បែក​រឿង​ពុករលួយ​ក្នុង​មន្ទីរ​ធនធានទឹក ខេត្តបាត់ដំបង​របស់ លោក ឡុង ផលគុណ

bb-water3

​បាត់ដំបង​៖ ប្រធាន មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង និង​មន្ត្រី​សំខាន់ៗ ចំនួន​៦​រូប ទទួលរង​កា​រិះគន់ថា​បាន​ឃុ​ប​ឃឹ​ត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ តាមរយៈ​ក្បៀស​ថវិកា​ចំណាយ​លើ​ការស្ដារ និង​កសាង​ប្រព័ន្ធ​រា​សាស្ដ្រ  ការចំណាយ​លើ​ការជួយ​សង្គ្រោះ ស្រូវ​ស្រែ​ប្រជាពលរដ្ឋ និង​យក​គ្រឿងចក្រ​របស់​រដ្ឋ​ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​ដើរ​ស៊ី

​ឈ្នួលឯកជន ដើម្បី​រកប្រាក់​ផ្ទាល់ខ្លួន​នៅ​រដូវប្រាំង​ជាដើម ។​
​ប្រភពពី​ផ្ទៃក្នុង​មន្ទីរ​បាន​រាយការណ៍​ថា​៖​ក្នុង​ឆ្នាំៗ​ក្រោម​ការដឹកនាំ​របស់​លោក ឡុង ផលគុណ​ថវិការដ្ឋ មិនតិចជាង ៥០០​លាន​រៀល​ឡើយ​ត្រូវបាន​បាត់បង់ តាមរយៈ​ការកេងបន្លំ​បំប៉ោង​ចំណាយ លើ​ផ្នែក​ថែទាំ និង​ជុស​ជុល ឬ សាងសង ប្រព័ន្ធធារាសាស្ត្រ ការចំណាយ ក្នុង​ការចុះ​បូមទឹក​ដាក់​ស្រូវ​ស្រែ ប្រជាពលរដ្ឋ ការចំណាយ​ថែទាំ​ជុស​ជុល​មន្ទីរ និង ការចំណាយ​ក្នុងការ​ជុស​ជុល​គ្រឿងចក្រ ។​ល ។ ក្រៅពីនេះ​លោក​ប្រធាន​មន្ទីរ​បាន​បើកដៃ​ឲ្យ​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ទៅរក​ស៊ី​ផ្ទាល់ខ្លួន បាន​ប្រាក់​ក្នុង​ឆ្នាំៗ រាប់ម៉ឺន​ដុល្លារ​អាមេរិក ដើរ​ស៊ីចាយ​យ៉ាង​សង្ហារ ។​

​សកម្មភាព​ពុករលួយ​កឹម​កេង​ថវិកាជាតិ​ក្នុង​មន្ទីរ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង ត្រូវបាន​មន្ត្រី​តូចតាច​និយាយថា មានការ​ចូលរួម​សហកា​រ​ពី​មន្ត្រី​សំខាន់ៗ ក្នុង​មន្ទីរ រួមមាន​៖ ១ លោក​ហុង គឹម​សាន អនុប្រធាន​មន្ទីរ​។ ២ លោក ហ៊ួ​ត ច័ន្ទ​តារា​រិ​ទ្ធ ប្រធានការិយាល័យ​រដ្ឋ​បាល និង​បុគ្គលិក (​ដែល​ថ្មីៗ​នេះ ត្រូវបាន​លោក​ប្រធាន​មន្ទីរ ឡុង ផលគុណ ស្នើរ​សុំ​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​) ។​៣ លោក ស សារិន អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​បុគ្គលិក​។ ៤ លោក ឈឺ​ន សុខុម ប្រធានការិយាល័យ​ធារាសាស្ដ្រ​កសិកម្ម​។ ៥ លោក​អនុប្រធាន​មន្ទីរ ខៃ សុ​ដា ។​៦ លោក លោក ថោង ផល្លា អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​បុគ្គលិក ។​

​សូមបញ្ជាក់ថា​៖​នៅ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង​សព្វថ្ងៃ មាន​មន្ត្រី​ក្របខ័ណ្ឌ​សរុប​មិនតិចជាង​៥០​នាក់ និង​មន្ត្រី​កិច្ចសន្យា​ខ្ទង់​១០​រួប​ទៀត ប៉ុន្តែ​មន្ត្រី​មានសំណាង និង​អាចមាន​វាសនា​ធ្វើ​អ្នកមាន គឺមាន តែម​ន្ត្រី​៥​ទៅ​៦​នាក់​ខាងលើ​តែប៉ុណ្ណោះ ។ សម្រាប់​មន្ត្រី​សំខាន់ ជាច្រើន​ទៀត គឺ គ្មាន​រំពឹង​អ្វី ក្រៅពី​ប្រាក់ សូម្បីតែ​ប្រាប់អោយដឹង ពី​ការចំណាយ ក៏​សូន្យឈឹង​ដែរ ។​​ទោះជា​យ៉ាងណា​ពួកគេ មិនអាច​តតាំង និង​លោក ឡុង ផលគុណ​ទេ​ព្រោះ នៅពេល​ប្រជុំ ម្ដងៗ​គាត់​តែងតែ​យកឈ្មោះ ថ្នាក់ដឹកនាំ​ក្រសួង និង​ខេត្ត​មក​អះអាង ធ្វើអោយ​មន្ត្រី​ក្នុង​មន្ទីរ ខ្លាច ទើប​សុខចិត្ត​ស្ងៀ​ទៅ ។​

​ចឹ​ង​ហើយ ទោះបី លោក​ប្រធាន​ប្រព្រឹត្ត​ខុស​ហើយ​តម្រូវ​ឲ្យ ផ្ដិតមេដៃ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​ពុករលួយ ប្រាកដ​គ្មាន​អ្នក​ហ៊ាន​ចេញមុខ​ទេ ។ ព្រោះ​ខ្លាច​ត្រូវ​លោក​ប្រធាន​គាត់​ចោទថា​បក្សប្រឆាំង ។​ជុំវិញ​ករណីនេះ អ្នកឆ្លើយ​ព័ត៌មាន បាន​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ ឡុង ផលគុណ ហើយ​លោក ដោយ​លោក​អះអាង​ថាបើ​ឃើញ​យ៉ាង​ដាក់​អ​ញ្ចឹ​ញ​ទៅ ហើយក៏​ផ្ដាច់​ទូរស័ព្ទ​តែម្ដង​។​​សង្ឃឹមថា​សេចក្តីរាយការណ៍​ពី សកម្មភាព​អំពើពុករលួយ នៅក្នុង មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង នឹង អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ថ្នាក់លើ​ចុះ​ស្រាវជ្រាវ​ទប់ស្កាត់​ជាមិនខាន​!!! ។​

bb-water3bb-water2bb-water