ស្នងការ​នគ​បាល​ខេត្តក្រចេះ​រង​ការសង្ស័យថា​បើកដៃ​ឲ្យ ម​ន្ទ្រី​ប៉ូលីស​ពីររូប​រកស៊ី​ដឹកឈើ​ចិញ្ចឹម​អង្ក​ភាព​?

d-police-kro

​ខេត្តក្រចេះ​៖​លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្តក្រចេះ​ត្រូវបាន​គេ​សង្ស័យថា​នៅ​ពីក្រោយ​បទល្មើស​ដឹក​និង​ជួញ​ឈើ​បង្កដោយ​នគរបាល​២​រូប​។​​បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​៖​ម​ន្ទ្រី​ប៉ូលិស​នៅ​ស្នងការ​នគរបាល​ខេត្តក្រចេះ​ចំនួន​ពីររូប​ដែល​រកស៊ី​ដឹក​ជួញ​ឈើប្រណិត​មាន​៖ ទីមួយ ឈ្មោះ​ស៊ា ម៉ា​រី​ណា ហៅ​កាន ទី​ពី​ឈ្មោះ ពៅ​ជា មេ​ប៉ុស្

តិ​នគ​រាល​ក្រុង​ក្រចេះ ហ្ម៉​ង​។​ឈ្មួញ​ជា​ប៉ូលិស​២​នាក់​ហ្នឹង​គាត់​បានធ្វើកា​ដឹក​ជ​ញ្ជួ​ន​ឈើ​យ៉ាង​សស្រាក់សស្រាំ ទាំងយប់​ទាំង​ថ្ងៃ​តែ​គ្មាន​ការទប់ស្កាត់​ពី​សំណាក់ ជំនាញ​ណាមួយ​ឡើយ ទោះបី​ម​ន្ទ្រី​ថ្នាក់​ខេត្ត​បាន​បង្កើត គណៈបញ្ជាកា​ឯកភាព​ខេត្ត ដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យ បទល្មើស​រឺក៏​អាវុធជាតិផ្ទុះ​ផ្សេងៗ ពី​ទៅ​បី​កន្លែង​ក៏ដោយ ។​ដោយសារតែ​គេ​ឃើញ​ម្សៀ​រ​ប៉ូលិស​ពីរ​នាក​ហ្នឹង​ឯករាជ​ខាង​ជួញ​ឈើ​ប្រណីត​កាត់​ខេត្តក្រចេះ​ចឹ​ង​បានជា​គេ​និយាយ​ថាបើ​គ្មាន​ការបើក​ដៃ​ពី​លោកស្នងការ​ទេ​ម៉េច​គាត់​ហ៊ាន​?​។​

សូម​បញ្ជាក់ដែរថា​៖​ជំនួញ​ឈើប្រណិត​បង្កដោយ​នគរបាល ឈ្មោះ​ស៊ា ម៉ា​រី​ណា ហៅ កាន នឹង​ឈ្មោះ ពៅ បាន​ដំណើរកា​យ៉ាង​រលូន​ទើប​ប្រជាពលរដ្ឋ​ក៏ដូចជា​សម​ត្ត​កិច្ច​ផ្សេង​គេ​បាន ឲ្យ​រហ​ស្ស័​នាម​ប៉ូ​លិ​ស៌​ទាំងពីរ​រូបនេះ​ថា​ជា​ឈ្មួញ​ជើង​ខ្លាំង​ដឹកឈើ​ប្រណិត នៃ​អាណាចក្រ​ខេត្តក្រចេះ​។​ការពិត​ទោះជា​មាន​មេ​បើកដៃ​ឲ្យ​ក៏ដោយ​ក៏ប៉ុន្តែ​បើ​លោក​ប៉ូលិស​ពីរ​នាក់​ហ្នឹង​មិន​ចាយ​សេវា​ក៏​មិនអាច​ធើ​បាន​ស្រ​យ​ឡ​ដែរ​។

បើតាម​ឆ្មួញ​ឈើ​ដូចគ្នា​បាន​និយាយថា​៖​ឈ្មួញ​ជា​នគរបាល​ទាំងពី​នាក់​នេះ​គាត់​មានការ​ពាក់ព័ន្ធ​ជាមួយ មេព្រៃ​ម្នាក់​ឈ្មោះ ជ្រុ​ន សៅ នៅ​សង្កាត់​ថ្ម​គ្រែ​ស្រុក​ចិត្រ​បុរី ដែលជា​អ្នក​បើកឡាន​ដើរ​មើលផ្លូវ​អោយ​ប៉ូលីស​មេ​ឈ្មួញ​ទាំងពីរ​។​គឺ មុននឹង​រៀបចំ​ចេញដំណើរ​គឺ​មេព្រៃ​ដែលមាន​ឈ្មោះ ជ្រុ​ន​សៅ បាន​បើកឡាន​ល្បាត មើលផ្លូវ​ទៅវិញទៅមក​ដើម្បី​សំរួល​ដល់​ការធ្វើដំណើរ​កុំ​ស្ទះ ។ ហើយ​រាល់ថ្ងៃនេះ​ប្រជាពលរដ្ឋ​បាន​រិៈ​គន់​ថា បើ​ប៉ូ​លី​ស៌​ពីររូប​និង​មេព្រៃ​ម្នាក់នេះ រក​​ស៊ី​បទល្មើស​ព្រៃឈើ​ចឹ​ង តើ​ច្បាប់​យល់​យ៉ាងណា​? ។​មិនអាច​សុំ​ការ​ប្រតិកម្ម​ចំពោះ​ព​តិ​មាន​លោក​ប៉ូ​លិ​រកស៊ី​ឈើ​ពី​មេ​របស់គាត់​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​លន់​សុផាត​បានទេ​?​។​សង្ឃឹមថា​នឹងមាន​ក​ការពន្យល់​ប្រសិនបើ​លោក​ឧ​ត្ត​ម​សេនីយ៍​មិនបាន​ពាក់​ព​ន្ធ័​៕

d-police-krod-police-kro115934642_1815592555345973_1778766096_n15935592_1815592548679307_988786417_n