បងប្រុស​ក​ញ្ញ​វ៉ាន់​នី​ឡា​ចង់​តទល់​គ្នា​ជាមួយ​អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​

g-van-sok

​ភ្នំពេញ​៖ លោក សុខ ជំនោរ បងប្រុស​របស់​ក​ញ្ញ​វ៉ាន់​នី​ឡា​តារាចម្រៀង​ស្រី​ក្នុង​ផលិតកម្ម​ភ្លេង​រីខ​ត​នៅ​ថ្ងៃទី​២៤​ធ្នូ​នេះ បានចេញ​មុខមក​ស្នើរ​សុំឱ្យ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក  លី សុ​ផា​ណា ធ្វើ​សន្និសីទកាសែត ដោយ Live វីដេអូ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ផង មុន​ដំណាច់ឆ្នាំ​២០១៦​នេះ លើ​ករណី​ពាក្យបណ្តឹង​របស់ ប្អូនស្រី​ខ្លួន​ដែល​បាន​ប្តឹង

​លោក​គុយ សិទ្ធិ​សក្តិ ជា​អតីត​សង្សារ រឿង​បញ្ចេញ​រូបអាក្រាត​ហើយ​តុលា​ការមិន​ព្រម​ចាត់ការ​ឲ្យ​។​
​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​លោក​សុខ​ជំនោ​ប្រកាស ថា​៖ «​ខ្ញុំ​សុខ ជំនោរ ស្នើរ​សុំ​អ្នកនាំពាក្យ​សាលាដំបូង ដើម្បី​ធ្វើ​ស​ន្និ​សិទ្ធិ​កាសែត ដោយ​Live​វីដេអូ តាម​ហ្វេ​ស​ប៊ុ​ក មុន​ដំណាច់ឆ្នាំ​សកល​។ សូម​អរគុណ បង លី សុ​ផា​ណា យើង​គួរ​ជួបគ្នា Live Facebook ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែរ​ល្ងិតល្ងង់​ពី​ច្បាប់​ស្រុក​មួយ​នេះ​។ ខ្ញុំ​សុំ​លេខ​បង សូម​បង Comment លេខ​បង​ជា​សាធារណៈ​លេខ​ខ្ញុំ 077 85 2000»​។​

ការ​ប្រកាស​បបួល​លោក​លី​សុ​ផា​ណា​អ្នកនាំពាក្យ​តុលាការ​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ​គឺ​ក្រោយពី​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញមក​បំភ្លឺ​ជុំវិញ​ចំណាត់ការ​តុលាការ​ក្នុង​សំណុំ​រឿងនេះ​កាលពី​ថ្ងៃទី​២៣ធ្នូ​។​​លោក លី សុ​ផា​ណា បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ មាន​សារព័ត៌មាន​មួយចំនួន ដោយ​រួមទាំង​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sok Chomnor បានលើកឡើង​ដោយ​ខុសពី​ការពិត ចំពោះ​ចំណាត់ការ​របស់​តុលាការ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ដែលមាន​ឈ្មោះ វ៉ាន់ នី​ឡា ជា​ភាគី​ជនរងគ្រោះ​។​

​ដើម្បី​ចៀសវាង​នូវ​ការ​ភ​ន្ត័​ច្រឡំ​ក្នុងចំណោម​សាធារណជន អំពី​ចំណាត់ការ​ក្នុង​សំណុំ​រឿងនេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សូមបញ្ជាក់ថា បន្ទាប់ពី​បានទទួល​សំណុំ​រឿងនេះ តុលាការ​បាន​ដំណើរការ​នីតិវិធី និង​អនុវត្ត​នូវ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ស្របទៅតាម​ច្បាប់​។​​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល​រូបនោះ បានលើកឡើង​ទៀតថា​៖ ចៅក្រម​សើ​ប​សួរ ដែល​កំពុងមាន​សមត្ថ​កិច្ច​ក្នុង​សំណុំ​រឿងនេះ បាន​ចាត់​នីតិវិធី​ជា​បន្តបន្ទាប់ ដើម្បី​ស្រាវជ្រាវ​រក​ការពិត​ក្នុង​សំណុំ​រឿងនេះ ដូចជា បាន​ស្តាប់​ចម្លើយ​ជនរងគ្រោះ សាក្សី ពិនិត្យ​ភស្តុតាង និង​ចុងក្រោយ បាន​សួរចម្លើយ​ជន​ត្រូវ​ចោទ ព្រមទាំង​បានសម្រេច​ដាក់​ជន​ត្រូវ ឲ្យ​ជាប់​កាតព្វកិច្ច​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​

​បន្ទាប់ពី​ការស្រាវជ្រាវ និង​ការពិនិត្យ​ភស្តុតាង​ដាក់បន្ទុក និង​ដោះ​បន្ទុក​ចប់សព្វគ្រប់ ចៅក្រម​សើ​ប​សួរ នឹង​សម្រេច​បិទ​បញ្ចប់​កា​រសើប​សួរ របស់ខ្លួន​ទៅតាម​ច្បាប់​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ជំរុញ​ដំណើរការ នីតិវិធី​ក្នុង​សំណុំ​រឿងនេះ និង​សុំ​ឲ្យ​តុលា​ការបន្ត​អនុវត្ត​នីតិវិធី​របស់​ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​ដោយ ម៉ឹងម៉ាត់ និង​ត្រឹមត្រូវ ដើម្បី​រក​យុត្តិធម៌​ជូន​ភាគី​ពាក់ព័ន្ធ​។​​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​ជូនដំណឹង​ជូន​សាធារណជន អំពី​ចំណាត់ការ​នីតិវិធី​របស់​តុលាការ​ជូន​ដល់​សាធារណជន​ដើម្បី​ជ្រាប​ជា​ព័​ត័​មាន ជា​បន្តទៀត​នាពេល​ក្រោយ ចៀសវាង​ការលើកឡើង​នានា​នាំ​ឲ្យ​មានការ​ភ​ន្ត័​ច្រឡំ​។​

សូមបញ្ជាក់ថារ​ករណី​យ៍​មួយ​នេះ​គឺ​នៅ​អូសបន្លាយ​ស្អិត​ដូច​កៅស៊ូ​ដោយ​តុលា​ការមិន​ហ៊ាន​ចាត់ការ​ក្នុង​រឿងនេះ​បើទោះជា​ចេញ​ដិ​ការកោះហៅ​ជនជាប់ចោទ​ឈ្មោះ​គុយ​សិទ្ធី​ស​ក្ត័​មន្ត្រីនគរបាល​អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ​មិន​ចូល​ខ្លួនច្រើ​នដង​ក៏ដោយ​។​ក្រុម​អ្នកសិល្បៈ​បាន​សំដែង​ការមិន​ពេញចិត្ត​ចំពោះ​ចំណា​ត់​ការ​តុលាការ​រាជធានី​ភ្នំពេញ​ក្នុង​សំណុំរឿង​មួយ​នេះ​៕

g-van-sokg-van-sok2g-vanny-sokg-vannila-good-job