រដ្ឋាករទឹក​ក្រុងភ្នំពេញ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ភ្នំពេញ និង​ក្រុង​តាខ្មៅ មក​ទទួល​ការទូទាត់​សង​ប្រាក់​ថ្លៃ​ទឹក​លម្អៀង 

llll

​ភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ និង​តាខ្មៅ មក​ទទួល​ការទូទាត់​សង​ប្រាក់​ថ្លៃ​ទឹក លម្អៀង​ពី​រដ្ឋាករទឹក​វិញ រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ម៉ោង​៨៖០០​នាទី​ព្រឹក

ដល់​ម៉ោង​៤៖០០​នាទី រសៀល​។​
​ជាមួយគ្នានេះ រដ្ឋាករទឹក​បានបញ្ជាក់​នូវ​ជម្រើស​ចំនួន​២ សម្រាប់​ឲ្យ​ប្រជា​ពល រដ្ឋ​ជ្រើសរើស លើ ការទូទាត់​សង​ប្រាក់ ជូន​ប្រជាពលរដ្ឋ​វិញ រួមមាន​៖
១៖ អតិថិ​ជ​អាច​អញ្ជើញ​មក​ទទួល​សាច់ប្រាក់​លម្អៀង​ដោយផ្ទាល់ នៅ​បញ្ជរ​បេឡា​ទទួល ប្រាក់ ណាមួយ របស់​រដ្ឋាករទឹក រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ម៉ោង​៨៖០០​នាទី​ព្រឹក ដល់​ម៉ោង ៤៖០០​នាទី​រសៀល​។​
២៖ ក្នុងករណី​អតិថិជន​មិន​បានមក​ទទួល ទឹកប្រាក់​លម្អៀង រដ្ឋាករ​ទឹកនឹង​កាត់កង​ទឹកប្រាក់ លម្អៀង​នេះ ជាមួយ​ថ្លៃ​ប្រើប្រាស់​ទឹក នៅ​វិក្កយបត្រ​បន្ទាប់​។​
​បើសិន​ជាមាន​ចម្ងល់ ឬ​សំណួរ​ពាក់ព័ន្ធ​នឹង​ករណីនេះ អាច​តាម​ទូរស័ព្ទ​លេខ ០២៣ ៤៣០ ៥៤១ ឬ​តាមរយៈ​ភ្នាក់ងារ​អាន​លេខ និង​ចែក​វិក្កយបត្រ ដែល​ចុះ​បំពេញការងារ​នៅ​ទីតាំង​ផ្ទាល់​៕

llllfn-2017-09-13-09-23-03-0