លោក​អភិបាលស្រុក​អន្លង់វែង​ផ្ទុះអាវុធ​ពីរ​គ្រាប់​ប៉ន់​ប៉ង​មនុស្សឃាត 

15749762_1811138552458040_1510319555_n

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ មាន​សេចក្ដីរាយការណ៍​មក​ថា មាន​ប្រពល​រដ្ឋ​ម្នាក់​បាន​រត់គេចខ្លួន​អស់​រយៈពេល​ជា​យូ​មកហើយ​រហូតមកដល់​ពេលនេះ​ដោយសារតែ​លោក ហោ ជិន​វីរៈ​យុទ្ធ អភិបាលស្រុក​អន្លង់វែង​បាន​ប្រើប្រាស់​អាវុធខ្លី​បាញ់​ទៅលើ​

ប្រជាពលរដ្ឋ​ចំនួន​ពីរ​គ្រាប់ ប៉ន់​ប៉ង​សម្លាប់​មិនបាន​សម្រេច​ដោយ​ផ្លាត​ត្រូវ​កាង​រថយន្ដ​ជនរងគ្រោះ​។​
 ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​រំលងអធ្រាត្រ​ថ្ងៃទី​២១​ឈានចូល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​១៧៤​ចំណុច​ភូមិ​ថ្លា​ត​ឃុំ​ថ្លា​ត​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័​។​
​ការផ្ទុះ​អា​វុ​ពីរ​គ្រប់​ពាក់​កណ្ដាលយប់​ពី​សំណាក់​លោក ហោ ជិន​វីរៈ​យុទ្ធ អភិបាលស្រុក​អន្លង់វែង​ប៉ន់​ប៉ង​មនុស្សឃាត​ដែល​បង្ក​ការភ្ញាក់ផ្អើល​ភ័យខ្លាច​ដល់​ពលរដ្ឋ​ទាំង​យប់នោះ​ឥឡូវនេះ​ប្រជាពលរដ្ឋ​កំពុង​តែមាន​ការព្រួយបារម្ភ​ដែល​ម៉ែឪ​របស់គាត់​ដែល​ចៅហ្វាយស្រុក​បានក្លាយ​ជា​ក្មេង​ទំនើង​ក្មេង​អន្ធពាល​បែបនេះ តើ​អោយ​ពួកគាត់​រំពឹង​អ្វី​!​។ ឥឡូវនេះ​ប្រជាពលរដ្ឋ​ដែលជា​ជនរងគ្រោះ​បែរជា​រត់ចោល​ដោយសារតែ​អំណាច និង​ឥទ្ធិពល​ផ្ដាច់ការ​របស់លោក​ហោ​ជិន​វី​រះ​យុទ្ធ​។​
​ជុំវិញ​ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង​សុំ​អំពាវនាវ​ដល់​ស្ថាប័ន មាន​សមត្ថកិច្ច​ថ្នាក់​ក្រសួង​ជួយ​ដាក់​ការស៊ើបអង្កេត​ផង តើ​មួយណា​ខុស​មួយណា​ត្រូវ​កុំអោយ​មានអំណាច​ចេះតែ​ដើរ​ធ្វើបាប​រាស្ដ្រ​ងាប់​រាស្ដ្រ​អស់ហើយ​៕

15749762_1811138552458040_1510319555_n