ម៉ូតូ​លួច​នាំចូល​តាម​ច្រករបៀង​មិនទាន់​ដោះ​ស្លាក​លេខ​ថៃ​ផង​មាន​លិខិតបញ្ជាក់​ពន្ធគយ​អូរ​រំដួល​រួចជាស្រេច !

nak-moto1

​បន្ទាយមានជ័យ​៖​មេ​គយ​អូរ​រំដួល​លោក​លោក ញ៉ែម រ៉ា​ត​កំពុង​ជាប់​ការសង្ស័យថា​បាន​ឃុ​ប​ឃឺ​ត​ជាមួយ​ឈ្ម​ញ​ខឹ​ល​ខូច​ដែល​លួច​រត់ពន្ធ​នាំចូល​ម៉ូតូ​ខុសច្បាប់​ពីរ​ស្រុក​សៀម​។​ការជាប់​សង្ស័យ​នេះ​បាន​កើតឡើង​ក្រោយពី​កម្លាំង​​សមត្ថកិច្ច​ចម្រុះ​របស់​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​911​ប៉ុស្តិ​ថ្នល់​បែក និង​នគរបាល​ប្រឆាំង​បទល្មើស​

សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់​ម៉ូតូ​នាំចូល​ពី​ថៃ​បាន​ចំនួន​០៥​គ្រឿង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨​ត្រង់​ភូមិ​ចក់​ពួក ឃុំ​ស្លា​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៧ ។​ម៉ូតូ​ចំនួន​០៥​គ្រឿង រួមមាន​ម៉ាក​pcx៤​គ្រឿង​សេរី​២០១៧​ចំនួន​០២ គ្រឿង​និង​សេរី​២០១៦​ចំនួន​០២​គ្រឿង និង​ម៉ាក​ZoomerX សេរី​២០១៧​ចំនួន​១​គ្រឿង  ។​

​ក្នុងចំណោម​ម៉ូតូ​ទាំង​០៥​គ្រឿង​នោះ​បរ្រការ​ដែល​កត់សម្គាល់​គឺ​ប្រើប្រាស់​និង​មាន​បំពាក់​ស្លាក​លេខ​របស់​ប្រទេស​ថៃ​ចំនួន​០២​គ្រឿង​។​ក្រុម​អ្នកបើកបរ​០៥​នាក់ បាន​និយាយថា ពួកគេ​ស៊ីឈ្នួល ជិះ​ម៉ូតូ​ឲ្យ​គេ​ចេញពី​ចំណុច ភូមិ​ចំការ​គ​ឃុំ និង​ស្រុក​ស្វាយចេក យកទៅ​ឲ្យ​ម្ចាស់​គេ​នៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ ។ ពោលគឺ​ម៉ូតូ​១​គ្រឿង​ទទួលបាន​ប្រាក់​កំ​រ៉ៃ​ចំនួន​៤០០០០​រៀល តែប៉ុណ្ណោះ ។  ពួកគេ​បាន​ដក​បង្ហាញ​សមត្ថកិច្ច ចម្រុះ​ពី លិខិតស្នាម​ដែល​ចេញ​ឲ្យ​ដោយ​ស្ថាប័នគយ​ដើម្បី​បញ្ជាក់ថា​ម៉ូតូ​ទាំងនោះ សុទ្ធ​តែមាន​លិខិត​ពន្ធ​ទៀតផង​។​

​លោក​អនុសេនីយ៍ត្រី​រស់​ធារ​ត្ន័​តំណាង​គណកម្មការ ខាងលើ​បាន​ឲ្យ​ដឹងថា ម៉ូតូ​ទាំងនេះ  គឺ​គេ​នាំចូល​ពី​ថៃ​តាម​ច្រករបៀង ស្ថិតក្នុង​ឃុំ​និង​ស្រុក​ស្វាយចេក​ហើយ​ករណី​មាន​លិខិតបញ្ជាក់​ពន្ធ​នោះ គឺ​ខាង​គយ​នៅឯ​ច្រក​តំបន់​អូរ​រំដួល ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ជា​អ្នកចេញ​ឲ្យ​មិនមែន គយ​នៅ​ខេត្តបន្ទាយមានជ័យ​នោះទេ ។​

 

