ក្រុម​ឈ្មួញ​បាន​ចូលមក​ដាក់​សៃ​យឺន​នៅក្នុង​អតីត​ឡូត៍​លេខ​១០ និង​ឡូត៍​លេខ​១១ ស្ថិតនៅ​ព្រំប្រទល់​ជ្រៃ​ធំ និង​ព្រែក​ជ្រៃ​គឺ​មកពី​មេ​ជលផល​?

fish

​ខេត្តកណ្តាល​៖​បទល្មើស​ជលផល​កើតមាន​ពេញបន្ទុក​នៅ​អតីត​ឡូត៍​លេខ​១០ និង​ឡូត៍​លេខ​១១ ស្ថិតនៅ​ព្រំប្រទល់​ជ្រៃ​ធំ និង​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល​នៅក្នុង​រដូវ​ហាមឃាត់​(​រដូវ​ត្រី​ពង​) តែ​គេ​មិនឃើញ​មន្ត្រីជលផល​ចុះបង្ក្រាប​នោះទេ​។​ប្រភព​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​នេសាទ​បាន​ឲ្យ​ដឹងថា​៖ ក្រុម​ឈ្មួញ​បាន​ចូលមក​ដាក់​សៃ​យឺន​នៅក្នុង​ទីតាំង​អតីត​ឡូត៍​លេខ​

១០ និង​ឡូត៍​លេខ​១១ ស្ថិតនៅ​ព្រំប្រទល់​ជ្រៃ​ធំ និង​ព្រែក​ជ្រៃ ស្រុក​កោះធំ ដោយ​ក្នុង​មួយ​ខ្សែ មួយ​ពាន់​ម៉ែត្រ​ចាប់​ខ្ទេច​ចាប់​ខ្ទី​សូម្បីតែ​ពងត្រី កូន​ត្រី​តូច ក៏​មិន​រួច​ដែរ​។​ផល​ដែល​ឈ្មួញ​យួន​ចូលមក​ចាប់​ដោយ​ខុសច្បាប់​ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រីជលផល​គឺ​គេ​ដឹក​ទៅ​វៀតណាម​ទាំងយប់​ដោយ​រលូន​។​

ដោយសារ​មាន​ភ​ស​ត្តុ​តាង​ជាក់ស្តែង​បាន​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​និយាយ​ថ​ថា​បទល្មើស​ទ្រង់ទ្រាយ​ធំ​ចឹ​ង​បើ​មិន​មានការ​បើកដៃ​ពី​លោក វ៉ិ​ត ធា​រិ​ទ្ធ មេ​ជលផល​ខេត្តកណ្តាល ទេ​ក៏​ក្រុម​ឈ្មួញ​វា​មិន​ហ៊ាន​ចូលមក​ដាក់​សៃ​យឺន នៅក្នុង​អតីត​ឡូត៍​លេខ​១០ និង​ឡូត៍​លេខ​១១ ដោយ​គ្មាន​ការខ្លាច​ញញើត​ចឹ​ឡើយ​។​សម្តេច​ហ៊ុនសែន​បាន​លុបចោល​ឡូ​តិ៍​នេសាទ​តែ​មន្ត្រីជលផល​លក់​ឡូ​តិ៍​នេសាទ​ចឹ​ង​ម៉េច​វិញ​ទៅ​?​។

​ដោយ​គ្មាន​សង្ឃឹម​ចំពោះ​មន្ត្រីជលផល​មូលដ្ឋាន​ខេត្តកណ្តាល ប្រជាពលរដ្ឋ​បាន​សំណូមពរ​អោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាត់​ក្រុមអធិការកិច្ច​ចុះ​ត្រួត​ពិនិត្យមើល​រឿងនេះ​ផង​។​

​លោក វ៉ិ​ត ធា​រិ​ទ្ធ មេ​ជលផល​ខេត្តកណ្តាល​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​ករណី​មាន​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​និង​ការចោទប្រកាន់​នេះនោះ​។​

គួរ​បញ្ជាក់ថា លោក វិត ធា​រិ​ទ្ធ ធ្លាប់​មានទំនាស​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល រហូតដល់​អាជ្ញាធរ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ចុះទៅពិនិត្យ​ដី​ទំនាស់​នេះ​កាលពី​រសៀល​ថ្ងៃទី​១​ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​បឹង​អួ​ក ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ពាក់ព័ន្ធ​ករណីនេះ កាលពីពេល​កន្លងទៅ ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ គឺ​ឃុំ​ស្អាង​ភ្នំ ឃុំ​ព្រែក​គយ និង​ឃុំ​រការ​ខ្ពស់ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​បរិវេណ​បឹង​អួ​កដោយ​និយាយថា លោក វិត ធា​រិ​ទ្ធ បាន​រំលោភ​យក​ដី​បឹង​ធម្មជាតិ ដែលជា​បឹង​បុរាណ​របស់​ពួកគាត់​ធ្លាប់ប្រើ​ប្រាស់ តាំងពីដើម​មក​ជំនាន់​ដូនតា​របស់​ពួកគាត់​ជា​លក្ខណៈ​គ្រួសារ ក្នុងការ​ប្រកប​របរ​នេសាទ ទាញយក​ទឹក​ស្រោចស្រព​ស្រូវប្រាំង ឬ​ផលដំណាំ​នានា​នៅ​រដូវប្រាំង​កាប់​អុស​ជាដើម​។​

ពលរដ្ឋ​បាន​ចោទ​លោក វិត ធា​រិ​ទ្ធ បាន​ទន្ទ្រាន​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​ត្រី​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​ដី​បឹង​រួម​តូចៗ​ទៅ ពី​ជាង​១០​ហិកតា​មក​នៅ​ប្រហែលជា​៧​ទៅ​៨​ហិកតា​ប៉ុណ្ណោះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ នៅ​រដូវប្រាំង​ក៏​ដូច​រដូវវស្សា​ដែរ បឹង​នេះ​គោក​មិន​មានទឹក​ប្រើប្រាស់​នោះទេ ព្រោះតែ​លោក វិត ធា​រិ​ទ្ធិ បាន​លើក​ទំនប់​បិត​ផ្លូវទឹក​ចូល​។

fishfish1fish-kdalfish-kdal-vit-thearith