មន្ត្រី​ប៉េអឹម​ពីរ​នាក់​ជាប់​សង្ស័យ​គោះ​គោយន្ត​ដឹកឈើ​មួយគ្រឿង​បាន​១៥០០​ដុល្លារ​អាមេរិក​!

bakong-pm2

​ខេត្តសៀមរាប​៖​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប​ពីរ​នាក់​ដែលជា​កូនចៅ​លោក​ប៉ោ​វ៉ាន់​និ​ត​កូនប្រសា​លោ​ន​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ត្រូវបាន​គេ​រាយការណ៍​ថា​គោះ​ពី​ម្ចាស់​គោយន្ត​កន្ត្រៃ​ដឹកឈើ​បាន​១៥០០​ដុល្លារ​អាមេរិក​។​​ករណីនេះ​បើតាម​ប្រភព​ដែល​សុំ​លាក់​ឈ្មោះ​បាន​ទម្លាយ​ឲ្យ​ដឹងថា​៖​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែមករា​ឆ្នាំ​២០១៧​ក្នុងភូមិ​សាស្ត្រ​ឃុំ​ចាន់​ស​ស្រុក​សូទ្រនិគម​

មាន​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​២​នាក់​បានធ្វើការ​ស្ទាក់ចាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​របស់​ពលរដ្ឋ​ចំនួន​មួយគ្រឿង​រួច​ដោះលែង​វិញ​ជា​ថ្នូរ​នឹង​លុយ​១៥០០​ដុល្លារ​។ តាម​ទម្លាប់​ការដឹកឈើ​បន្តិចបន្តួច​របស់​ពល​រដ្ឋ​នេះដែរ​គឺ​ត្រូវបាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដែល​ឈរជើង​នៅតាម​ដងផ្លូវ​គ្មាន​សល់​កន្លែង​ណាមួយ​នោះទេ​។​ប៉ុន្តែ មិនដឹង​ហេតុ​អី​បាន​ជាមាន​មន្ត្រី​អាវុធហត្ថ​មក ចាប់​យកលុយ​បន្ថែម​ពីលើ​ខ្ទង់​នោះ​ទៀត​?​។​

ម្ចាស់​គោយន្ត​កន្ត្រៃ​ដែល​អ្នកខ្លះ​ថា​ជា​ឈ្មួញ​ជម​នា​ញ​ខាង​ដឹកឈើ​ដែរ​នោះបាន​បង្ហើប​ឲ្យ​ដឹង ថា​៖​មន្ត្រី​ប៉េអឹម​ដែល មក ចាប់​ឈើ​របស់គាត់​នោះ​មានឈ្មោះ លី ហួត​ហៅ តួ​ក និង​ឈ្មោះ​ស៊ី ប៉េ​អ​អឹម ដែល​ឈរជើង​នៅ ស្រុក​ប្រាសាទបាគង​។​គាត់​និយាយថា​៖​មន្ត្រី​ប៉េអឹម​ទាំង​២​នាក់​នោះ​កាក់​គោយន្ត​កន្ត្រៃ​រួច​ទាមទារ​ជំរិត​ទារលុយ​២០០០​ដុល្លារ​តែ​សម្រួល​គ្នា​ត្រឹម​១៥០០​ដុល្លារ​ទើប​ពួកគាត់​យល់ព្រម​ដោះលែង​ឲ្យ​ចេញ​។​

ម្ចាស់​គោយន្ត​បាន​បញ្ជាក់ថា​៖​តាមពិត​មុនដំបូង​មន្ត្រី​អាវុធហត្ថ​ឈ្មោះ​ស៊ី​បាន​សុំ​ទិញ​ឈើ​នោះ​តែ​គាត់​មិន​លក់​ឲ្យ​ទើប​ចាប់គាត់​តែម្តង​។​ចំណែក​លោក​អនុសេនីយ៍ឯក លី ហួត ហៅ​តួ​ក មិនអាច​ទាក់ ទង​សុំ​ការបំភ្លឺ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​៤​នេះ រហូតមក​ថ្ងៃទី​៩​ដោយ​ហៅចូល​ជាច្រើន​ដង​តែ​គ្មាន​អ្នកទទួល​។

ទាក់ទិន​នឹង​ករណី​នេះដែរ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក​បានទេ​​ដោយសារ​ហៅ​ទូរស័ព្ទ​ទៅ​លោក​ចូល​តែ​គ្មាន​អ្នកទទួល​។ ទាក់ទង​ករណីនេះ​លោក កើត វណ្ណា រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ប្រាប់​កាសែត​ថា​៖​ករណីនេះ​លោក​នៅ​មិនទាន់​ដឹង​ទេ​។​ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការ​។​បើ​ចឹ​ង​តើ​អ្នកណា​ហ៊ាន​ប្តឹង​?!៕

bakong-pm2bakong-pm1bakong-pm