លោក​ថៃ​នរៈ​សត្យា​មិន​ជឿថា​កូនប្រសារ​ជាប់​ពាក់​ព​ន្ធ័​គ្រឿងញៀន​

%e1%9e%9f%e1%9e%98%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%85%e1%9e%b6%e1%9e%94%e1%9f%8b%e1%9f%a1

​ភ្នំពេញ​៖ លោក ថៃ នរៈ​សត្យា​រដ្ឋលេខាធិកា​រ​ក្រសួង​វប្ប​ធ​មិ ដែលជា​ឪពុកក្មេក​របស់​អ្នកនាង រតនៈ​ប៉ុ​ណ្ណិ​កា ក៏បាន​ប្រាប់​ឱ្យ​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ដឹង​ពី​រឿង​នេះដែរ​។​
​តាម​ការ​ឱ្យដឹង លោក ថៃ នរៈ​សត្យា អះអាងថា លោក​មិន​បានដឹង​រឿង​ដែល នរៈ​ពិ​ទូ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន មុនពេល​ចាប់ខ្លួន​នោះទេ ហើយ​បាន​បញ្ជាក់ថា​កូនប្រសារ​ស្រី​ខ្លួន​

មិន​សម​ស្ថិតនៅ​ក្នុងករណី​នេះដែរ ព្រោះ​នាង​ទើបតែ​ដើរ​តាម​ស្វាមី​ប៉ុន្មាន​ដង​ចុងក្រោយ​នេះ​។
​ក្រៅពីនេះទៀត កូនប្រសា​រលោក ក៏​មិនសូវ​ចុះ​ទៅតាម​ខេត្ត ឬ​ដើរចូល​ក្លឹប​ស៊ីផឹក​ជាមួយ​ប្តី​អី្វ​ដែរ ទើបតែ​ពីរ​បី​ដង​នេះ​ប៉ុណ្ណោះ​។ ហេតុដូច្នេះ លោក​ក៏មាន​ការភ្ញាក់ផ្អើល​នៅពេលដែល​បានឮ​ដំណឹង​ថា កូនប្រសារ​ស្រី​ខ្លួន​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​ប្តី​ដែរ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ខេត្តបាត់ដំបង​។​

​លោក ថៃ នរៈ​សត្យា ក៏បាន​ប្រាបថា បើ​គិត​ទៅ​រឿង​មិនល្អ​ដែល​បានកើត​ឡើង​លើក​នេះ លោ​កថា​អាណិត​កូនប្រសារ​ជាង​កូនបង្កើត ព្រោះ​កន្លងមក​លោក​ថា មិនបាន​ដឹងថា នរៈ​ពិ​ទូ​ធ្វើ​អ្វីខ្លះ​ទេ រាល់ថ្ងៃនេះ​។ ប៉ុន្តែ​លោក​ថា នឹង​ចុះទៅ​មើល​ផ្ទាល់​លើ​ករណីនេះ ហើយ​រឿង​ការប្រើ​ឥទ្ធិពល ដើម្បី​ការពារ​កូនប្រុស​ឱ្យនៅ​ក្រៅ​ឃុំ គឺ​លោក​មិន​ធ្វើ​នោះទេ ដើម្បី​បញ្ចៀស​នូវ​ការរិះគន់​។​ លោក ថៃ នរៈ​ពិ​ទូ គឺជា អតីត Freshie Boy លេខ​១ ឆ្នាំ​២០០៦ ដោយបាន​បាត់​មុខ​ពី​សិល្បៈ​ច្រើន​ឆ្នាំ​ហើយ និង​បាន​រៀបការ​ជាមួយ អ្នកនាង អោក រតនៈ​ប៉ុ​ណ្ណិ​កា កាលពី​ថ្ងៃទី ៨ មេសា ឆ្នាំ​២០១៦ កន្លងទៅ​។

លោក ថៃ នរៈ​ពិ​ទូ រួមទាំង​ប្រពន្ធ ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន ពីបទ​រក្សាទុក​គ្រឿងញៀន នៅ​ចំណុច​ខារ៉ាអូខេ ដឹ​សោ​ន​ហ្វា​មី​លី​(The Sound Family) កាលពី​វេលា​ម៉ោង ២៣៖២០​នាទី កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧​។​ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន ជនសង្ស័យ​ទៅដល់​៦​នាក់ ដែល​ក្នុងនោះ មាន លោក ថៃ នរៈ​ពិ​ទូ ដែលជា អតីត​Freshie Boy លេខ​១ ឆ្នាំ​២០០៧ ហើយ​រួមទាំង​ប្រពន្ធ​របស់លោក​ទៀតផង គឺ​អ្នកនាង អោក រតនៈ​ប៉ុ​ណ្ណិ​កា ដែលមាន​ឪពុក​ជា​មន្ត្រី​នគរបាលជាតិ​ផងដែរ​។​
​​

សមត្ថកិច្ច ​ដកហូតបាន មានដូចជា​ថ្នាំញៀន ប្រភេទ​កេ​តា​មីន​( Ketamine) ចំនួន​០៣​កូន​ថង់ ទម្ងន់ ០,៨៨ ក្រាម ឧបករណ៍​(​ពុ​ម្ភ​) សម្រាប់​កែច្នៃ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី ចំនួន​០២ ថ្នាំ​អំពូល Diazepam ចំនួន ០២​អំពូល ថ្នាំ ថ្នាំ​គ្រាប់ Zepam ចំនួន ១៦​បន្ទះ ដែកកេះ​ចំនួន ០៣ គំរប​ដក​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន ០១ បំពង់​ទុយោ​ប៉ឺ​ត​ចំនួន ០១​ដុំ ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន ក្រដាស​អាលុយមីញ៉ូម​ចំនួន ០១​ដុំ និង​សំបក​ថ្នាំ​មួយចំនួន​។​

%e1%9e%9f%e1%9e%98%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%85%e1%9e%b6%e1%9e%94%e1%9f%8b%e1%9f%a1%e1%9e%9f%e1%9e%98%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%80%e1%9e%b7%e1%9e%85%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%90%e1%9f%83%e1%9f%a1%e1%9e%9f%e1%9e%98%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%85%e1%9e%b6%e1%9e%94%e1%9f%8b%e1%9f%a2