​ផ្លោង និង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ដូច​នាវាមុជទឹក​មួយចំនួន​របស់​សហរដ្ឋអាមេរិក រុស្ស៊ី និង​បារាំង​។ ប៉ុន្តែ​ប្រៀបធៀប​ទៅនឹង នាវាមុជទឹក INS Arinhant នាវាមុជទឹក INS Aridhaman ទី​០២ អាច​បាន​បាញ់​មី​ស៊ី​ល​ចេញ​បាន​ច្រើនជាង និង​អាចធ្វើ​ដំណើរ​លឿន​ជាង​ទ្វេដង​ផងដែរ​៕

fn-2017-09-13-09-52-32-2fn-2017-09-13-09-52-32-0