ពេលបាន​សម្តែង​ខា​រា​អូ​ខេ​ស៊ឹមកញ្ញ​ស្រីមុំ​ចាប់ផ្តើម​បញ្ចេញ​សាច់​

g-sim-srey-mom

​ភ្នំ​ពេញៈ តារា​សម្តែង​សាច់​ខ្ចី​មុខស្រស់ កញ្ញា​ស៊ឹម ស្រីមុំ​ថ្មីៗ​នេះ​បាន​ជួយ​ធ្វើ​ឲ្យ​ភ្នែក​ប្រុស​ឡើងសាច់​ដុំ​ដោយ​មិនចាំបាច់​ម៉​ស្សា​តាមរយៈ​ស្លៀក​ឈុត ហែល ទឹក​បង្ហាញ​សាច់​ឈរ​នៅ​មាត់សមុទ្រ ។​​គេ​ធ្លាប់តែ​ឃើញ កញ្ញា​ស៊ឹម ស្រីមុំ មិន​និយម​ស៊ិ​ច​ស៊ី​ទេ​គឺ​នាង​ស្លៀកពាក់​សុភាពៗ ចឹ​ង​ហើយ​បានជា​គេ​មិន​នឹកស្មាន ថា ហ៊ាន​ព្រលែង​ខ្លួន​ឡើង​ប៉ះ​សក់​បែប​អឺរ៉ុប​បែបនេះ​

នោះ​។​​មូលហេតុ​នៃ​ការ​ប្រែ​ចារិក​ក​ញ្ញ​ស៊ឹម ស្រីមុំ  ឲ្យ​ដឹងថា "​កន្លងមក​ដោយសារតែ​មាន​កិច្ចការផ្ទាល់ខ្លួន​រវល់​ច្រើន ទើប ខ្ញុំ​មិនទាន់​ទទួលយក​ការងារ​សម្ដែង​ភាពយន្ដ​ច្រើន​ព្រោះ​ខ្លាច​ខូចការ​ងារ គេ ប៉ុន្ដែ​ពេលនេះ​ខ្ញុំ​អាច​ទទួល យក​ការងារ​សម្ដែង បាន​ពេញទំហឹង​ហើយ ដូច្នេះ​ប្រសិនបើ​មានរឿង​ណា​តម្រូវឱ្យ​សម្ដែង​ឈុត​សិច​ស៊ី​នោះ​ខ្ញុំ​ក៏​ចង់​ភ្លក្ស​រសជាតិ នៃ ការសម្ដែង បែប ហ្នឹង​ដែរ ព្រោះ​ធ្លាប់តែ​សម្ដែង​សុភាពៗ​មករ​ហូត​ហើយ​" ។​

​នាង​គ្មាន​បំណង​ចង់​បញ្ចេញ​ភាព​សិច​ស៊ី​បង្អួត​នរណា​ទេ ការ​ស្លៀក​ឈុត​ប៊ី​គី​នី​នេះ​គឺ​នាង​ស្លៀក​នៅពេល ទៅ ហែល​ទឹក សមុទ្រ ពោលគឺ​ក្នុង​តែ​គ្រា​ដែល​នាង​ប្រើ​ជីវិត​ឯកជន​ដើម្បី​សប្បាយរីករាយ​ជាមួយនឹង​មិ​ត្ដ​ភ័ក្ដិ​ប៉ុណ្ណោះ​។​​តារា​សម្ដែង កញ្ញា ស៊ឹម ស្រីមុំ ត្រូវបាន​ទស្សនិកជន​ស្គាល់​កាន់តែច្បាស់ ពេល​នាង​បាន​សម្ដែង​ក្នុង​បទ «​ខ្ញុំ​ខ្លាច​ហើយ លុយ​» របស់​តារាចម្រៀង ខេ​ម ។ បច្ចុប្បន្ននេះ នា​បាន បង្ហាញ​វត្តមាន ក្នុង​ស្ព​ត​ពាណិជ្ជកម្ម​នានា សម្ដែង​ក្នុង​បទ​ចម្រៀង ខារ៉ាអូខេ និង​បង្ហាញ​ម៉ូដ​តាម​បណ្ដា​ក្រុមហ៊ុន ផលិតផល​តូចធំ​ជាច្រើន ដែល​ធ្វើ​ឲ្យ​នាង​មាន​ចំណូល​គួរ សម ពី​វិស័យ​សិល្បៈ​ដោយ​មិនទាន់​គិតពី​ចំណូល​ពី​ការហៅ​ហូបបាយ​ព្រោះ​មិនទាន់​មានការ​បែកធ្លាយ ៕

g-sim-srey-momg-sim-srey3g-sim-srey2g-sim-srey1