ស្លាប់​៤​នាក់ និង​របួស​១៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

b-noiy1

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៧​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ របួសស្រាល​៦​នាក់ និង​របួសធ្ងន់​៩​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ

​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៧​គ្រឿង រថយន្ត​តូច​៤​គ្រឿង និង​រថយន្ដ​ធុន​ធំ​៣​គ្រឿង​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, មិន​ប្រកាន់​ស្ដាំ និង​ប្រជែង​៕

b-noiy1