ពលរដ្ឋ​នៅ​ចំណុច​អូរ​ខ្ចៅ ទាមទា​ថ្នាក់លើ ដក​លោក​នេ​ត​ឆាយ ស្រឿ​ន​ចេញពី​មេភូមិ​!

sim-okchav

​ឧ​ត្ត​រ​មានជ័យ​៖​មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រជាពលរដ្ឋ ៤៨​គ្រួសារ ចំណុច​អូរ​ខ្ចៅ ភូមិ​សុខ​ដំ​រម្យ​នា​ដែល​បំបែក​ចេញពី​ភូមិ​ផ្អុង​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ខេត្តឧត្ដរមានជ័យ​ដោយសារ​អ្នកស្រី វង់​ស៊ីថា មេភូមិ ឆ្នាំ​២០១២ មន្ត្រី​សាលាក្រុង មក​ប្រជំ​ផ្ទះ​មេភូមិ ប្រាប់​ពួកគាត់​ថា  គ្រួសារ​ណា​មាន​ដី ១០​ហិកតា ឲ្យ​ដី​០២​ហិកតា អ្នកមាន​ដី កន្លះ​ហិកតា ក៏​ឲ្យ​ដី​០២​

ហិកតា​ដែរ ដោយ​មេ​ភួ​មិ ធានាថា​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន ប្រជាពលរដ្ឋ​។​​តែ​អ្វីដែល​ហូ​ស​ចិត្ត​នោះ ដី​ជា​ថ្នូរ​មិនបាន ឲ្យ​ពួកគាត់​ឡើយ អ្នកស្រុក​មកប្ដឹង សង្កាត់​កូន​
​ក្រៀល រាប់សិប​ដង តែ​ចំឡើយ​ចាំ​ដោះ ស្រាយ ៗ ពួកគាត់​មកប្ដឹង សាលាក្រុង​សំរោង​​និង​ប្ដឹង ចៅហ្វាយខេត្ត ច្រើនលើក​ដែរ តែ​ស្ងាត់ឈឹង មកដល់ពេលនេះ គឺ​បណ្តោយ​ឲ្យ​មេភូមិ​
​ធ្វើ​ព្យុះ ភ្លៀង​ដាក់​អ្នកក្រ​តាម តែ​អំពើ​ចិត្ត​។​

​ពួកគាត់​ចោទ លោក​អ៊ុន​សុ​ភ័​ក្រ អភិបាលក្រុង សំរោង និង​ឯកឧត្ដម ស​ថា​វី អភិបាលខេត្ត​ឧត្ដរ មានជ័យ គ្រប​រឿងនេះ​ទុក មិន​ចាត់ការ ។​
​ខែ​បី​ឆ្នាំ​២០១៥ លោក​វ៉ាត​ប៉ានី​ន អភិ​បាន​រង​ខេត្ត ទៅ​ប្រជុំ​ជាមួយ ម្ចាស់​ដី​នៅ ក្រោម​ដើម​ធ្លក លោក​នី​ន បាន​បង្គាប់​ឲ្យ​អ្នកស្រុក​ថា មាន​ដី​នៅត្រង់ណា ទៅយក​ដី​អ្នកឯង​វិញ​ចុះ​​លឺ​ដូច​ឆ្នេះ​ម្ចាស់​ដី មក​ធ្វើ​ផ្ទះ​លើដី របស់ខ្លួន​វិញ នៅ​ថ្ងៃទី​១៦​ខែ​០៧ ឆ្នាំ​២០១៥​អ្នកស្រុក​​និង​ភាគី​ទា​ហ៊ាន ទិស​ទី ផ្ទុះ​អំពើ​ហឹ​ង្សា​ដោយ​សម្ដី​គ្នា មួយ​ប្រាវ ។​ថ្ងៃទី​១៧ ខែ​ដដែល ឯក​
​ឧត្ដម ស​ថា​វី ដឹកនាំ​មន្ត្រី​ក្រោម​ឱ វាថ​ជាច្រើន​នាក់​ទៅ​ប្រជុំ​អូរ​ខ្ចៅ ឯកឧត្ដម​ប្រកូក ប្រកាស រក​ភាគី​ទំនាស់​ចេញមុខ​មក ដើម្បី​ដោះស្រាយ បញ្ចប់រឿង​។​តែ​មិនមាន អ្នកណា​ចេញមុខ​ទេ មានតែ​ប្រជាពលរដ្ឋ ឯកឧត្ដម ស​ថា​វី បញ្ជារ​ឲ្យ មន្ត្រី​សាលាក្រុង ដើរ​វាស់​​ក្បាលដី ម្ចាស់​និ​មួយៗ ឲ្យ​ច្បាស់ លាស់ ឯកឧត្ដម​ទុកពេល ០៧​ថ្ងៃ​ធ្វើ​របាយការណ៍​ហើយ យកមក​ឲ្យ​ឯកឧត្ដម ។​តែ​មកដល់ពេលនេះ​ស្ងាត់ឈឹង ដូច​ចោរលួច​សេះ​។​

