តារាចម្រៀង​ពេជ្រ​សោភា​ចូល​ពេទ្យ​ទៀតហើយ​!

g-pich-eyes1

​ភ្នំពេញ​៖​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នកនាង ពេជ្រ សោភា​ដែល តែងតែ​បម្រើ​អារម្មណ៍​មហាជន​ជាមួយនឹង​បទ​ចម្រៀង​ទាំង​មនោសញ្ចេតនា ហើយនឹង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ចូល​ពេទ្យវះកាត់​!​។ ព​តិ​មាន​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​គាំទ្រ​នាង​។​ប៉ុន្តែ​បញ្ហា​បាន​ធូ​ស្រាល​ទៅវិញ​ដោយសា​តែ​អ្នកនាង បាន​បង្ហោះ​រូបភាព ក្រោយពេល​បាន​

វះកាត់​ភ្នែក រួមទាំង​សារ​បង្ហើប​ពី​ការឈឺចាប់ នៅលើ​គណនី​អ៊ី​ស្តា​ក្រាម ដែល​បង្ហាញថា​អ្នកនាង​មិន​អី​វិញ​ទេ​គឺ​ការវះកាត់​គិ​ស​ភ្នែក​។ តារា​ស្រី​រូបនេះ​បាន​ឆ្លើយតប​ទៅកាន់​អ្នកគាំទ្រ​ថា ត្រូវ​វះកាត់ ព្រោះ​តែមាន​ដុំ​គីស​នៅក្នុង​ភ្នែក ។​ទោះជា​យ៉ាងណា​កញ្ញា​ពេជ្រ​សោភា​មិនបាន​ប្រាប់ថា​ចូល​វះកាត់​នៅ​មន្ទីរ​ពេ​ត្យ​ណា​ឡើយ​។​

មហាជន​នានា​ជាច្រើន​បានធ្វើការ​ជូនពរ​ឲ្យ​អ្នកនាង​ឆាប់​ជាសះស្បើយ​ពីរ​បួស​វះកាត់​។​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក​ញ្ញ​ពេជ្រ​សោភា​ចូល​ពេទ្យ​ដែល​លើកទីមួយ​ទៅ​ពេទ្យ​នៅ​ស្រុក​សៀម​៕

g-pich-eyes1g-pich-eyesg-pich-so