ម្ចាស់​ក្ស​ត្រី​ម៉ា​ឡេ​បាន​ប្តី​ជនជាតិ​ហូ​ឡង់​អាយុ​ប្អូន​៣​ឆ្នាំ​

malay-marry2

​ម៉ាឡេស៊ី​៖​ម្ចាស់​ក្ស​ត្រី​ដែលជា​បុត្រី​របស់​ស្ដេច​ប្រទេស​ម៉ាឡេស៊ី បាន​រៀប​អភិសេក​ជាមួយនឹង​គូ​ដណ្ដឹង​ជនជាតិ​ហូ​ឡង់​របស់​ព្រះ​នាង​ដែលមាន​អាយុ​ក្មេង​ជាង​៣​ឆ្នាំ កាលពី​ថ្ងៃ​ច័ន្ទ ទី​១៤​សីហា​តាម​ទំនៀមទម្លាប់​មូស្លីម​ម៉ា​ឡេ (Muslim Malay) នៅឯ​រាជវាំង Serene Hill Palace ដែលជា​វិមាន​គ្រួសារ​រាជវង្ស ស្ថិតនៅក្នុង​ទីក្រុង Johor Bahru ប្រទេស​ម៉ាឡេស៊ី​។​


​ព្រះ​នាង​ទុន​គុ​ទុន​អា​ម៊ី​ណា​ស៊ុ​លត​ង់​អ៊ី​ប្រា​ហ៊ិ​ម​( Tunku Tun Aminah Sultan Ibrahim) ព្រះជន្ម ៣១ វស្សា ដែលជា​បុត្រី​តែមួយ​អង្គ​គត់​របស់​ស្ដេច​នៃ​រដ្ឋ Johor បាន​រៀប​អភិសេក​ជាមួយ​បុរស​ជនជាតិ​ហូ​ឡង់ មានឈ្មោះ​ថា​ដេ​និ​ស​ម៉ូ​ហា​មាដ​អាប​ឌុ​ឡះ​( Dennis Muhammad Abdullah )​អាយុ ២៨ ឆ្នាំ បន្ទាប់ពី​ស្រលាញ់គ្នា​អស់​រយៈពេល ៣ ឆ្នាំ​។​

​លោក​ដេ​និ​ស​ម៉ូ​ហា​មាដ​អាប​ឌុ​ឡះ​( Dennis Muhammad Abdullah )​ដែល​ហ្នឹង​ក្លាយជា​ព្រះអង្គម្ចាស់​ជា​បុគ្គលិក​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ ដែល​បាន​ចូល​សាសនា​អ៊ីស្លាម កាលពី​ឆ្នាំ​២០១៥​មុនពេល បាន​រៀបការ​ជាមួយ​ព្រះ​នាង​ម៉ាឡេស៊ី​។ ពិធី​រៀប​អភិសេក​មួយ​នេះ ត្រូវបាន​ចូលរួម​ដោយ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្ដិ​ជិតស្និទ្ធ​ប៉ុណ្ណោះ​៕

malay-marry2malay-marrymalay-marry3malay-marry4