គ្រាន់តែ​បដិសេធ​មិន​ទៅ​អាមេរិក​តារា​សម្តែង​នី​មុនីនាថ​រង​ការ​ចោទថា​បោក​គូ​ដណ្ដឹង​!

g-ny-moni1

​ភ្នំពេញៈ បន្ទាប់ពី​ស្ងាត់ស្ងៀម​មួយរយៈ​ថ្មីៗ​តារា​ទឹកភ្នែក​ក​ញ្ញ នី មុនីនាថ រង​ការ​ចោទថា​ជា​ស្រី បាន​បោកប្រាស់​ចិត្ត​គូ​ដណ្តឹង ។​​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ Vann Sina បាន​សរសេរ​ពាក្យពេចន៍​មួយចំនួន ដោយ​ចោទ​ធ្ងន់ៗ​មកលើ​តារា​សម្តែង​ស្រស់​សោភា នី មុនីនាថ​ថា នាង​មានចិត្ត​មិន​ស្មោះ ពូកែ​សម្តែង​ទាំង​ក្នុង​ភាពយន្ត និង​ក្រៅ​ឆាក​សម្តែង​។ “​តារា​សំដែង នី

មន្នីនាថ ពិតជា​ពូកែ​សំដែង​មែន កុំថាឡើយ​តែ​ក្នុង​ខ្សែរ​ភាពយន្ត សូម្បីតែ​ក្រៅ​ខ្សែរ​ភាពយន្ត ក៏​ពូកែរ​ដែល​ហេតុតែ​ដើម្បី​លុយ តារា​សំដែង​ម្នាក់នេះ ប្រើល្បិច​បោកប្រាស់​សាហាវ​បំផុត ដោយ​យក​ការភ្ជាប់​ពាក្យ​ជាមួយ​បុរស​អនិកជន​ខ្មែរ ក្រៅប្រទេស​ម្នាក់នេះ ដើម្បី​ផ្តល់​ទំនុក​ចឹ​ត្ត​អោយ​គូរ​ដណ្តឹង​ម្នាក់នេះ ផ្តល់​លុយ​ឲ្យ​ទិញ​ឡាន​ជិះ ទិញ​ដី នឹងធ្វើ​ផ្ទះ​អោយ​នាង ថែមទាំង​ទិញ​គ្រឿងអលង្ការ គ្រឿង​ពេជ្រ​មួយចំនួនធំ​ថែមទៀត​ផង​។

ចុងក្រោយ​ដល់ពេល​សំភាស​ជាប់ ហើយ​ធ្លា​ក់វី​សារ​ត្រូវ​ទៅ​រស់នៅ​អាមេរិក នី មុន្នីនាថ បែ​ជា​បរិ​សេធ​មិន​ទៅវិញ ថែមទាំង​សុំ​ផ្តាច់​ពាក្យ​នឹង​គូរ​ដណ្តឹង​” យ៉ាងណា នៅ​មិនទាន់មាន​ប្រតិកម្ម​ពី​សាមីខ្លួន នី មុនីនាថ និង​សាច់ញាតិ​នាង​នៅឡើយ​ទេ​។​ព្រោះថា​វា​មិន​ដេ​ល​សុខៗ​អ្នក​ដែល​បាន​សិទ្ធ​ទៅ​អាមេរិក​ហើយ​បែ​ជា​បិ​សេធ​មិន​ទៅវិញ​នោះទេ​។​ព្រោះថា​នឹងធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​ស្ថានទូត​ទៅ​ថ្ងៃក្រោយ​។

g-ny-moni1g-ny-monineat-hg-ny-monineat2g-ny-h1