ក្រុម​ឡាន​ដឹក​ដី​របស់​ថៅកែ ចាង ចេង​ភាវ កំពុង​បំផ្លាញ​បរិស្ថាន​ក្នុងក្រុងប៉ោយប៉ែត

21698237_1931171910454703_49725493_n

ខេត្តបន្ទាយមានជ័យ ​៖ ក្រុម​អ្នក​ដឹក​ដី​លក់​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​កំពុងតែ​ល្បីឈ្មោះ​ខាង​បំផ្លាញ​បរិស្ថាន​នៅលើ​ដងផ្លូវ​ជាតិ​លេខ​០៥ និង​ដងផ្លូវ​បេតុង​នានា​នៅក្នុង​ក្រុង​ប៉ោយប៉ែត​។​


​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកឡើងថា ក្រុមហ៊ុន​ដែល​រកស៊ី​ដឹក​អាច​ម៌​ដី​លក់​នោះ មានឈ្មោះ ចាង​ចេង​ភាវ ថៅកែ​រូបនេះ​បាន​ជីករណ្តៅ​ដី នៅ​ចំណុច​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល កាលពី​កន្លងទៅ​រណ្តៅ​របស់​ឈ្មោះ ចាង ចេង​ភាវ រូបនេះ​បានសម្លាប់​កុមារា​ម្នាក់ ប៉ុន្តែ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​មិនបាន​ដាក់ទោស​ទណ្ឌ​លើ​ម្ចាស់​រណ្តៅ​នោះទេ ដោយ​ម្ចាស់​រណ្តៅ​ដី​នោះ​ជា​សម្លាញ់ និង​លោក ង៉ោ ម៉េង​ជ្រូ​ន អភិបាលក្រុង​ប៉ោយប៉ែត ។ 
​សូមបញ្ជាក់ថា រណ្តៅ​ដី​ដែល​បុគ្គល​ឈ្មោះ ចាង​ចេង ភាវ ជីក​ធើ្វ​អាជីវកម្ម​នោះ​មាន​ជម្រៅ​ជាង​៦០​ម៉ែត្រ និង​ទំហំ​សរុប​ជាង​៦០​ហិកតា ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​មន្ត្រី​បរិស្ថាន​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា រណ្តៅ​ដី​ដែលមាន​ម្ចាស់​ឈ្មោះ​ចាង ចេង​ភាវ​នោះ គឺជា​រណ្តៅ​ដី​ខុសច្បាប់​ព្រោះ​ជម្រៅ​នៃ​មាត់​រណ្តៅ​ជ្រៅ​លើស​ច្បាប់​ដែល​បានកំណត់​ឲ្យ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ម្ចាស់​រណ្តៅ​ដី​ឈ្មោះ​ចាង ចេង ភាវ រូប​នោះបាន​លើកឡើងថា ខ្លួន​មាន​លិខិតអនុញ្ញាត​ពី​សាលាក្រុង​ក្នុងការ​ធើ្វ​អាជីវកម្ម ជីកដី​លក់ ចំណែក​ពលរដ្ឋ​ស្នើសុំ​ឲ្យ​លោក​ង៉ោ​មេ​ង ជ្រូ​ន មេត្តា​បើកភ្នែក​មើល​សកម្មភាព​របស់​ក្រុម​ឡាន​ដឹក​ដី​បុគ្គល​ឈ្មោះ ចាង ចេង​ភាវ​ផង ព្រោះ​ដងផ្លូវ​ជាតិ​ត្រូវបាន​ឡាន​ខាងលើ​បំផ្លាញ​អស់​គ្មាន​សេសសល់​ឡើយ ពោលគឺ​ពោ​ពេញ​ដោយ​ធូលី​ដី​ហុយ​ដូច​ផ្សែង ចាប់ពី​រង្វង់​មូល​រហូតដល់​សាលាក្រុង​តែម្តង ៕

21698237_1931171910454703_49725493_n21691279_1931171950454699_2025076103_n21698091_1931171927121368_837859494_n