Peter Crouch បន្ត​កុងត្រា​ថ្មី​១​ឆ្នាំ​បន្ថែមទៀត​ជាមួយ Stoke City

maxresdefault

​បាល់ទាត់​៖​ក្រុម Stoke City បានប្រកាសថា​អតីត​ខ្សែប្រយុទ្ធ​របស់​ហង្ស​ក្រហម Liverpool កីឡាករ Peter Crouch បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​រហូតដល់​ឆ្នាំ ២០១៨ ។​


​កិច្ចសន្យា​របស់​កិ​ឡាករ​ស្បៃ​វែង Crouch នៅឯ​កីឡដ្ឋាន Britannia គ្រោង​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល ហើយ​នេះ​ជា​សញ្ញា​មួយ​ដែល​បង្ហាញថា​ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​រូបនេះ នឹង​ចាក​ចេញពី Stoke ក្នុងអំឡុងពេល​រដូវ​ក្តៅ​នេះ​។​
​ទោះយ៉ាងណា​បន្ទាប់ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់ Crouch នៅក្នុង​ការប្រកួត​ជាមួយ​ក្រុម​តោ​ខៀវ Chelsea និង​ក្រុម Watford ដែល​ធ្វើ​ឲ្យ អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បានទទួល​លក្ខខណ្ឌ ពី​អ្នកចាត់ការ​ទូទៅ​លោក Mark Hughes រយៈពេល​១​ឆ្នាំ​បន្ថែមទៀត​។​
​គួរ​បញ្ជាក់ថា Crouch បាន​ចូលរួម​ជាមួយ​ក្រុម Stoke ចាប់តាំងពី​ឆ្នាំ​២០១១ ប៉ុន្តែ​រហូតមកដល់​ថ្ងៃ​ចូលឆ្នាំថ្មី​នេះ​គាត់ មិនទាន់បាន​រក​គ្រាប់​បាល់​នៅ​ឡើង Premier League ក្នុង​រយៈពេល ១៨​ប្រកួត​ចុងក្រោយ​នេះ​គាត់​បានបង្ហាញ​ខ្លួន​ត្រឹមតែ​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​៕

maxresdefault