រកឃើញ​ឈើប្រណិត​ល្មើសច្បាប់​ចំនួន​១៨៧​កំណាត់​នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ​បញ្ជាក់ថា​សកម្មភាព​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្តពោធិ៍សាត់​មិន​ថយ​ទេ​!

k-tposat1

​ពោធិ៍សាត់ៈ​បទល្មើស​ជួញដូ​ឈើប្រណិត​នៅតែ​កើតមាន​ក្នុង​អាណាចក្រ​ខេត្ត​ពៅ​ធិ​សាត់​ដដែល​។​បើតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​។​ជាកស្តែង ឈើប្រណិត​ល្មើសច្បាប់​ជាច្រើន​កំណាត់ ត្រូវបាន​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​វាលវែង​សហការ​ជាមួយ​កម្លាំងចំរុះ រកឃើញ នៅវេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុ

ច ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ បានអោយដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ គឺធ្វើឡើង​ដោយមាន​ការសហការ​រ​វាង កម្លាំង​មូលដ្ឋាន​កងរាជអាវុថហត្ថ​ស្រុក​វាលវែង និង​កម្លាំងចម្រុះ ទើប​អាចឈាន​ទៅដល់ ការរកឃើញ​ឈើ​ល្មើសច្បាប់​ជាច្រើន​ដុំ រួមមាន ឈើ​កកោះ ចំនួន ១៨៧ កំណាត់ ស្មើ​និង ១២.៣៣៣ ម៉ែត្រគូប ផងដែរ​។​
​បច្ចុប្បន្ន​វត្ថុតាង ត្រូវ​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​។ ចំណែក​ម្ចាស់​ឈើ​ល្មើសច្បាប់​ទាំងនោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ កំពុង​ស្វែងរក​ចាប់ខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​។​ករណីនេះ​មាតុភូមិ​សូម​រាយការណ៍​ថា​៖​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​នៅ​ខេ​ត្ត្ត​ពោធិ៍សាត់​សព្វថ្ងៃ​គេ​សង្កេតឃើញ​សកម្មភាព​ឈ្មួញ​ឍ​រកស៊ី​ឈើ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ទាំង​រថយន្តៗ​ភាគច្រើន​សុទ្ធតែ​រថយន្ត​យី​ឌុប​ផ្លូវ​៥​ដែល​គេ​ស្គាល់​ច្បាស់​ថា​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ង៉ោ ទី​ដោយ​ជ្រក​ក្រោម​ផ្លាក​អាជ្ញាប័ណ​ក្រុមហ៊ុន​លោក​ឧ​ញ្ញា​ទ្រី ភាព។

​បើទោះជា​គេ​បានដឹងថា​លោក​ឧ​ញ្ញ៉ា​ទ្រី ភាព​បានប្រកាស់​បិទ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​ព្រៃឈើ​នៅ​ខេត្តពោធិ៍សាត់​ដោយសារ​ក្រុមហ៊ុន​របស់លោក​បាន​ផុត​សុពលភាព​អា​ជ្ញជា​ប័ណ្ណ​តាំ​ពី​ឆ្នាំ​២០១០​មក​ក៏ដោយ​ក៏ដោយ​ក៏​គេ​នៅតែ​ឃើញ​ឈ្មោះ​ង៉ូ​វ ទី​ដែលជា​មេ​ឈ្មួញ​ដុះ​ស្លែ​និង​ធំជាងគេ​នៅ​ខេត្តពោធិ៍សាត់​នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ជ្រក​ក្រោម​ផ្លាក​​ក្រុមហ៊ុន​លោក​ឧក​ញ្ញ៉ា​ទ្រី ភាព​ដែល ​នៅ​ខេត្តពោធិសាត់​ដឹក​ចេញ​ម្ដងៗ​

​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ខាង​ខេត្ត​ឬ​ក្រុមចម្រុះ​របស់​ខេត្តពោធិសាត់​ដែលមាន​លោក​ម៉ៅ ធនិន​ជា​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បង្ក្រាប​ឬ​ចាប់បាន​ម្ដងណា​ទេ គេ​បែ​ជា​ឃើញ​ខាង​សមត្ថកិច្ច​ខាង​ខេត្តកំពង់ឆ្នាំង​ចាប់​បានជា​បន្តបន្ទាប់​ដែល សកម្មភាព​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​និង​ដាក់​កា​រស​ង្ស័​ថា​ប្រហែល​ជាមាន​អ្នកមានអំណាច​ក្នុង ខេត្តពោធិ៍សាត់​នៅ​ពី​ខ្នង​ហើយ់​មិនចេះ​អស់​។​ព្រោះ​ពេល ចាប់បាន​រថយន្ត​ដឹកឈើ​ម្ដងៗ​គេ​តែងតែ​ឃើញ​លោក​អភិបាលខេត្ត​អន្តរាគមន៍​សុំ​ដោះលែង​ជា​បន្តបន្ទាប់ ។​ដល់​ចឹ​ង​សមត្ថកិច្ច​សមត្ថកិច្ច​ខេត្ត​ធិ៍​សាត់​គ្រប់​ស្ថាប័ន​រាប់​តាំងពី​ព្រះរាជអាជ្ញា​ផងដែរ​អត់​មាន​អ្នកណា​ហ៊ាន​ក្អក​ជាមួយ​ក្រុម​រថយន្ត​ដឹក​របស់​ឈើ​ទាំ​នោះឡើយ​។​បើតាម​ប្រ​ភ​ព័ត៌មាន​ពី​ខេត្តពោធិសាត់​បានអោយដឹង​ថា​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្តពោធិ៍សាត់​សុទ្ធ​តែមាន ខ្នងបង្អែក​៕

k-tposat1k-tposatmao-th-nin