មេ​គយ​រាជធានី​ភ្នំពេញ​លោក​ភេ​សុ​មុន្នី​ដឹង​តែ​ពី​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រឿង​បង្ក្រាប​ស្ងាត់ឈឹង​!

cust-kun

​រាជធានី​ភ្នំពេញ​៖​អ្នកណា​ក៏​ដឹង​ដែរ​ថា​រាជធានី​ភ្នំពេញ​គឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​និង​វប្ប​ធ​មិ​របស់​ប្រទេសជាតិ​ហើយក៏​ជា​បណ្ដំ​នៃ​ការ​លាក់​បំពួន​បទល្មើស​ដែរ​ពី​សេស​បទល្មើស​សេដ្ឋកិច្ច​បំបាត់​ចំណូល​រដ្ឋ​។​ក្រៅពី​អគ្គនាយកដ្ឋាន​ពន្ធដា​ដឹកនាំ​ដោយ​លោក​គង់​វិបុល​អតីតមន្ត្រី​ជា​ន់​ខ្ពស់​មកពី​គណបក្ស​ហ្វុនស៊ិនប៉ិច​ឈរជើង​រក​ចំណូល​រដ្ឋ​អគ្គនាយកដ្ឋាន​គយ

​និង​រដ្ឋ​ករ​ក្រោម​ចំណាត់ការ​របស់​ព្រ​តេជគុណ​គុណ​ញឹម​ក៏មាន​តួនាទី​សំខាន់​ក្នុងការ​ប្រមូល​ចំណូល​ពន្ធ​ចូល​ថវិការដ្ឋ​ផងដែរ​។​ព្រះ​តេជគុណ​គុណ​ញឹម​ពេល​ឡើង​ធឺ​ជា​មេ​គយ​ធំថ្មីបាន​ដូរ​ដាក់​មនុស្ស​ថ្មី​ដោយ​ដៃ​ផស់​គាត់​ឲ្យ​ធើ​ជា​មេ​គយ​ភ្នំពេញ​គឺ​លោក​ភេ​សុ​មុន្នី​ជំនួស​លោក​អ៊ុយ​កុសល​មេ​គយ​ភ្នំពេញ​ជំនាន់​មេគយជើងខ្លាំងចាស់ប៉ែនស៊ីមន​។

​តែ​អ្វីដែល​គួ​ឲ្យ​ចាប់អារម្មណ៍​គឺថា​ក្នុង​តំណែង​ជា​មេ​គយ​ដែលមាន​កូនចៅ​នៅ​គ្រប់​ខណ្ឌ​លោក​ភេ​សុ​មុន្នី​ត្រូវបាន បណ្ដា​គេហទំព័រ មួយចំនួន​បាន ផ្សព្វផ្សាយ លាតត្រដាង រឿងអាស្រូវ របស់​ប្រធាន សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ដែល​បាន ចាត់​ឲ្យ​មន្ត្រី របស់ខ្លួន ប្រមូល​លុយ តាម​ឃ្លាំង​ស្តុក ទំនិញ និង​ពី​ឈ្មួញ ដែល​នាំ​ទំនិញ យកមក​ចែកចាយ នៅ​រាជធានី​ភ្នំពេញ និង​ទៅតាម​បណ្តា​ខេត្ត តាមរបៀប ពុករលួយ​ព្រោះ​ស៊ីដាច់​?​។​ករណីនេះ ក្រុម​ឈ្មួញ និយាយថា បើទោះបីជា​ទំនិញ​បង់ពន្ធ​គ្រប់ ឬ​មិន​គ្រប់ លោក​គយ​មិនដឹង​ទេ គឺ​ដឹង​តែ​ពី​លុយ​ប៉ុណ្ណោះ​(​ស៊ិ​ក​) ។

​គេ​រាយការណ៍​ថា ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ ក៏ដូចជា​ឈ្មួញ​នាំ​ទំនិញ ចូល​ទាំង​បង់ពន្ធ ក៏ដូចជា​មិន​បង់ពន្ធ សុទ្ធតែជា​មុខ សញ្ញា​របស់ លោក ភេ សុ​មុន្នី​ទាំងអស់ ។ គ្មាន​នរណា​អាច​គេច រួច​ពី​ការដែល​ត្រូវ​បង់ប្រាក់ ជូន​ក្រុមមន្ត្រី គយ​រាជធានី ភ្នំពេញ នេះឡើយ​។ មាន​ទាំង​ការ បង់​សម្រាប់​លោក​ភេ សុ​មុន្នី​ផង និង​សម្រាប់ ក្រុមមន្ត្រី​គយ ដែលមាន​ភារកិច្ច មក​ប្រមូល ប្រាក់​នោះ​ផង ។ ក្រុម​ឈ្មួញ​និយាយថា សព្វថ្ងៃ​វិលមុខ​នឹង​ការ ដែល​ត្រូវ​ខ្វេះ​ហោប៉ៅ យកលុយ​ឲ្យ​គយ នេះឯង ។​
​ប្រសិនបើ ម្ចាស់​ឃ្លាំង​ណា មួយ​មិន​ហ៊ាន ចំណាយ​ប្រាក់ ទៅតាម​ការទារ របស់​មន្ត្រី​គយ ទាំង​នោះទេ គឺ​ត្រូវ​ប្រឈម​នឹង ការ​រើកកាយ ត្រួតពិនិត្យ ទំនិញ​ឡើងវិញ​។ ប្រសិនបើ ត្រួតពិនិត្យ ឡើងវិញ គឺ​ពិត​ហើយ​ថា ទំនិញ​ទាំងអស់ បង់ពន្ធ​មិន​គ្រប់ ចំនួន​នោះឡើយ​។ ប៉ុន្តែ​វា​ក៏​មិន ទាំងអស់​នោះដែរ ។ ក្រៅពី​ការដែល ធ្វើ​ឲ្យ​ខូចខាត​ទំនិញ វា​នឹងធ្វើ​ឲ្យ ខាតបង់ ពេលវេលា និង​ប៉ះពាល់​ដល់ ការរកស៊ី​ទៀតផង ។ដូច្នេះ ឈ្មួញ​ត្រូវ បង្ខំចិត្ត​បង់ ប្រាក់​ឲ្យ​លោក ភេ សុ​មុន្នី តាម​ការទាមទារ ។

