ទោះបី​ទំនប់​វ៉ា​រី​សេ​សាន​២​ជិត​ដាក់​ឲ្យ​ដំណើរការ​ក៏ដោយ​ក៏​ក្រុមហ៊ុន​ស្តា​របាត​អាង​របស់​ឧកញ៉ា​គិត​ម៉េង​នៅតែ​បន្ត​កាប់​ដឹកឈើ​!

electric-s

​ខេត្តស្ទឹងត្រែង​៖  បទល្មើស​ព្រៃឈើ​ជ្រក​ក្រោម​ផ្លាក​វ៉ា​រី​រី​អគ្គីសនី​សេ​សាន​២​របស់​ឧក  ញ៉ា​គិត​ម៉េង នៅតែ​បន្តសកម្មភាព​កាប់​ដឹកជញ្ជូន​ឈើ   ដោយ​គ្មាន​ខ្លាចញញើត​និង​បទបញ្ជារ​របស់​សម្តេច​នាយករ​ដ្ធ​មន្ត្រី​ឡើយ​បើទោះបីជា​ទំនប់​វា​រី​បាន​ទប់​បញ្ចាល់ទឹក​លិច​ភូមិ​អ្នកស្រុក​ស្ទើ​អស់​ក៏ដោយ​។​សេចក្តី​រាយ​ការ​ពី​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹងថា​៖​ថ្មីៗ​នេះ​ក្រុម ហ៊ុន​ឧកញ៉ា​គិត​ម៉េង​

ដែល​ទទួលបាន​សិទ្ធ​ក្នុងការ​កាប់​ឈើ​ស្តា​បាត​អាង​ទំនប់​វា​រី​អគ្គីសនី​នៅ​ឃុំ​ស្រែគ​ស្រុកសេសាននៅតែ​បន្តសកម្មភាព​ដឹកឈើ​គ្រប់​ប្រភេទ  យ៉ាង​អានាធិបតេយ្យ​ដោយ​មិន​ខ្លាចញញើត​និង​បទបញ្ជា​របស់​សម្តេចនាយក​រ​ដ្ធ​មន្ត្រី​ហ៊ុន សែន ដែលជា​ប្រមុខ​រាជ រ​ដ្ធា​ភិ​បាល​នោះឡើយ​។​ជាក់ស្តែង​នៅ​សប្តាហ៍​ចុងខែ​សីហា​មុននេះ​ក៍មាន​រថយន្ត​ខ្នាត​យ​ក្យ​ចំនួន​៤ គ្រឿង​ដែល​សមត្ថកិច្ច​ខេ​ត​ត្ត​រតនៈ គី​រី​ចាប់បាន​ឆែក​ឆ​ឆេរ​រកឃើញថា​គ្មាន​លិខិត ប៉េសេ ត្រឹមត្រូវ​ឡើយ ។​

រថយន្ត​ដឹកឈើ​សុទ្ធសឹង​ជារ​រថយន្ត​ខ្នាត​យ​ក្យ ធំៗ ដែល​ផ្ទុក​លើស​ទម្ងន់  និង​លើស ប៉េសេ ដែលរ​ដ្ធ​កំណត់​ផង​នោះ​គឺជា​បញ្ជាក់​អោយឃើញ ពី​ការ​ឃុ​ប​ឃឹ​ត​គ្នា​យ៉ាងពិត​ប្រាកដ​របស់​សម​ត្ថ​កិច្ច​ខេត្ត​ស្ទឹង​ត​ត្រែង គ្រប់​ស្ថាប័ន ទាំងអស់​ជាមួយ​ក្រុមហ៊ុន​ស្តា​របាត​អាង​របស់​ឧកញ៉ា​គិត​ម៉េង​។ សូមបញ្ជាក់​ផងដែរ​ថា រថយន្ត​ដឹកឈើ​របស់​ក្រុម ហ៊ុន​វា​រី​អគ្គី​សបាត​អាង​នេះ​ក្នុង​មួយ​យប់ៗ​ចេញ​រាប់សិប​គ្រឿង​ពី​បាត​អាង​ទៅ​ខេត្តក្រចេះ​ចូលទៅ​ប្រទេស​វៀតណាម​តាម​ច្រក វ៉ា​លឺ ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល​ខេត្ត ក្រចេះ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ឃាត់​តាមផ្លូវ​ដើម្បី​ឆែក​ត្រួតពិនិត្យ ប៉េ សេ បន្តិច​នោះឡើយ​។

សូមបញ្ជាក់ថា​៖​ក្នុងការ​កសាង​វា​រី​អគ្គីសនី​សេ​សាន​២​ដែលមាន​តម្លៃ​៨០០​លាន​ដុល្លារ​អាមេរិក​គឹ​មាន​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ចំនួន​៣ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចិន ឈ្មោះ​China’s Lancang Hydropower International Energy ដែលមាន​ចំណែក​ហ៊ុន​៥១​ភាគរយ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​ឧកញ៉ា គិត ម៉េង ចំនួន​៣៩​ភាគរយ និង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ Vietnam’s EVN International ដែលមាន​ចំណែក​ហ៊ុន​១០​ភាគរយ​។​អ្វីដែល​ជាការ​កត់សម្គាល់​ក្រៅពី​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​គឹ​សកម្មភាព​កាប់បំផ្លាញ​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅ​ខេត្តស្ទឹងត្រែង​ក្រោមរូបភាព​នៃ​អាជ្ញា​ប​ណ្ណ័​ស្តារ​បាត​អាង​ដែលមាន​ទំហំ​តែ​ជាង​៣​ម៉ឺន​ហិកតា​របស់​ឧកញ៉ា​គិត​ម៉េង​ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ត្រូវបាន​គេ​រាយការណ៍​ថា​៖​បានកើត​ឡើង​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឡើយ ។​

electric-scar-kit-megcar-kit1oknha-kit-meng1