មន្ត្រី​ជំនាញ​ជលផល​និង​សម​ត្ថិ​កច្ច​ពាក់ព័ន្ធ នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​អត់​បង្ក្រាប​បទល្មើស​ទូក​កាវ​លាស​ក្នុង តំបន់​អភិរក្ស​តែ​អង្គុយ​យកលុយ​តុង​!

sok-lou

​ខេត្តកំពង់ធំ​÷ ទូក​លៀស មួយ​ត្រូវ​គ្រឿ​បង់លុយ អោយ​មន្ត្រីជលផល ខេត្តកំពង់ធំ ១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ទូក​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជា​ថ្នូ​អាចធ្វើ​សកម្មភាព​ក្នុង​ផ្ទៃ​ទឹក​តំបន់​អភិរក្ស ។​នេះ​បើតាម​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរ​ដ្ឌ ប្រកបមុខរបរ​ធ្វើ​នេសាទ​ប្រើ​ឧបករណ៍​នេសាទ លក្ខណៈ​គ្រួសារ នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​

បាង ស្រុក​ស្ទោង​ខេត្តកំពង់ធំ ។​ឈ្មោះ ជីវ អុល​គឺ ជា​ជនល្មើស​អូស​និង​កាវ​លៀស ក្នុង​តំបន់​អភិរក្ស​និង ម្នាក់ទៀត​ឈ្មោះ​យាយ អ៉ី​ដែល​មានកូនៗ​ឈ្មោះ​ចែ​អ៊ី​ម និង​ចែ​លាភ​ប្ដី​ឈ្មោះ​ឆាយ​មាន​រថយន្ត​យី​ឌុប​ផ្លូវ​៥​ផ្ទាលខ្លួន​សម្រាប់​ដឹក​លៀស​យកទៅ​ចែកចាយ​នៅ​ភ្នំពេញ​និង​ជា អ្នកប្រមូល​ទិញ​លៀស និង​ជួយ​លុយ​ឲ្យ​ទៅអោយ​អ្នករកស៊ី​អូស​និង​កាវ នៅ​ជើង​កំពង់​ឆ្នុកទ្រូ និង​បានផ្ដល់​ប្រាក់​ឲ្យ​ទៅធ្វើ​សកម្មភាព​បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍ ហាមឃាត់​ឈ្នាង​អូស​លៀស​និង​កាវ​លៀស នៅ​ចំណុច​តំបន់​អភិរក្ស បាឡត ពាម​បាង​។​

ទីតាំង​នេះ​ជា​ដែន​នេសាទ​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ធំ​ដែលមាន​លោក​ប៉ែន វណ្ណា​រិ​ទ្ធ​ជានា​យខ​ណ្ឌ្ ។​ប្រភព​បាន​បង្ហើប​ថា​លោក​ប៉ែន​វណ្ណា​រិ​ទ្ធ​ទើបតែ​ទទួលបាន​លាភ​សក្ការ​:​ក្រាស់ក្រែល​រហូត​រាប់សិប​ម៉ឺន​ដុល្លា​ពី​អ្នករកស៊ី​របរ​នឹ​សាទ​ដាក់​ឆ្នុក​រាប់រយ​ឆ្នុក​ក្នុង​តំបន់​បឹង​ទន្លេសាប​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្តកំពង់ធំ​។​ឥឡូវ​ចូលដល់​សម័យ​កាវ​លៀស​ទៀតហើយ​។​

គួររំលឹកថា​កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៧​កន្លងទៅ​គណ​:​កម្ម​កា​រប​ង្ក្រា​ក​បទល្មើស​ថ្នាក់ជាតិ​ដឹកនាំ​ដោយ​ឯក​ខុ​ត្ត​ម​វ៉េង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​បទល្មើស​និង​ប​ង្រា​ប​បទល្មើស​នេសាទ​តាម​ប​បញ្ជា​សម្ដេច​ក្រឡាហោម​ស ខេង ដែល​សម្ដេច​បានប្រកាស់​ជា​សាធារណ​:​នៅក្នុង​អង្គប្រជុំ​បង្កើត​គណ​:​កម្ម​ការ​ថ្នាក់ជាតិ ថា​គ្រប់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែលមាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ឃុបឃិត​ប្រ​ព្រឹ​ត​បទល្មើស​នេសាទ​ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ ព្រមទាំង​បាន​ព្រមាន​ដកតំណែង​អភិបាលខេត្ត​មួយចំនួន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ផងដែរ​ប្រសិនបើ​អភិបាលខេត្ត​ណា​នៅតែ​បន្ត​ទុកអោយ​មាន​បទល្មើស​នេសាទ​នៅក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​។​ប៉ុន្តែ​ពួកនេះ​ហាក់​មិន​ខ្លាចញញើត​បទបញ្ជា​សម្ដេច​ក្រឡា​ហោ​ស ខេង​ឡើយ​???​។​មិនដឹងថា​តើ​លោក​សុខ​លូ​អភិបាល​ថ្មី​នៃ​ខេត្តកំពង់ធំ​សើម​ពី​ករណី​ចឹ​ង​អត់​ហ្ន​?៕

sok-lousok-lou1sok-lou2sar-kheng-police