ប្រជាពលរដ្ឋ​និង​ក្រុមគ្រួសារ​អ្នកស្រី​អឿរ គឹម​ឡាយ​កំពុង​រង​ ​ចាំមើល​ចំណាត់ការ​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​និង​តុលាការ រឿង​លោក​សួង សែ យក​គ្រឿងចក្រ​ឈូសឆាយ​ផ្នូរ​សព​លោក​នុត សុខុម​!

chea-p1

​កំពង់ឆ្នាំង​៖​ករណី​មេភូមិ​បាល​ម្នាក់​អាង​លុយ​និង​អំណាច​យក​គ្រឿងចក្រ​ឈូស​ផ្នូរ​ប្រជាពលរដ្ឋ​មួយ​ចោល​បើ​យោងតាម​ការ​សម្រប សម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​កាលពី​ថ្ងៃ​ទឺ​២៩/​សីហា​/២០១៧​នៅផ្ទះ​អ្នកស្រី​អឿរ គឹម​ឡាយ អ្នកស្រី​អឿរ គឹ​ឡាយ​ទាមទា​ត្រឹមតែ​១​ម៉ឺន​ដុល្លារ​ទេ​ចំណែក​ភាគី​លោក​សួង សែ​ដំបូង​បានអោយ​ត្រឹម​២០០០$(​ពីរពាន់​ដុល្លា​)​។​ពេលនោះ​ខាង

​អ្នកស្រី​អឿរ គឹម​ឡាយ​បាន​ចុះ​អោយមក​ត្រឹម​៨០០០$(​ប្រាំបី​ពាន់​ដុល្លា​)​ចំណែក​ភាគ​ខាង​លោក​សួង សែ​បាន​ឡើង​ថែម​អោយតែ​ត្រឹម​៥០០$(​ប្រាំ​រយ​ដុល្លា​)​ទៀត​ប៉ុណ្ណោះ បើទោះជា​ខាង​ភាគី​អ្នកស្រី​អឿរ គឹម​ឡាយ​បាន​ទម្លាក់​ថ្លៃ​មក​នៅត្រឹមតែ​៥៥០០$(​ប្រាំ​ពាន់​ប្រាំ​រយ​ដុល្លា​)​ទៅហើយ​ក៏ដោយ ។​ដោយ​លោក​សួង សែ​បាន​និយាយ​ឌឺ​ថា​លោក​ក៏​ធ្លាប់​មានរឿង​ឧកញ៉ា​ម្នា​ក់នៅ​ភ្នំពេញ​ប្ដឹង​លោក​ដែរ ប៉ុន្តែ​ឧកញ៉ា​នោះ​ធ្វើ​អី​គាត់​មិនបាន​ផង​។ ការសម្របសម្រួល​បាន​ដកថយ​រៀងៗ​ខ្លួន​ដោយសារ​ច​ចារ​តម្លៃ​មិនត្រូវ​គ្នា​។

ភាគី​ខាង​អ្នកស្រី​អឿរ គឹម​ឡាយ​ក៏បាន​ប្រាប់​ផងដែរ​ថា​នៅពេល​ទៅ​ដោះស្រាយ​នៅ​តុលាការ​គាត់​ក៏​មិនអាច​ទទួលយក​ប៉ុណ្ណឹង​ដែរ គឺត្រូវធ្វើ​តាមច្បាប់​ហើយ​។​
​ក្រោយមក​ខាង​ក្រុមគ្រួសា​លោកស្រី​អឿរ គឹម​ឡាយ​បានដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​ឯកឧត្តម​អភិបាលខេត្ត ហើយ​ឯកឧត្តម​អភិបាល​ខត្ត​ក៏បាន​ចេញ​លិខិត​បង្គាប់ការ​រ​រួចហើយ​ដែរ​និង​បានដាក់​លិខិត​ទៅ​ឯក​ឧ​ត្ត​រដ្ឋមន្ត្រី​ជា សុផារ៉ា​ដើម្បី​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​នៅតែ​មិនទាន់​ឃើញ​លទ្ធផល​នៅឡើយ​។​

​បើ​យោងតាម​ប្រភពពី​មន្ត្រី​សុរិយោដី​ម្នាក់​បានអោយដឹងថា​៖ លោក​សួង សែ​នេះ​ធ្លាប់​ត្រូវបាន​ឯក​ឧ​ត្ត​អភិបាលខេត្ត​កំពង់ឆ្នាំង​ព្រមាន​ដកចេញ​ពី​តំណែង​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​រលាប្អៀរ​ជាច្រើនលើក​មកហើយ​នៅតែ​ធ្វើ​អី​គេ​មិនបាន​ផង​រឿង​អី​គ្រាន់តែ​ឈូស​ផ្នូ​មួយ​ចោល​មិនបាន​?​។ ប្រភព​ដដែល​បានអោយដឹង​ផងដែរ​ថា លោក​សួង សែ​នេះ​ក៏​ជា​អ្នកមាន​ស្ដុកស្ដម្ភ​ម្នាក់​ផងដែរ​ដោយ​គេ​មានផ្ទះ​វីឡា​នៅ​ភ្នំពេញ​ចំនួន​២​ជង់​និង​ផ្ទះថ្ម​នៅ​ខេត្តកំពង់ឆ្នាំង​ចំនួន​៣​កន្លែង​គឺ​ផ្ទះថ្ម​២​ជាន់​នៅ​ខាងជើង​សាលា​តា​បារាំង​១​កន្លែង​។

ផ្ទះថ្ម​៣​ជាន់​នៅ​ខាងជើង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​១​កន្លែង​និង​ដី​នៅ​អាហា​រដ្ឋា​ន​កូ​កូ​ខាងជើង​មន្ទីរ​រៀបចំ​ដែ​ដី​ខេត្ត​១​កន្លែង ហើយ​គេ​មាន​ឡាន និង​មាន​ដី​ជាច្រើន​ទៀតផង​ដែរ​។​
​តើ​លោក​សួង​សែ​មាន​ឥទ្ធិពល​អ្វី​បានជា​ខ្លាំ​បែបនេះ​លុយ​?​តើ​ចំណាត់ការ​រ​រប​ស់ឯក​ឧ​ត្ត​ម​អភិបាលខេត្ត​និង​តុលាការ​ខេ​ត្ត្ត​កំពង់ឆ្នាំង​មាន​ប្រ​សឹ​ទ្ធ​ភាព​ដែរ​ឬ​យ៉ាងណា​?​។​

chea-p1k-grav