ប៉ុន្តែ​បើ​ឈ្មួញ​ណា មាន​ខ្នងបង្អែក​រឹងមាំ ហើយ​បាន​បង់ លុយ​ប្រចាំខែ​នោះ ក៏​លោក ភេ សុ​មុន្នី មិន​ហ៊ាន​ប៉ះពាល់​ដែរ ។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦
 មន្ត្រី​គយ​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​មាន​លោក ភេ សុ​មុ​នី្ន ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​នូវ​ការអនុវត្ត​កាតព្វកិច្ច​ពន្ធអាករ នៅក្នុង​ឃ្លាំង​ស្ដុក ស្រា​មួយកន្លែង​ក្រុមហ៊ុន​ឈ្មោះ Golden Sunshine ដែលមាន​ទីតាំង ភូមិ​ចំរើន ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​សង្ស័យ​មិនបាន​បង់ពន្ធ​អាករ​ជូ​ន​រដ្ឋ សង្ស័យ ដោយ​អនុវត្តតាម​អនុសាសន៍​សម្តេច​តេ​ជោ​ក្នុងការ​គៀគរ​ប្រភព​ចំណូល​ចូល​ថវិកាជាតិ ។​

ប៉ុន្តែ​ក្រោយពី​ធ្វើការ​ជាង​ពីរ​ម៉ោង​គេ​គ្មាន​ព​តិ​មាន​អ្វី​បន្តិច​ពី​ករណី​ក្រុមហ៊ុន Golden Sunshine​ក្នុង​ការជាប់​សង្ស័យថា​នាំ​ស្រា​បា​កា​ឌី​គេ​ពន្ធ​នោះឡើយ ដែល​គេ​ជឿថា​ឈ្មួញ​និង​គយ​ត្រូវ​គ្នា​ហើយ​។​ក្រៅពីនេះ​គេ​នៅចាំ​បាន​ថា កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៧​តុលា​ឆ្នាំ​២០១៦​ក៏មាន​ករណី​យ៍​ចឹ​ង​មួយ​ករណី​ដែរ​។ពេលនោះ​កម្លាំង​គយ​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ស្រា​ម៉ាក​ល្បីៗ​ដូចជា ស្រា Johnnie Walker ស្រា Hennessy របស់​ក្រុមហ៊ុន Attwood Import Export Co.,Ltd. មាន​លោកស្រី​ឧកញ៉ា លឹម ឈីវហូរ ជា​អគ្គនាយិកា​ក្រុមហ៊ុន ដែល​សង្ស័យ​មាន​ប្រព្រឹត្ត​បទល្មើស​បន្លំ​គេចពន្ធ នៅត្រង់ចំណុច​ក្រោយ​សណ្ឋាគារ Intercontinental បណ្ដោយ​ផ្លូវ​លេខ​៤៣០ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ជា​លទ្ធផល របាយការណ៍​ជាក់លាក់​ឈឹង​ដូច «​ចោរលួច​សេះ​» ដែល​ធ្វើ​ឲ្យ​មាន​ករ​សង្ស័យថា​គយ​ប៉ះ​ឈ្មួញ​មាន​ខ្សែ​ធំ​ឬក៏​គេ​ត្រូវ​គ្នា​ទៅហើយ​។

​ទាំងអស់នេះ​គ្រាន់តែ​ចង់បង្ហាញ​ថា​នៅ​ភ្នំពេញ​គ្មាន​មេ​ឈ្មួញ​ដែលមាន​ឃ្លាំង​ធំៗ​ស្តុក​ទំនិញ​មិនត្រូវ​គ្នា​បង់​សេវា​ឲ្យ​គយ​លោក​ភេ​សុ​មុន្នី​ដូច​ការចោទប្រកាន់​នោះឡើយ​។​ព្រោះ​បើ​ហ៊ាន​ច្បាស់​ជា​នឹង​ត្រូវដាក់​កម្លាំង​ចុះ​ឆែកឆេរ​រករឿង​ខ្មាស់​គេ​អា​ឡូ​វ​ហ្នឹង​៕

custom-kun3

cust-kuncustom-lim1custom-kun-bakady