បុគ្គ​លឹក​ថា​មេ​ល្បែង​អន​ឡាញ​កាស៊ីណូ​ប៉ោយប៉ែត​ផា​លេស​ស៊ីដាច់​ប្រាក់ខែ​?

nak-casino1

​បន្ទាយមានជ័យ​៖ ក្រុម​បុគ្គលិក​ផ្នែក​អន​ឡាញ​ខុសច្បាប់​នៅក្នុង​កាស៊ីណូ​មួយ​យីហោ ប៉ោយប៉ែត​ផា​លេស​ផ្លាស់​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ស៊ីដាច់​ប្រាក់ខែ ។​​ពួកគេ​បាន​ឲ្យ​ដឹងថា​៖ ធើ្វ​ការ​ឲ្យ​ថៅកែ​ខ្មែរ​ម្នាក់​ឈ្មោះ ប៊ុន ឡុង ដែល​បាន​បើក​អន​ឡាញ​ឈ្មោះ​វី​ក្លិប ជួល​បន្ទប់​នៅ​ជាន់​ទី​០៤ ក្នុងតម្លៃ​៣០០០០

​បាត​ក្នុង​១​ខែ​។​ក្រុម​បុគ្គលិក​បន្តទៀតថា នា​ដើមខែ​កញ្ញា​២០១៧​ថ្ងៃទី​០៩​ហើយ​ពួកគាត់​នៅ​មិនទាន់បាន​បើក​ប្រាក់ខែ​នៅឡើយ​ទេ  ហើយ​ប្រាក់ខែ​របស់​ពួកគាត់​ម្នាក់ៗ​ស្មើ​និង ១១០០០​បាត​ប្រាក់​ថៃ  ។ ក្រុមកម្មករ​ដដែល​ថា បើ​ថៅកែ​មិន​ព្រម​បើកប្រាក់​ឲ្យ​ទេ ពួកគាត់​និង​ចេញមុខ​ប្តឹង​ថៅកែ​នោះ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ទាមទារ​រក​ភាពយុត្តិធម៌ ។

​នៅត្រឹម​ល្ងាច​ថ្ងៃទី​០៩​ក​ញ្ញ​២០១៧ បុរស​ឈ្មោះ​ប៊ុន ឡុង ដែលមាន​ភាគហ៊ុន​នៅក្នុង​មុខរបរ​បើក​អន​ឡាញ​ខុសច្បាប់​នោះ បាន​លើកឡើងថា មូលហេតុ​ដែល​នាំ​ឲ្យ​យឺ​យ​យ៉ាវ​នៃ​ដំណើរការ​បើកប្រាក់​ឲ្យ​បុគ្គលិក​របស់ខ្លួន​នោះ គឺ​រងចាំ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ថ្មី​មក​សាង បន្ទាប់មក​ខ្ញុំ​នឹង​បើកប្រាក់​ឲ្យ​ពួកគាត់​តែម្តង ។

​ដោយឡែក ភាគី​តំណាង​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ ឈ្មោះ ប្រុស​បាន​ឲ្យ​ដឹងថា ឈ្មោះ​ឡុង ជា​អ្នក​មក​ជួល​បន្ទប់​កាស៊ីណូ ក្នុងតម្លៃ​៣​ម៊ឺ​ន​បាត​ប្រាក់​ថៃ​ក្នុង​១​ខែ ហើយ​មកទល់​និង​ថ្ងៃនេះ ឈ្មោះ​នូវ​មិនទាន់​ទូទាត់​ប្រាក់​ថ្លៃ​បន្ទប់​នៅឡើយ​ទេ ។ ពាក់​ព​ន្ធ័​និង​បញ្ហា​ស្មុគស្មាញ​នេះ នា​សព្វថ្ងៃ​បន​ល្បែង​កាស៊ីណូ​ខុសច្បាប់​បាន​កំពុងតែ​វិវឌ្ឍន៍​ខ្លួន​ពាសពេញ​ក្រុង​ប៉ោយប៉ែត​ដ​
​ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យថា ពួកគេ​បាន​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព​ន្ធ័​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច បើ​ពុំ​នោះទេ ច្បាស់​ណាស់​ថា ក្រុម​អ្នកបើក​មុខរបរ​អន​ឡាញ​នឹងមិន​អាច​បន្ត​អា​ជី​កម្ម​ដោយ​គ្មាន​ច្បាប់​បានឡើយ ។

ជាក់ស្តែង សណ្ឋាគារ​ប៉ោយប៉ែត​ផា​លេស​ផ្លាស់ និង​ផ្ទះ​របស់លោក​មេបញ្ជាការ​រង​ប៉េអឹម ខេត្តបន្ទាយមានជ័យ ម៉ែន ភី​រម្យ នៅ​ផ្សារកណ្តាល​ក្បែរ​ការិយាល័យ ប្រៃសណីយ៍​ក្រុង​ប៉ោយប៉ែត ក៏​ជួល​ឲ្យ​ពួក​ចិន​ស្នាក់នៅ​និង​បើក អន​ឡាញ ក្រៅពីនេះ​ទៀតសោត សណ្ឋាគារ របស់លោក សាន ស៊ានហូ អភិបាលស្រុក​អូរជ្រៅ ដែល​ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​នោះ ក៏​ជួល​ឲ្យ​ចិន​បើក​បន​ល្បែង​ខុសច្បាប់​អន​ឡាញ​ដែរ ។

ពាក់​ព​ន្ធ័​និង​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​ទ​ទួ​ច​ស្នើ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​មាន​វិធានការ​ផ្លូវ​លើ​បន​ល្បែង​ខុសច្បាប់​ទាំងនោះ ដើម្បី​លើកស្ទួយ​ច្បាប់​ស្តីពី​ភូមិ​ឃ៊ំ​មាន​សុវត្ថិភាព​របស់​កម្ពុជា​ឲ្យ​មានតម្លៃ​និង​ប្រសិទ្ធភាព​ខ្ពស់ ។ ចំណែក លោក អាត់​ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​០៩​កញា​២០១៧​នេះ អង្គភាព​យើង​មិនអាច​សុំ​ឲ្យ​លោក​ជួយ​បំភ្លឺ​បានទេ ជុំវិញ​បន​ល្បែង​ខុសច្បាប់​នៅ​ក្រុង​ប៉ោយប៉ែត​បានឡើយ ៕

nak-casino1nak-casino