​ជុំវិញ​ករណី​ខាងលើ លោក ញ៉ែម រ៉ា​ត ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ច្រក​តំបន់ អូរ​រំដួល​មិនអាច​សុំ​ការ អត្ថាធិប្បាយ​បាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​អ្នកសារព័ត៌មាន​យើង​ដាក់​ជា​សំនួរ​ពាក់​ព​ន្ធ័​និង​ការចេញ​ក្រដាស់​ពន្ធ​ឲ្យ​ក្រុម​អ្នករកស៊ី​ម៉ូតូ បែ​ជា​លោក ឆ្លើយ​យ៉ាងខ្លី​ថា កុំ​សួរ​លោក ហើយ​ចុច​ទូរស័ព្ទ បិទ​តែម្តង​។ ប្រការនេះ​បានធ្វើ​ឲ្យ​មានជំនឿថា​មន្ត្រី​គយ​រូបនេះ​ពិតជា​មានការ​ឃុ​ប​ឃឹ​ត ជាមួយ​បទល្មើស​លួច​នាំចូល​ម៉ូតូ​ខុសច្បាប់​ខាងលើនេះ​ជាមិនខាន  ? ។​ក្រោយពី​ការឃាត់​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​រួច​សម​ត្ត​កិច្ច ក៏បាន​ប្រគល់​វត្ថុតាង​ឲ្យ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១ ស្តិ​ថ្នល់​បែក ដើម្បី​ចាត់ការ​បន្ត​និង​កសាង​សំណុំរឿង ប្រគល់ ឲ្យ​ស្ថាប័ន​ជំនាញ​គយ​ចល័ត ក្រសួង​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ​ជា​អ្នកចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។

​គួរ​រំលឹក​ផង​ថា កាលពី​យប់​ថ្ងៃទី​២១​សីហា​២០១៧​កន្លងទៅ រថយន្ត​ម៉ាក តូ​យូ​តា រី​វូ សេរី​២០១៦​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​មួយគ្រឿង បើកបរ​ដោយ​នាយរង​ប៉ុស្តិ ចំការ​គរ ឈ្មោះ ឌី ណា បាន​ក្រឡាប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៨​ត្រង់​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ ។ ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា​៖​រថយន្ត​ដែល​ប៉ូលិស​បើ​ក្រឡាប់​នោះ​ត្រូវគេ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​តំបន់​០៥​។ មូលហេតុ​ដែល​នាំ​ឲ្យ​ក្រឡាប់​នោះ គឺ​ដោយសារតែ​ភ័យខ្លាច​និង​ក្រុម​សមត្ថកិច្ច ដេញ​ស្ទាក់​តាម​ពីក្រោយ ដល់​ចំណុច​ផ្លូវ​កោង​កន្លែងកើតហេតុ​បើក​លឿន​យក​ចង្កូត​មិនទាន់ ក៏​ក្រឡាប់​តែម្តង ។

រថយន្ត​ដែល​ក្រឡាប់​នោះ​ត្រូវគេ​រាយ​ការ​ណ៏​មក​ថា បើក​ចូលក្នុង​ទីបញ្ជាការ​ស្រាល របស់​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច លេខ​៩១១ ។ ករណី​ខាងលើ លោក វរ​សេនី​យ៏​ឯក សូ​ចាន់ណា​រី មេបញ្ជាការ​វរ​៩១១ បាន​អធិប្បាយ​ថា ជា​រថយន្ត​កងកម្លាំង​របស់លោក​ខ្ចី​គេ​ជិះ​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​គេ ពេល​មកវិញ​ក៏​ក្រឡាប់​តែម្តង ។

​ចំណែក​លោក វរ​សេនី​យ៏​ឯក  រ៉ែ​ម វី​រះ  ស្នងការរង​ទទួល​ផែន​កិច្ចការ​ព្រំដែន បាន​ឆ្លើយថា លោក​មិន​បានដឹង​រឿង​រថយន្ត​រត់ពន្ធ​ក្រឡាប់ ទេ ហើយ​បិទ​ទូរ​សព្ទ័​តែម្តង  ។ ក្នុងករណី​នគរបាល​ព្រុំដែន​ឃុ​ប​ឃឹ​ត​ប្រព្រឹត្ត​បទល្មើស​នាំ​ទំនិញគេចពន្ធ​ឬ​បើក​ច្រ​ឲ្យ​ពលករ​ចេញ​ខុសច្បាប់​គេ​មិនដែល​ឃើញ​លោក ផ្កាយ​ឌុប អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ ខ្វល់​និង​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ​សោះឡើយ ដែល​ធ្វើ​ឲ្យ​គេ​គិតថា លោក​ដឹង​តែ​ចាំ​ទទួលបាន​ចំហាយ​ខ្លះៗ ហ្ម៉​ង​!! ៕

nak-moto1nak-moto3nak-moto2nak-motocustom-or-rom-duol1