នៅ​រដូវ​ភ្ជុំបិណ្ឌ​ រថយន្ដ​យី​ឌុបប្រមាណ​៥០គ្រឿង​ដាក់​ឈើ​ពេញៗ​ត្រៀម​ចេញដំណើរ​ឆ្លងដែន​ទៅ​ប្រទេស​វៀត​ណាម

d-ol

​ខេត្តមណ្ឌលគិរី ៖ តាម​សេចក្ដីរាយការណ៍ ពី​ស្រុក​កោះ​ញ៉ែ​ក និង​ស្រុក​ពិ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹង​យ៉ាងច្បាស់​ថា នៅក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​មកហើយ គេ​សង្កេតឃើញ​មាន​រថយន្ដ​យី​ឌុប​ធំៗ​មាន​ចំនួន​ចាប់ពី​៤០​ទៅ៥០​5គ្រឿង​បាន នឹង​កំពុង​ស្ទូច​លើក

ដាក់​ឈើ​ពេញៗ​ស្ថិតនៅក្នុង​ក្រុមហ៊ុន ម៉ាស់​ស្ទើ​ខេ​សាន់របស់ឧកញ៉ាសឹងសំអុល ដែលមាន​ទីតាំងនៅ ភូមិ​សុខសាន្ត ឃុំ​សុខសាន្ត ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌល​គី​រី​។​
​ប្រភព​ដដែល​បន្តថា រថយន្ដ​ស្តុ​ប​ឈើ​ទាំងអស់​នោះគេ​ពុំទាន់​ដឹងថា មាន PC រឺ​យ៉ាងណា​នោះទេ គ្រាន់តែ​ដឹងថា នៅក្នុង​ក្រុមហ៊ុន​ខាងលើ​នោះ​កាល​កន្លងមក​ត្រូវបាន​គណៈកម្មកា​ថ្នាក់ជាតិ ចុះ​ចាប់​បង្ក្រាប​រកឃើញ​ឈើ​ខុសច្បាប់​ប្រមាណ​ជិត​2​ម៉ឺន​ម៉ែត្រគូប​ឯនោះ  រហូតមកទល់​ពេលនេះ​ក្នុង​ដី​ក្រុមហ៊ុន​ខាងលើ​នោះ​ពុំមាន​សល់​ឈើ​នោះទេ បើទោះជា​មាន​ក៏​មានតែ​ឈើ​ចាស់ៗ​សេសសល់​ដែល​មិនអាច​យកជាការ​បានឡើយ​។​
 ចំណែក​ឈើ​ដែល​កំពុង​ស្ទួ​ច​លើកដាក់​សព្វថ្ងៃនេះ គឺ​សុទ្ធតែ​ឈើ​ដែល​កាប់​អារ​ថ្មីៗ​ស្រស់​តែម្ដង​ដែល​ទេ​សង្ស័យថា ជា​ឈើ​កាប់​នៅក្រៅ​ដែន​រួច​ដឹក​ចូល​ក្រុមហ៊ុន​ដើម្បី​បំ​ភ​ន្ធ័​ភ្នែក​សម​ត្ត​កិច្ច។ ជុំវិញ​បញ្ហានេះមិនដឹង លោក សុង ឃាង ប្រធាន​មន្ទី​រសិក​ម្ម​ខេត្ត និង​លោក អ៊ុំ វណ្ណ សុ​ភះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ  រឺក៏ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ដឹង​អត់?។ប្រជាពលរដ្ឋ ​សុំ​ណូ​ម​ពរ​ដល់​មន្ត្រី​ថ្នាក់ជាតិ ជាពិសេស​លោក សៅ សុខាមេបង្ក្រាប មេត្តា​ចុះ​ពិនិត្យមើល​ជាថ្មី​នៅ​ក្រុមហ៊ុន​ខាងលើនេះ​ផងបើអត់បានទទួលផលអីទេព្រោះបើពឹងខាងមន្ត្រីបរិស្ថានលោកសាយសំអាល់កក់ក្តៅដូចអាំងផេះចឹង។ សព្វ​ថ្ងៃ​នេះ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច​ជិត​រលាយ​ហើយសម្តេចអឺយ​!!​៕

oknha-sing-som

d-ol21442356_1929703187268242_1855541425_n