ត្រាក់ទ័រ​ឈូស​ដី​ក្នុងភូមិ​ជាន់​គ្រាប់​ម៉ី​ន​តោន​ផ្ទុះ​អ្នកបើក​រត់​រួច​!!!!

b-mine1

​ខេត្តបន្ទាយមានជ័យ​៖​មីនតោន​មួយគ្រា​ប់​បាន​ផ្ទុះ​នៅ​ស្រុក​ថ្មពួក ឃុំ គោក​រមៀត ភូមិ​គោ​រមៀត​ពេល គ្រឿងចក្រ​( Abolsor ) សង់​ផ្លូវ​ពី​ស្រុក​ថ្មពួក​ទៅកាន់ ច្រកទ្វា​បឺ​ង​ត្រ​គួ​ន ព្រំដែន​កម្ពុជា ថៃ​ផ្អើល​អ្នកស្រុក​តែ​មិន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​រងគ្រោះ​ឡើយ​។​ករណី​មីនតោន​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨​និង​២៩ នាទី​ព្រឹក ទី​១១​មករា​ឆ្នាំ​២០១៧   ខណៈពេលដែល​គ្រឿងចក្រ​

កំពុង​ឈួ​ស​បង្ហាប់ដី ដែល​ឡាន​ដឹក​ដី​ពី ទំនប់​ស្តេច មកចាក់​ក្រាលផ្លូវ មកចាក់ ក្នុងភូមិ​គោក​រមៀត ផ្លូវកែង​ក្នុង ភូមិ មុខផ្ទះ អ្នកស្រី ឌិ​ត ណាគ្រី ទល់មុខ​ផ្ទះ លោក ហួន និង លោក ទី​។ រថយន្ត​ចាក់ដី (​ដី​ក្នុ​ឡាន​មាន​គ្រាប់​ម៉ី​ន​
​នៅ​ជាមួយ )  រុ​ហើយ​អា​ប៊ុល​ក៏​ឈូ​សដី​ជាន់​លើ​គ្រាប់​ម៉ី​ន​។ ម្ចាស់​គ្រឿងចក្រ​អ្នក បើក​កបរ ឈ្មោះ ចាន់ ស៊ីណា ភេទ​ប្រុស អាយុ​32​ឆ្នាំ នៅ​ខេត្ត​កំពង​ចាម​បាន​ស្ទុះ រត់​ចុះ​ទាន់ពេល​គេ​ដឹងថា​ជាន់មីន រំពេច គ្រាប់​ម៉ី​បាន​ផ្ឋះ​តែម្តង មិន​បណ្តាលអោយ​ន​ណា​ម្នាក់​រងរបួស​ឡើយ ។​

​លោក​ ឆេង​ប្រជាពលរដ្ឋ នៅ​កន្លែង​ហេតុ បានអោយដឹងថា​៖​មាន ពលរដ្ឋ ជាច្រើន ខ្លះ ឈរ ខ្លះ​អង្គុយ​មើល​គ្រឿងចក្រ​ឈួ​ស ពង្រាបដី​ធ្វើ​ផ្លូវ កណ្តាល​ភូមិ​គាត់ ស្រាប់តែ​រថយន្ត​ធំ​ដឹក​ដី​ចាក់​ដោយ មាន​គ្រាប់​មកជា​មួយ​ដី ហើយក៏​ត្រូវ​គ្រឿងចក្រ​ជាន់​គ្រាប់​ម៉ី​ន​ក៏​ផ្ទុះ​តែម្តង ។​សមណាងល្អ​ដី ផុយ ហើយ​គ្រឿងចក្រ​ធំ វា​មិន​បណ្តាលអោយ ន​ណា​ម្នាក់​គ្រោះថ្នាក់​ឡើយ គ្រាន់តែ ខូចខាត​គ្រឿងចក្រ​តែប៉ុណ្ណោះ ។​

b-mine1b-mine