​បណ្តោយ​ឲ្យ​អ្នកមានអំណាច ប្ដឹង​ពួកគាត់​ទៅ​តុលាកា ជាង​១០​អ្នក​ហើយ ដើមខែ​០៩ ២០១៦​តុលា​ការហៅ​ពួកគាត់ សួរនាំ​រក​ពេល រកស៊ី​មិន​បានទេ​។ អ្នកស្រី​មន​មុយ ឲ្យ​ដឹងថា​ពីមុន​ឈ្មោះ​វង់​ស៊ីថា ធ្វើបាប​ពួកគាត់​អស់​ដីស្រែ​ចម្ការ មួយចំនួនធំ​ត្រូវ​បាត់បង់ ឥឡូវ​បង្កើត​ភូមិ​​ថ្មី​ឈ្មោះ​សុខដុម​រម្យ​នា ដឹកនាំ​ដោយ លោក​នេ​ត​ឆាយ​ស្រឿ​ន រិ​ទ្ធ​ខ្លាំង​ដៃ​ណាស់​។ ខែ​០៥​ឆ្នាំ​២០១៦ លោក​ស្រឿ​ន​ហៅ នាង​ត្រេ​ត​ស្ដ្រី​មេ​ម៉ា​កូន​០៧​អ្នក ដី​ក្បាល​៣០ បន្ដោយ​១០០​ម៉ែត្រ មាន​សង់ផ្ទះ​ពីលើ ឲ្យ​ទៅ​កន្លែង​លោក​សំ​ឈី​ម ជា​ទា​ហ៊ាន​ទិស​ទី​បី បង្ខំ​ឲ្យ​នាង​ត្រេ​ត យកប្រាក់​៤០០​រយ ដុល្លា​អាមេរិក ថ្នូរ​និង​រើ​ផ្ទះ​ចេញ ប្រគល់​ដី​ឲ្យ​គេ ដោយ​ប្រើពាក្យ​​ថា​សម្បទាន​។ ថ្ងៃទី​៣០ ៣១​ខែធ្នូ ឈ្មោះ​សេង​មុំ កូន​អ្នកស្រី​វង់​ស៊ីថា និង​បក្ខពួក​ដើរ​វាស់ដី​
​បោះបង្គោល បាញ់ថ្នាំ អ្នកស្រុក​ចោទថា​ចោរ ពួកគាត់​ដើរ​ដេញ តែ​ពួកនេះ គ ឃ្លើ​ន​។​

