ស្ត្រី​កម្មការិនី​ម្នាក់​ត្រូវ​ឃាតករ​អាករ​ទាំង​ព្រលឹម​នៅលើផ្ទះ​ពេល​ងើប​ដាំបាយ​ទៅធ្វើ​ការ​នៅ​រោងចក្រ​!

kill-speu1

​កំពង់ស្ពឺ​៖​ស្ត្រី​ជា​កម្មករ​ម្នាក់​បាន​ស្លាប់ចោល​កូន​ដោយសារ ត្រូវ​ឃាតក​ឡើងលើ​ផ្ទះ ចាប់​អារ​.​ក​ស្លាប់ យ៉ាង​ព្រៃផ្សៃ​នៅ ចំណុច​ភូមិ​សំរោង​ចាស់ ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ ២០១៧ ពេល​ប្តី​ចេញទៅ​ដឹក​កម្មករ ។​ស្ត្រី​រងគ្រោះ​មានឈ្មោះ មុន គ​ន្ធា អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ប្

តី​ឈ្មោះ ព្រំ វណ្ណៈ អាយុ​៣០​ឆ្នាំ មាន មុខរបរ​ដឹក​កម្មក​រកម្ម​ការិនី​រោងចក្រ រស់ នៅ​ចំណុចកើតហេតុ​ខាងលើ ។ សាកសព​ស្ត្រី រងគ្រោះ​ត្រូវបាន​ឪពុក​បង្កើត​របស់​ប្តី​ឈ្មោះ ព្រំ សំអុល ប្រទះឃើញ​ខណៈដែល​គាត់​បើក រថយន្ត​ត្រឡប់មក​ដឹក​កម្មករ​រោងចក្រ​វិញ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ជិតខាង បាន​ឲ្យ​ដឹង ថា មុនពេល​កើតហេតុ ប្តី​ស្ត្រី​រងគ្រោះ នៅវេលា​ទៀបភ្លឺ បាន​បើករថយន្ត ចេញពីផ្ទះ​ទៅ​ដឹក​កម្មករ​រោងចក្រ​។ ចំណែក ប្រពន្ធ​(​ស្ត្រី​រងគ្រោះ​)​និង​កូនតូច​ម្នាក់​នៅផ្ទះ​ដោយ​ស្ត្រី​រងគ្រោះ​នៅ​ដាំ​ស្ល​និង​យកទៅ ហូប​នៅ​រោងចក្រ​។ ករណីនេះ​ដឺ​ង​ពេលដែល​ឪពុក បង្កើត​របស់​ស្ត្រី​រងគ្រោះ​ដែលមាន​ផ្ទះ​ចម្ងាយ ប្រមាណ​១០០​ម៉ែត្រ​ពីគ្នា​វិលត្រឡប់​ពី​ដឹក​កម្មករ​វិញ​ក៏​ឃើញ​ចៅ​ឈរ​យំ​។ ពេលនោះ គាត់​ក៏​ឈប់​រថយន្ត​ចូលទៅ​លើក​ចៅ​ហើយ ក្រឡេក​ទៅ​ក្រោមផ្ទះ​ឃើញ​ឈាម​ស្រក់ ពីលើផ្ទះ​មក​ជោក​នៅ​ដី​។ ភ្លាមៗ​នោះ​គាត់ ក៏​រត់​ឡើងទៅ​មើល​ស្រាប់តែ​ឃើញ​កូនស្រី ត្រូវគេ​អា​រក​សម្លាប់​ដោយ​សាកសព​ផ្កាប់ មុខ​នៅលើ​ក្តារ​កណ្តាល​ផ្ទះ​។​

​ឪពុក​ស្ត្រី​រងគ្រោះ​បាន ទូរស័ព្ទ​ទៅ កូនប្រសារ​ដែលជា​ប្តី​ស្ត្រី​រងគ្រោះ​ឲ្យ​វិល ត្រឡប់មកផ្ទះ ហើយ​ពេលមកដល់​ត្រូវ បាន​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ​ពី​ករណី​ខាង លើ​នេះដែរ ។ មានការ​កត់សម្គាល់ថា​ករណី​ឃាតក​សម្លាប់​ស្ត្រី​រងគ្រោះ ខាងលើនេះ​ពុំមាន​បាត់បង់​ទ្រព្យសម្បត្តិ អ្វី​នោះទេ​ដែល​នាំ​ឲ្យ​មានការ​សន្និដ្ឋាន​ជាប​ថម ថា​អាចជា​រឿង​គំនុំ​ព្រោះ​ស្ត្រី​រងគ្រោះ​ស្លាប់​នៅក្នុង​ស្ថានភាព​អត់​មាន​ពាក់អាវ​ស្លៀក​តែ​សា​រ៉ុង​។

តែ​ក្រុម គ្រួសារ​ស្ត្រី​រងគ្រោះ​បាន​អះអាងថា ស្ត្រី​រង គ្រោះ​ពុំដែល​មានរឿង​រ៉ាវ​អ្វី​ជាមួយ​អ្នកណា នោះទេ​។​តែមាន​សេចក្តីរាយការណ៍​ថា​ប្តី​ស្ត្រី​រងគ្រោះ​លួច​មាន​ស្រី​ដែល​បង្ក​ឲ្យ​មានទំនាស់​ក្នុង​គ្រួសារ​។​ទោះជា​យ៉ាងណា​ករណីនេះ​សមត្ថ កិច្ច​ជំនាញ​បាននិងកំពុង​សាកសួរ​ប្តី​ស្ត្រី​រងគ្រោះ​ដែល​អាចជា​ជនជាប់សង្ស័យ និង​បន្ត​ស៊ើបអង្កេត​ដើម្បី​វែកមុខ​ជន ដៃដល់ យក ផ្តន្ទាទោស​តាមច្បាប់ ៕

kill-speu1kill-speu2kill-speu