មេបញ្ជាការ​វរៈ​៣៨១​និង​កូន​ទា​ហ៊ាន​មាន​ចំនួន​៧​រូប​ក្លាយជា​មេ​ឈ្មួញ​ឈើ​ក្រញូង​នៅ​ច្រក​ចាក់ច្រែង​?

sim-armry

​ខេត្ដ​ឧ​ត្ត​រ​មាន​ជ័​យៈ​ទោះបី​ដឹងថា​ប្រឈមមុខ​និង​គ្រោះថ្នាក់​ថ​ល់​ជីវិត​ក៏ដោយ​ក៏ដោយ​សារ​ជីវភាព​និង​មានការ​ខុប​ឃឹ​ត​ពី​មន្ត្រី​មាន​សម​ត្ត​កិច្ច​តាម​ច្រករបៀង​ចាក់ច្រែង​ក្នុង​ឃុំ​ក​ន្ទូ​ត​ស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហារ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័​នៅតែ​នាំគ្នា​នាំគ្នា​ឆ្លង​ស្រុក​ខេត្ត​ចូលទៅ​ទឹកដី​ថៃ​កាប់​ឈើ​ក្រញូង​នៅ​តំបន់​ទឹ​ស​ទី​១​ប្រាសាទព្រះវិហារ ។​


​ក្រុមកម្មករ​ស៊ីឈ្នួល​សំពាយ​ឈើ​ក្រញូង​ជាច្រើន​នាក់​បាន​រាយការណ៍​កាល​ពីថ្ងៃ​ទី​៥​និង​ទី​៦​ខែកញ្ញា​ឆ្នាំ​២០១៧​ឲ្យ​ដឹងថា​៖​មេ​ឈ្មួញ​កៀងគរ​ពលករ​ឲ្យ​ឆ្លងដែន​ចូល​កាប់​ឈើ​និង​ចាំ​ប្រ​ម៉ូ​ល​ទិញ​ឈើ​ក្រញូង​នៅក្នុង​ភូមិសាស្ដ្រ​ខាងលើ​គឺ​សុទ្ធសឹងតែ​ជា​យោធា​ដែល​ដែលមាន​អំណាច ឈរជើង​នៅ​ទីនោះ ដែល​គេ​ដឹងថា​ជា វ​រះ​យោធា​លេខ​៣៨១​នៃ​កងពលតូច​លេខ​៨​។​

​ប្រភព​បាន​បង្ហើប​បន្ដ​ថា នាក់​ដែល​ជាប់​ពាក់​ពន្ធ និង​បាន​ទទួលផល​ពី​ចរាចរណ៍​ឈើ​ក្រញូង​នៅ​ទឹ​ស​ទី​១​សមរភូមិ​មុខ​ប្រាសាទ​ចាក់ច្រែង​មានឈ្មោះ​៧​នាក់ ។​
​ទី​១÷​ឈ្មោះ អុល ដែល​ចា​មេបញ្ជាការ​វរៈ​៣៨១​ដែល​ត្រូវបាន​គេ​ស​ង្ស​យ័​ថា​ជា​អ្នក​ចាំ​ទទួលផល​និង​បើកភ្លើង​ខៀវ ។​ទី​2÷​ឈ្មោះ ហេង ជា​នាយ​ទា​ហ៊ាន ជាការ​ទូត​ទំនាក់ទំនង​ជាមួយ​ទា​ហ៊ាន​ថៃ​ដើម្បី​នាំ​ពលករ​ចូល​កាប់​ឈើ​ក្រញូង ទី​3÷​ឈ្មោះ ឈឿន មេបញ្ជាការរង​វរៈ​៣៨​ជា​អ្នកចេញលុយ ប្រ​ម៉ូ​ល​ទិញ​ផ្ដាច់មុខ​នៅ​ច្រក​ចាក់ច្រែង​ដែល​ឈរជើង​។​ទី​4÷​ឈ្មោះ រិត ជា​យោធា​នៅ​វរៈ​៣៨១​ដែរ​ជា​ឈ្មួញ​ធំ​ប្រ​ម៉ូ​ល​ទិញ​អោយ​ថាវ​កែ​វៀតណាម.

ទី​5÷​ហៀ​ង​ជា​យោធា ដែល​បាន​ប្រ​ម៉ូ​ល​និង​គៀងគរ​ពលករ​រាប់រយ​នាក់​ឆ្លងដែន​សំពាយ​ឈើ​ក្រញូង​។​ទី​6÷​ឈ្មោះ រឿង មាន​ឋានៈ​ជា​អនុសេនីយ៍ទោ ប្រមូល​ទិញ​និង​ដាក់​ពលករ​ឆ្លងដែន ។​ទី​7÷​ឈ្មោះ​ដា នគ​បាល​វរ​កា​ពារ​ព្រំដែន​និង​ជា​រង​ប៉ុស្ដិ៍​ប្រចាំ​នៅ​ច្រករបៀង​ចាក់ច្រែង​។​

​ឈ្មោះ​ទាំងអស់​ខាងលើ​ដែល​បាន​រង​ការ​ចោទ​និង​ស​ង្ស​យ័​ថា​បាន​ត្រូវរ៉ូវ​គ្នា​ទាំង​មេ​ទាំង​កូនចៅ​ប្រព្រឹត្ត​បទល្មើស​ឈើ​ក្រញូង​ពេញបន្ទុក​ជាច្រើន​ឆ្នាំ​មកហើយ នៅ​តំបន់​ទឹ​ស​ទី​១​ប្រាសាទព្រះវិហារ​ក្នុង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហារ​នោះ​មិនអាច​សុំ​ការបក្សរាយ​ពន្យល់​ពី​សេចក្តីរាយការណ៍​បានទេ​។ ជុំវិញ​ករណី​ខាងលើ​នេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​មេបញ្ជាការ​កងពលតូច​លេខ​៨​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ព្រោះ​ទូរ​សព្ទ័​ចូល​ហើយ​ប្រាប់ថា​និយាយ​ស្ដាប់​គ្នា​មិនបាន​៕

sim-armrysim-thai1