​លោក​ដៀ​ម​ឈិន ឲ្យ​ដឹងថា ឈ្មោះ​ស្រឿ​ន​មេភូមិ ដឹក​គាត់​ទៅផ្ទះ​លោក​សំ​ឈី​ម ថ្ងៃទី​២៨​ខែធ្នូ ពួកគេ​ប្រើពាក្យ​ថា បើ​មិន​ប្រគល់​ដី​ឲ្យ​គេ​ទេ គង់​គេ​យក​ទាំងអស់​ទេ បើ​ព្រម​ឲ្យ​
​ដី​ដោយ​សម្រួល គេ​ឲ្យ​៣០​គាគ​រយ​។ ដោយសារ​ស្រវឹង​ហើយ គេ​មិន​អាន​ឲ្យ​ស្ដាប់​ផង ចេះតែ​ផ្ដិតៗ​ទៅ​ដី​គាត់​០៤ ហិកតា ឲ្យ​គាត់​០១​ហិកតា មិន​យក​ទេ​។​​លោក​សុខ​ស៊ី​អាយុ ៣៣ អ្នកស្រី​មន​មុយ ឲ្យ​ដឹងថា លោក​នេ​ត​ឆាយ​ស្រឿ​ន ជាម​នុស្ស​​មិនល្អ​មិន​បំរើ កូន​ភូមិ​ឯង​ទេ ឃុបឃិត​ជាមួយ ទា​ហ៊ាន​ធ្វើបាប​អ្នកស្រុក ទាមទា​លោក ក្រុង​
​លោក​ខេត្ត ដក​ចេញពី​មេភូមិ អត់​ក្រិ​ត្យ​នេះ​ទៅ​។​

​លោក​ស្រឿ​ន​ឲ្យ​ដឹង តាម​ទូរ​សព្ទ័​ថា ឈ្មោះ​ដៀ​ម​ឈិន ទៅដោយ​ខ្លួនឯង ព្រម​ផ្តិតមេដៃ​​គ្មាន​អ្នក​បង្ខំ​ឡើយ​។ ពេល​សួរថា ពលរដ្ឋ​ចោទ​លោក ត្រូវ​ជាមួយ​ទា​ហ៊ាន ធ្វើបាប​ពួកគាត់​
​លោក​ស្រឿ​ន​ឆ្លើយថា គាត់​ទៅ​ជួប ទាហាន​សំ​ឈី​ម គ្រាន់​បាន​ប្រា​ក់ចាយ គាត់​ទឹម​កាន់​​មេភូមិ មិនសូវ​ដឹងអី​ទេ ឲ្យ​អ្នកយក​ព​ត៏​មាន​សួរ​ចៅ សង្កា​ត់ទៅ​។​

​លោក​សំ​ឈី​ម ឲ្យ​ដឹង​តាម​ទូ​រស​ព្ធ័​ថា ឈ្មោះ​ឈិន មក​ប្ដិ​ត​មេដៃ​ដោយ​ខ្លួនឯង ដី​នេះ​ជា​ដី​​របស់គាត់ មាន​លិខិត ស៊ី​ញ៉េ​មេឃុំ ឆ្នាំ​២០០៦​ហើយ​លោក​ឈី​ម​មិនដឹងថា ដី​គាត់​មាន​ប៉ុន្មាន ហិកតា​ដែរ ទេ ចង់ដឹង​ច្បាស់​ទៅ​សួរ​សង្កា​ត់ទៅ​។​​លោក​លឿង​ណុ​ច​ចៅសង្កាត់ កូន​ក្រៀល​ឲ្យ​ដឹង​តាម ទូរ​សព្ទ័​ថា លោក​មិនដឹង​ទេ ថ្ងៃ​៣១
​ខែធ្នូ មន្ត្រី​របស់លោក ទៅ​អង្កេត​ជាមួយ អភិ​បាន​រង​ក្រុង​ហើយ​។​​លោក​អ៊ុន​សុ​ភ័​ក្រ អភិបាលក្រុង ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា បើ​ព្រមព្រាងគ្នា​មិន​អី​ទេ បើ​បំភិត បំភ័យ​មិនអាច​ទទួលយក​បានឡើយ លោក​ឲ្យ​មន្ត្រី ស៊ើបអង្កេត និង​ដោះស្រាយ​ឲ្យ​មិន​ទុក​យូ​ទេ​។​

sim-okchavsim-okchav1