អាមេរិក​៖​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​នឹង​អាច​មិន​បាញ់​ទម្លាក់​បើ​មិន​បង្ក​ការគំរាមកំហែង​

north-korean-missiles

អាមេរិក​៖​រដ្ឋមន្ត្រី​ការពារជាតិ​លោក Ash Carter បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា យោធា​របស់​សហរដ្ឋអាមេរិក​អាច​នឹង​ត្រួតពិនិត្យ​និង​ប្រមូល​ការណ៍​ព័ត៌មាន​សម្ងាត់​ពី​ការសាកល្បង​កាំជ្រួច​មី​ស៊ី​ល​អន្តរទ្វីប​របស់​កូរ៉េខាងជើង​ជាជាង​ការបំផ្លាញ​វា​ប្រសិនបើ​ការ

បាញ់​នេះ​មិន​បង្ក​ជាការ​គំរាមកំហែង​។​
​ប្រទេស​កូរ៉េខាងជើង​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​អាច​សាកល្បង​បាញ់​មី​ស៊ី​ល​អន្តរទ្វីប (ICBM) មួយ​គ្រាប់​នៅពេល​ណាមួយ​ចេញពី​ទីតាំង​ដែល​កំណត់ដោយ​មេដឹកនាំ Kim Jong Un និង​បាន​និយាយថា គោលនយោបាយ​អរិភាព​របស់​សហរដ្ឋអាមេរិក​គឺ​ត្រូវ​ស្តីបន្ទោស​សម្រាប់​ការអភិវឌ្ឍ​អាវុធ​របស់ខ្លួន​នេះ​។​
​លោក Carter បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ចុងក្រោយ​របស់លោក​មុន​ពេលដែល​រដ្ឋបាល​រប​ស់លោក​ប្រធានាធិបតី Barack Obama ចាក​ចេញពី​ការិយាល័យ​នៅ​ថ្ងៃទី​២០​ខែមករា​ថា “​ប្រសិនបើ​មី​ស៊ី​ល​នេះ​គំរាមកំហែង​នោះ វា​នឹង​ត្រូវបាន​ស្ទាក់ចាប់​ប៉ុន្តែ​ប្រសិនបើ​វា​មិន​គំរាមកំហែង​ដល់​យើង​ទេ នោះ​យើង​នឹងមិន​ចាំបាច់​ធ្វើ​ដូច្នេះ​ឡើយ​” ។​
​មន្ត្រី​យោធា​កំពូល​របស់​សហរដ្ឋអាមេរិក លោក​ឧ​ត្ត​ម​សេនីយ៍ Joseph Dunford ដែល​នឹង​បន្ត​តួនាទី​របស់គាត់​ជា​ប្រធាន​នាយអគ្គសេនាធិការ​បាន​យល់ស្រប​ជាមួយ​លោក Carter នៅក្នុង​ព្រឹត្តិការណ៍​នេះ​ប៉ុន្តែ​មិនបាន​បញ្ជាក់​ទេ​។​
​ការកត់សម្គាល់​របស់​លោក Carter បាន​ធ្វើឡើង​ត្រឹមតែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក Donald Trump បាន​អះអាងថា ប្រទេស​កូរ៉េខាងជើង​នឹងមិន​អាច​បង្ក​ជាការ​គំរាមកំហែង​ទេ​។ លោក Trump បាន​សរសេរ​ក្នុង tweet មួយ​កាលពី​ថ្ងៃទី​២​ខែមករា​ថា “​វា​នឹងមិន​កើតឡើង​ឡើយ​!”​។​
​ការទប់ស្កាត់​ការធ្វើ​តេស្ត​មី​ស៊ី​ល ICBM គឺ​មិន​ងាយស្រួល​ដូច​ការនិយាយ​ឡើយ​ហើយ​លោក Trump មិនបាន​បង្ហាញ​អ្វី​ទេ​អំពី​របៀប​ដែល​គាត់​នឹង​ទប់ទល់​ជាមួយ​កម្មវិធី​អាវុធ​របស់​កូរ៉េខាងជើង​បន្ទាប់ពី​លោក​ចូលកាន់​តំណែង​។ នេះ​ជា​រឿង​ដែល​រដ្ឋបាល​របស់​អាមេរិក​ទាំង​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ធ្វើ​មិនបាន​៕

north-korean-missiles